ឃុំលិតហោយធឿង គឺជាឃុំមួយដែលមានជនរួមជាតិខ្មែររស់នៅច្រើនកុះករនៅទីក្រុងកឹងធើ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចបានយកចិត្តទុកដាក់ អនុវត្តល្អនូវគោលការណ៍ គោលនយោបាយឧបត្ថម្ភលំនៅឋាន ផ្តល់ទុនរកស៊ី និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទរឹងមាំ ។ល។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែមានភាពរីកចម្រើន ទទួលអំណរបុណ្យសែនដូនតា ឆ្នាំ ២០២៦ កាន់តែមានភាពកក់ក្តៅ និងសុភមង្គល។

ដងផ្លូវនៅលើភូមិសាស្រ្តឃុំលិតហោយធឿង បានវិនិយោគសាងសង់ជួយឱ្យមាមីងធ្វើដំណើរទៅមកមានភាពងាយស្រួល ទិដ្ឋភាពភូមិស្រុកកាន់តែមានភាពស្រស់បំព្រង។
ផ្លូវភក់ជ្រាំ តូចចង្អៀតកាលពីមុនមក ឥឡូវបានចាក់បេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ ងាយស្រួលក្នុងការធ្វើដំណើរទៅមក ដោះដូរទំនិញ និងក្មួយៗទៅសាលា។ ធ្វើដំណើរជាមួយកម្មាភិបាលភូមិតាមដងផ្លូវដែលទើបនឹងសាងសង់ថ្មី លោក ត្រឹងហៀងថាញ់ ប្រធានគណៈប្រជាជនភូមិហោយទ្រុង ឃុំលិតហោយធឿង បានឱ្យដឹង៖ “ដងផ្លូវនេះបានវិនិយោគសាងសង់ផ្តើមពីប្រភពទុននៃកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី ដោយមានទទឹង ២.៥ ម៉ែត្រ ប្រវែង ១.២០០ ម៉ែត្រ សរុបថវិកាជាង ១ ពាន់លានដុង។ ឆ្នាំនេះ អំណរបុណ្យសែនដូនតា ក្នុងបរិយាកាសសប្បាយរីករាយ នៅពេលដែលជីវភាពប្រជាជនបានលើកស្ទួយ ទិដ្ឋភាពភូមិស្រុកក៏មានការរីកចម្រើនផងដែរ”។
ទន្ទឹមនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ឃុំថែមទាំងសកម្មផ្សព្វផ្សាយអនុវត្តនូវគោលនយោបាយឧបត្ថម្ភលំនៅឋាន ជួយឱ្យជនរួមជាតិខ្មែរមានផ្ទះសម្បែងរស់នៅសុខស្រួលបានទាន់ពេល។ ជាច្រើនឆ្នាំមកនេះ គ្រួសារអ្នកមីង ថាច់ធីចន្ទ ភូមិហោយទ្រុង ឃុំលិតហោយធឿង រស់នៅក្នុងផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង អាស្រ័យបាននគរបាលទីក្រុង ចលនាប្រភពធនធានពីសង្គមូបនីយកម្ម និងសហការជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគសាងសង់ផ្ទះជូន គិតជាតម្លៃ ៦០ លានដុង។ បច្ចុប្បន្ន ផ្ទះបណ្តោះអាសន្នរបស់គ្រួសារអ្នកមីងបានជំនួសដោយផ្ទះជញ្ជាំងឥដ្ឋ និងដំបូលស័ង្កសីយ៉ាងរឹងមាំ។ រំភើបចិត្តចំពោះការឧបត្ថម្ភនេះ អ្នកមីង ថាច់ធីចន្ទ បានឱ្យដឹង៖ “អាស្រ័យបាននគរបាលទីក្រុង និងរដ្ឋអំណាចភូមិភាគឧបត្ថម្ភសង់ផ្ទះជូន ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ក្តីរីករាយកើនទ្វេដងនៅពេលដែលឆ្នាំនេះ គ្រួសារខ្ញុំបានទទួលអំណរបុណ្យសែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងផ្ទះថ្មី”។

នៅពេលដែលជីវភាពសេដ្ឋកិច្ចបានកែលម្អ គ្រួសារអ្នកមីង តាំង ធីណឿង (ទី២ រាប់ពីស្តាំ) ទទួលអំណរបុណ្យសែនដូនតាបានពេញលេញនិងកក់ក្តៅជាង។
ពីមុនសេដ្ឋកិច្ចគ្រួសាររបស់អ្នកមីង តាំងធីណឿង នៅភូមិហោយទ្រុង ឃុំលិតហោយធឿង ជួបការលំបាកជាច្រើនដោយសារខ្វះទុនផលិត អាស្រ័យបានរដ្ឋអំណាចបង្កលក្ខណៈឱ្យបុលទុនពីធនាគារគោលនយោបាយ គាត់បានទិញសម្ភារៈបម្រើឱ្យរដូវកាលផលិតក្នុងឆ្នាំ។ ជាមួយនឹងដី ២ កុង គាត់បានដាំដំណាំឆ្លាស់គ្នាដូចជា៖ ស្ពៃក្តោប សណ្តែកប្រេង សណ្តែកកួរ ពោត ... ៥ រដូវ/ឆ្នាំ។ រដូវនេះ គ្រួសារគាត់ដាំត្រកួន ឥឡូវកំពុងប្រមូលផលរៀងរាល់ថ្ងៃប្រមាណ ៧០ គីឡូក្រាម លក់ក្នុងតម្លៃ ៨.០០០ ដុង/គីឡូក្រាម បន្ទាប់ពីផាត់ទាត់រួចរាល់នៅចំណូលជាង ១០ លានដុង/ខែ។ “អាស្រ័យបានរដ្ឋអំណាចយកចិត្តទុកដាក់ បង្កលក្ខណៈឱ្យបុលទុនដើម្បីអភិវឌ្ឍផលិត ទើបជីវភាពគ្រួសារបានកែលម្អ ឆ្នាំនេះគ្រួសារខ្ញុំទទួលអំណរបុណ្យសែនដូនតាកាន់តែមានភាពកក់ក្តៅ និងពេញលេញជាង” អ្នកមីង តាំង ធីណឿង បានឱ្យដឹងដូច្នេះ។
យោងតាមលោកស្រី ហ្វិញមិញញឺ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលិតហោយធឿង បានឱ្យដឹង អាចនិយាយបានថា ក្នុងរយៈពេលកន្លងមក អាស្រ័យបានការចូលរួមទូទាំងប្រព័ន្ធនយោបាយ ក្នុងការអនុវត្តកម្មវិធី និងគោលនយោបាយជនជាតិ ទើបជីវភាពរបស់ប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរមានការកែលម្អយ៉ាងច្បាស់ក្រឡែត ហេដ្ឋារចនាសម្ព័ន្ធជនបទរឹងមាំ អត្រាគ្រួសារក្រីក្របន្ថយពី ៧៨ គ្រួសារ (ដើមឆ្នាំ២០២៥) នៅប្រមាណ ៤៣ គ្រួសារ (ចុងឆ្នាំ២០២៥) និង ១០០% គ្រួសារប្រជាជន បានប្រើប្រាស់អគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃសម្រេចបទដ្ឋានជាតិ...។
ជាមួយនឹងការអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាពនូវកម្មវិធី និងគោលនយោបាយរបស់បក្ស រដ្ឋ ការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីរដ្ឋអំណាចភូមិភាគ ជីវភាពនិងស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែ បានលើកកម្ពស់។ ឆ្លងតាមរយៈនោះ ជំនួយបន្ថែមកម្លាំងចលករដើម្បីមាមីងមានការជឿជាក់ និងខិតខំប្រឹងប្រែងពលកម្មផលិត អភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយគណៈកម្មាធិការបក្ស និងរដ្ឋអំណាច កសាងភូមិស្រុកឱ្យកាន់តែអភិវឌ្ឍ ផែនមហាសាមគ្គីជនជាតិមួយថ្ងៃកាន់តែបានពង្រីក សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សាខ្ជាប់ ជនរួមជាតិខ្មែរឆ្នាំនេះទទួលអំណរបុណ្យសែនដូនតា កាន់តែសម្បូរសប្បាយនិង សុភមង្គល។
ថាញ់វ៉ាង-វ៉ាន់តឹន