គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ចេញផែនការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ១១៨៩/QĐ-TTg ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដាក់ចេញផែនការផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងបទដ្ឋានមនុស្សវៀតណាមលើភូមិឋានទីក្រុង។

ទីក្រុងកឹងធើ មានសកម្មភាពយ៉ាងសម្បូរបែបក្នុងការលើកកម្ពស់ជីវភាពវប្បធម៌។ រូបថត៖ ភ្ញៀវទេសចរចូលរួមការដោះដូរចម្រៀងដើងកាតាយទឺ នៅកំពង់ផែនិញកេវ។
អនុវត្តសេចក្តីសម្រេចលេខ ១១៨៩/QĐ-TTg ទីក្រុងកឹងធើ បានកំណត់ទិសដៅលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក ភូមិភាគ ស្ថាប័ន អង្គភាពនិងប្រជាជន អំពីតួនាទីនិងអត្ថន័យនៃប្រព័ន្ធតម្លៃនានា បង្កការផ្លាស់ប្តូរក្នុងការកសាង បរិស្ថានវប្បធម៌ គ្រួសារនិងមនុស្សកឹងធើ។ ទីក្រុងកឹងធើ ខិតខំប្រឹងប្រែងនាំយកប្រព័ន្ធតម្លៃនានាជាជំហានៗបញ្ជ្រាបទៅក្នុងជីវភាពសង្គម ពង្រីកតួនាទីនៃវប្បធម៌ គ្រួសារនិងមនុស្ស ជាមូលដ្ឋានគ្រឹះនៃស្មារតីនិងជាប្រភពធនធានផ្ទៃក្នុង។
ទីក្រុងកឹងធើ បានកំណត់ក្រុមដំណោះស្រាយចំនួន៧ ក្នុងការអនុវត្តទិសដៅទាំងនេះ ក្នុងនោះ ផ្តោតលើការអនុវត្តនូវយន្តការនិងគោលនយោបាយ ដើម្បីធានាការអនុវត្តព្រមៗគ្នានូវប្រព័ន្ធតម្លៃ។ ក្នុងការផ្សព្វផ្សាយនិងអប់រំអំពីប្រព័ន្ធតម្លៃ ទីក្រុងយកចិត្តទុកដាក់ធ្វើឱ្យសាយភាយគំរូមនុស្សល្អ ការងារល្អ និងទម្រង់លេចធ្លោ។ មានដំណោះស្រាយជាច្រើនទៀតក៏បានអនុវត្តព្រមៗគ្នា ដូចជាការអនុវត្តប្រព័ន្ធតម្លៃក្នុងការកសាងបរិស្ថានវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ...៕
យ្វីលឺ-ដាលិន