ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/10/2026 - 09:19

ក្រុង​កឹង​ធើ មាន​បុគ្គល ៤ រូប​សម្រេច​កិត្តិ​នាម​កសិ​ករ​វៀត​ណាម​ឆ្នើម ៤០ ឆ្នាំ​ផ្លាស់​ថ្មី​ 

​ក្នុង​កម្ម​វិធី “មោទ​នភាព​កសិ​ករ​វៀត​ណាម ៤០ ឆ្នាំ​ផ្លាស់​ថ្មី” ឆ្នាំ ២០២៦ អា​ស្រ័យ​ដោយ​មជ្ឈិម​សមា​គម​កសិ​ករ​វៀត​ណាម ចាត់​តាំង​នៅ​ថ្ងៃ​ទី ១២ ខែ​តុ​លា នៅ​រដ្ឋ​ធា​នី​ហា​ណូយ ទី​ក្រុង​កឹង​ធើ មាន​បុគ្គល ៤ រូប​មាន​កិត្តិ​យស​ទទួល​បាន​កិត្តិ​នាម “កសិ​ករ​វៀត​ណាម​ឆ្នើម ៤០ ឆ្នាំ​ផ្លាស់​ថ្មី”។ នេះ​ជា​បុគ្គល ៤ រូប​ក្នុង​ចំ​ណោម​បុគ្គល​ទាំង ៩៦ រូប​មក​ពី​ខេត្ត ក្រុង​នា​នា​ចំ​នួន ៣៤ មាន​ការ​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​កសិ​កម្ម និង​សេដ្ឋ​កិច្ច​ជន​បទ បាន​លើក​សរ​សើ​រនៅ​ក្នុង​កម្ម​វិធី​នេះ។

 បុគ្គល​ទាំង ៤ រូប​នៅ​ទី​ក្រុង​កឹង​ធើ (រាប់​ពី​អ្នក​ទី ១ ដល់​អ្នក​ទី ៤ ពី​ឆ្វេង​ទៅ​ស្តាំ) នៅ​ក្នុង​ពិ​ធី​លើក​តម្កើង និង​ប្រ​ទាន​កិត្តិ​នាម “កសិ​ករ​វៀត​ណាម​ឆ្នើម ៤០ ឆ្នាំ​ផ្លាស់​ថ្មី”។

បុគ្គល​ទាំង ៤ រូប​ដែល​បាន​លើក​តម្កើង​រួម​មាន៖ លោក​ត្រឹង វ៉ាំង​ចៀង នៅ​ឃុំ​ទ្រឿង​ឡុង ជា​មួយ​នឹង​ទម្រង់​ដាំ​ទុរេន​គ្មាន​សារ​ធា​តុ​លោ​ហៈ​ធ្ងន់ (Cadimi) បន្ថយ​ថ្លៃ​ដើម​ផលិត និង​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​នាំ​ចេញ; លោក ឡេ​វ៉ាំង​សៅ នៅ​ឃុំ​តឹង​ប៊ិញ ជា​មួយ​នឹង​ទម្រង់​ដាំ​ទុ​រេន​តាម​បទ​ដ្ឋាន VietGAP និង​មាន​លេខ​កូដ​តំ​បន់​ដាំ; លោក តាំង​វ៉ាំង​សួស នៅ​សង្កាត់​ខាញ់​ហ្វា ជា​មួយ​នឹង​ទម្រង់​ចិញ្ចឹម​បង្គាស។ អ្នក​ស្រី ង្វៀង​គឹម​ធ្វី នៅ​ឃុំ​ថាញ់​ហ្វា ជា​មួយ​នឹង​ទម្រង់​កែ​ច្នៃ​ត្រី​ស្លាត ជា​ផលិត​ផល​ដែល​មាន​ម៉ាក​សញ្ញា​ល្បី​នៅ​លើ​ទី​ផ្សារ។

បុគ្គល​ទាំង​អស់​សុទ្ធ​តែ​មាន​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ពល​កម្ម​ផលិត និង​អា​ជីវ​កម្ម ដោយ​សម្រេច​កិត្តិ​នាម​ជា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ នៅ​គ្រប់​ថ្នាក់​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់ ព្រម​ទាំង​មាន​វិធី​សាស្ត្រ​ធ្វើ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច និង​លើក​កម្ពស់​តម្លៃ​កសិ​ផល​នៅ​ភូមិ​ភាគ៕

ធ្វី​តៀង​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ