កីឡា - ទេសចរណ៍ ទេសចរណ៍

16/10/2026 - 22:03

ស្វែង​យល់​ពី​សោ​ភណ​ភាព​វត្ត​ចុង​ព្រៃ​ 

វត្ត​ចុង​ព្រៃ​ឋិត​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​តឹប​ស៊ើង ខេត្ត​វិញ​ឡុង ជា​មួយ​វត្ត​មួយ​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​កម្សាន្ត​និង​គោ​រព​បូ​ជា ដោយ​រក្សា​បាន​នូវ​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​ខ្មែរ ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​និង​សា​វ័ក​៨០​អង្គ​ទ្រង់​ឈរ​តាម​បណ្តោយ​ផ្លូវ​ចូល​វត្ត និង​ព្រះ​វិហារ​សាង​សង់​ពី​ឈើ​ប្រ​ណីត​ដែល​ទើប​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ។

​  ព្រះ​វិហារ​សាង​សង់​ពី​ឈើ​ប្រ​ណីត។

តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ គឹម​ហ៊ឺវ​ង៉ី ព្រះ​ចៅ​អធិ​ការ​វត្ត​ចុង​ព្រៃ វត្ត​បាន​ក​សាង​នៅ​ឆ្នាំ​១៨៨៥ លើ​ផ្ទៃ​ដី​ទំ​ហំ​ប្រ​មា​ណ​ជាង ៣,៣ ហិក​តា។ ឆ្លង​កាត់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ វត្ត​នៅ​តែ​ជា​កន្លែង​សម្រាប់​សកម្ម​ភាព​ជំ​នឿ​សាស​នា​របស់​មា​មីង​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត។ សម្រាប់​ភ្ញៀវ​ទេស​ចរ វត្ត​ជា​ទី​តាំង​ដើម្បី​ស្វែង​យល់​ពី​ស្ថា​បត្យ​កម្ម និង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។

ពេល​ឈាន​ចូល​ខ្លោង​ទ្វារ ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់​ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​និង​សា​វ័ក ៨០ អង្គ បាន​ឆ្លាក់​យ៉ាង​ផ្ចិត​ផ្ចង់។ រូប​ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​បាន​កសាង​នៅ​ជួរ​កណ្តាល និង​ចម្លាក់​ក្បាច់​រចនា​តាម​របង​សង​ខាង​ផ្លូវ​ចូល​វត្ត បង្ក​ជា​ចំ​ណុច​លេច​ធ្លោ​សម្រាប់​ទេស​ភាព​វត្ត។ នៅ​ក្រោម​ដើម​ឈើ​ធំៗ​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ ភ្ញៀវ​ទេស​ចរ​អាច​ទស្សនា​ចម្លាក់​ក្បូរ​ក្បាច់​រចនា​ល្អ​វិចិត្រ ពេល​ចូល​ក្នុង​បរិវេណ​វត្ត​។ លេច​ធ្លោ​បំ​ផុត​គឺ​សំ​ណង់​ព្រះ​វិហារ​សាង​សង់​ពី​ឈើ​ប្រ​ណីត​ដែល​ទើប​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់។ នៅ​ក្រោម​ម្លប់​ដើម​ឈើ​ធំៗ​ដ៏​ត្រ​ជាក់ សំ​ណង់​នា​នា​ក៏​រំ​លេច​នូវ​សោ​ភណ​ភាព​ជា​មួយ​ស្ថា​បត្យ​កម្ម​ខ្មែរ​ប្រ​កប​ដោយ​លក្ខណៈបុរាណ ជា​ចំ​ណុច​លេច​ធ្លោ​មួយ​សម្រាប់​ទេ​សភាព​វត្ត។ ក្រៅ​ពី​ស្ថា​បត្យ​កម្ម ដើម​ឈើ​ធំៗ ក៏​បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទេស​ភាព​វត្ត​ចុង​ព្រៃ​កាន់​តែ​មាន​សោ​ភណ​ភាព។ សង​ខាង​ផ្លូវ​ចូល​វត្ត ដើម​ឈើៗ​ធំ​ចោល​ម្លប់​ត្រ​ឈឹង​ត្រ​ឈៃ នាំ​មក​ភាព​ត្រ​ជាក់​សម្រាប់​អ្នក​មក​វត្ត​គោ​រព​បូ​ជា​និង​ទស្សនា​កម្សាន្ត។ ក្នុង​នោះ ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​និង​សា​វ័ក ៨០ អង្គ សំ​ណង់​ព្រះ​វិហារ សាង​សង់​ពី​ឈើ​ប្រ​ណីត គឺ​ជា​ចំ​ណុច​លេច​ធ្លោ​ធ្វើ​ឱ្យ​ដំ​ណើរ​កម្សាន្ត​កាន់​តែ​មាន​ចំ​ណាប់​អា​រម្មណ៍​ចង់​ស្វែង​យល់។ សំ​ណង់​នី​មួយៗ ចាប់​ពី​ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​ សា​វ័ក​និង​ក្បូរ​ក្បាច់​រចនា រហូត​ដល់​សំ​ណង់​ព្រះ​វិហារ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទេស​ភាព​វត្ត​ចុង​ព្រៃ​កាន់​តែ​មាន​សោ​ភណ​ភាព។

ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​នៅ​ភូមិ​ចុង​ព្រៃ វត្ត​ចុង​ព្រៃ​នៅ​តែ​រក្សា​បាន​ភាព​ស្ងប់​ស្ងាត់​ក្រោម​ម្លប់​ដើម​ឈើ​ធំៗ។ សោ​ភណ​ភាព​វត្ត​ផ្គួប​ផ្សំ​រវាង​ស្ថា​បត្យ​កម្ម ចម្លាក់​ព្រះ​ពុទ្ធ​បដិ​មា​និង​សា​វ័ក ៨០ អង្គ មួយ​អន្លើ​ដោយ​ទេស​ភាព​ស្រស់​ត្រ​កាល។ ប្រ​ការ​ទាំង​នោះ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចង់​គយ​គន់ ស្វែង​យល់​និង​ដិត​ជាប់​ក្នុង​អា​រម្មណ៍​ដោយ​សោ​ភណ​ភាព​វត្ត​ខ្មែរ​នៅ​តំ​បន់​ដី​វិញ​ឡុង៕

ទីទុយ​-មុនី​

ចែករំលែកអត្ថបទ