ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/10/2026 - 09:19

ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ការ​ផ្សព្វ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦ 

កិច្ច​សហ​ការ​រវាង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន ជ័រ​ប៊ិញ​មិញ បាន​រំ​ពឹង​ថា​នឹង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ចាត់​តាំង កម្លាំង​សាយ​ភាយ​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង ឆ្នាំ​២០២៦។

 លោក ង្វៀង​វ៉ាំង​បៃ នា​យក​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ (ជួរ​មុខ ខាង​ស្តាំ) និង​លោក Niwat Athiwa​ttana​nont អគ្គ​នា​យក​ក្រុម​ហ៊ុន​ភាគ​ហ៊ុន ជ័រ​ប៊ិញ​មិញ (ជួរ​មុខ​ខាង​ឆ្វេង) ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហ​ការ។

មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជ័រ​ប៊ិញ​មិញ បាន​ចាត់​តាំង​ពិ​ធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង សហ​ការ​ផ្សព្វ​ផ្សាយ ពា​ណិជ្ជ​កម្ម​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ ឆ្នាំ ២០២៦។

លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ ផ្នែក​នៅ​សង្កាត់​ភូ​ឡើយ និង​សង្កាត់​សុក​ត្រាំង បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេខា​នេះ។

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង ឆ្នាំ​នេះ រង្វាន់​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​នឹង​ដណ្តើម​ពាន​រង្វាន់​ជ័រ​ប៊ិញមិញ គឺ​ជា​សកម្ម​ភាព​ស្នូល បាន​ចាត់​តាំង​ឡើង​ដោយ​ទ្រង់​ទ្រាយ​ថ្នាក់​ទី​ក្រុង​បើក​ទូ​លាយ​។ ពី​ធី​ប្រ​ណាំង​នេះ មាន​ការ​ចូល​រួម​ពី​ក្រុម​ទូក​-ង បុរស​និង​នា​រី​ជា​ច្រើន តំ​ណាង​ឱ្យ​វត្ត​ខ្មែរ​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ និង​ខេត្ត​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ពិ​ធី​ប្រ​ណាំង​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​រយៈ​ពេល ២ ថ្ងៃ (ថ្ងៃ​ទី ២៣ និង ២៤ ខែ​វិច្ឆិកា) នៅ​ព្រែក Maspéro ស្ថិត​នៅ​សង្កាត់​ភូ​ឡើយ​និង​សង្កាត់​សុក​ត្រាំង។

  លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេខា។

កិច្ច​សហ​ការ​រវាង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជ័រ​ប៊ិញ​មិញ ត្រូវ​បាន​រំ​ពឹង​ថា​នឹង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ចាត់​តាំង កម្លាំង​សាយ​ភាយ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង ឆ្នាំ ២០២៦។ ព្រឹត្តិ​ការណ៍​នេះ​ក៏​ជា​ការ​កត់ សម្គាល់​នូវ​កិច្ច​សហ​ការ​រវាង​ស្ថា​ប័ន​គ្រប់​គ្រង​រដ្ឋ​អំ​ពី​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ ជា​មួយ​នឹង​អា​ជីវ​កម្ម​ក្នុង​ការ​រួម​ដំ​ណើរ​ចាត់​តាំង​បណ្តា​សកម្ម​ភាព​វប្ប​ធម៌ កី​ឡា​ប្រ​ពៃ​ណី រួម​ចំ​ណែក​ថែ​រក្សា និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ។

ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​ចុះ​ហត្ថ​លេខា លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប បាន​ផ្តល់​ព័ត៌​មាន​៖ ទី​ក្រុង​កឹង​ធើ ជា​មួយ​នឹង​ទី​តាំង​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំ​ពុង​ជា​ជំ​ហាន​អះ​អាង​នូវ​តួ​នា​ទី​លើ​វិស័យ​ជា​ច្រើន ក្នុង​នោះ​មាន​វិស័យ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍។ ក្រៅ​ពី​ប្រ​ភព​ធន​ធាន​របស់​ទី​ក្រុង​កឹង​ធើ​ក៏​ត្រូវ​ការ​ចាំ​បាច់​នូវ​ការ​ឧបត្ថម្ភ និង​កិច្ច​សហ​ការ​ពី​សំ​ណាក់​អា​ជីវ​កម្ម​ក្នុង​ការ​ចាត់​តាំង​កម្ម​វិធី និង​ព្រឹត្តិ​ការណ៍​ផ្សេងៗ។

 សម្តែង​នូវ​ការ​កោត​សរសើរ​ចំ​ពោះ​កិច្ច​សហ​ការ និង​ការ​រួម​ដំ​ណើរ​របស់​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជ័រ​ប៊ិញ​មិញ នា​ពេល​កន្លង​មក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​សម្តែង​នូវ​បំ​ណង​ប្រាថ្នា ក្រុម​ហ៊ុន​ភាគ​ហ៊ុន ជ័រ​ប៊ិញ​មិញ នឹង​បន្ត​រួម​ដំ​ណើរ និង​ជា​ហិរញ្ញ​ប្បទាន​ប្រ​ពៃ​ណី​សម្រាប់​ពិ​ធី​ប្រ​ណាំង​ទូក​-ង​របស់​ទី​ក្រុង​កឹង​ធើ​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត៕

 ដាំង​ហ្វិញ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ