07/10/2026 - 14:08

ពី​ដំ​បូល​ផ្ទះ​កក់​ក្ដៅ​ រហូត​ដល់​មុខ​របរ​ចិញ្ចឹម​ជីវិត​ ផ្តល់​ទី​បង្អែក​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ 

ផ្ទះ​សម្បែង​ថ្មី​រឹង​មាំ​ ព្រម​ទាំង​ទម្រង់​ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជីវិត​ជាក់​ស្តែង​ដែល​រណៈ​សិរ្ស​មា​តុ​ភូមិ​គ្រប់​ថ្នាក់​ កំ​ពុង​ក្លាយ​ជា​ទី​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​។ ក្តី​សប្បាយ​រីក​រាយ​ពី​ការ​មាន​ផ្ទះ​សម្បែង​សម​រម្យ​ និង​មុខ​របរ​ស្ថិរ​ភាព​ បាន​និង​កំ​ពុង​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​មាន​ភាព​អភិវឌ្ឍ​ន៍ នាំ​មក​នូវ​រដូវ​បុណ្យ​សែន​ដូន​តា​សម្បូរ​សប្បាយ​ ពោរ​ពេញ​ដោយ​ភាព​កក់​ក្តៅ​និង​មនោ​សញ្ចេតនា​។

ផ្ទះ​មហា​សាមគ្គី​ នាំ​មក​ក្តី​រីក​រាយ​ជូន​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ឃុំ​ឡាយ​ហ្វា​។

ការ​ងារ​គិត​គូរ​អំ​ពី​សុខុមាល​ភាព​សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ តែង​តែ​ជា​ភារ​កិច្ច​ស្នូល​ដ៏​សំ​ខាន់​និង​ជា​ប្រ​ចាំ​ ដែល​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​គ្រប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ គិត​ត្រឹម​ចុង​ខែ​សី​ហា​ ឆ្នាំ​២០២៦ រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​ថ្នាក់​ បាន​កៀរ​គរ​ប្រ​ភព​ធន​ធាន​ដើម្បី​សាង​សង់​និង​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ៨៤០ ខ្នង​ ព្រម​ទាំង​អនុ​វត្ត​ទម្រង់​ឧបត្ថម្ភ​មុខ​របរ​ចិញ្ចឹម​ជីវិត​ចំ​នួន​ ២៦៨ទម្រង់​ ជូន​គ្រួ​សារ​ជាង​ ២.៤០០គ្រួ​សារ​ ជួយ​ឱ្យ​ប្រ​ជា​ជន​ឈាន​ដល់​ស្ថិរ​ភាព​ក្នុង​ជីវ​ភាព​ជា​បណ្តើ​រៗ និង​ម្ចាស់​ការ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ក្នុង​នោះ​ ការ​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន​ឧបត្ថម្ភ​ដល់​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ពិ​សេស​គឺ​មា​មីង​ជន​ជាតិ​ខ្មែរ​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​យ៉ាង​ជាក់​ស្តែង​។

នៅ​ឃុំ​ឡាយ​ហ្វា​ ស្នាម​ញញឹម​និង​សេច​ក្តី​រីក​រាយ​នៃ​ការ​មាន​ផ្ទះ​សម្បែង​រឹង​មាំ​ កំ​ពុង​បង្ហាញ​ច្បាស់​តាម​ផ្ទះ​ថ្មី​នីមួយៗ​។ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០២៦ មក​ទល់​បច្ចុប្បន្ន​ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​អង្គ​ការ​នា​នា​ ដើម្បី​ស្វែង​រក​ប្រ​ភព​ជំនួយ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ២១ខ្នង​ និង​ផ្ទះ​មេត្តា​ធម៌​ ១ ខ្នង​ តម្លៃ​ក្នុង​មួយ​ខ្នង​ ៦០លាន​ដុង​។ ផ្ទះ​ថ្មី​នីមួយៗ​មិន​ត្រឹម​តែ​ជា​ជម្រក​ដ៏​កក់​ក្តៅ​ ជួយ​បាំង​ក្ដៅ​បាំង​ភ្លៀង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​រំលែក​ក្តី​ព្រួយ​បា​រម្ភ​អំ​ពី​ផ្ទះ​សម្បែង​ និង​បង្ក​ជា​ទី​បង្អែក​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​គ្រួ​សារ​នា​នា​ស្ងប់​ចិត្ត​ធ្វើ​ពល​កម្ម​ និង​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

លោក​ត្រឹង​ធឿន នៅ​ភូមិ​ព្រៃ​ជាប់​ A ឃុំ​ឡាយ​ហ្វា​ បាន​ចែក​រំលែក​ដោយ​ក្តី​រំភើប​៖ “ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ គ្រួ​សារ​ខ្ញុំ​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម​ និង​ធ្លុះ​ធ្លាយ​ ឱ្យ​តែ​ដល់​រដូវ​ភ្លៀង​ធ្លាក់​ ទឹក​ស្រក់​ពេញ​ផ្ទះ​។ ឥ​ឡូវ​នេះ​ បាន​រដ្ឋ​និងរ​ណ​សិរ្ស​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​យ៉ាង​រឹង​មាំ​ គ្រួ​សារ​ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់​។ មាន​កន្លែង​ស្នាក់​នៅ​រឹង​មាំ​ ខ្ញុំ​លំ​នឹង​ចិត្ត​ធ្វើ​ការ​ងារ​ គិត​គូរ​ដល់​គ្រួ​សា​រនិង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ជា​បណ្តើ​រៗ។ បុណ្យ​សែន​ដូន​តា​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​ទទួល​បុណ្យ​សប្បាយ​រីក​រាយ​ជាង​ និង​កក់​ក្តៅ​ជាង​ ព្រោះ​មាន​ផ្ទះ​ថ្មី​”។

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ផ្ទះ​សម្បែង​ ការ​ផ្ដល់​ “ប្រ​ភព​ទុន​ចិញ្ចឹម​ជីវិត​” តាម​រយៈ​ទម្រង់​មុខ​របរ​ចិញ្ចឹម​ជីវិត​ ក៏​បាន​អនុ​វត្ត​ព្រម​គ្នា​ផង​ដែរ​។ នៅ​ឃុំ​ថា​ញ់ថើយ​អាង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​ជា​មួយ​បណ្តា​ផ្នែក​ និង​អង្គ​ការ​មហា​ជន​ ផ្សារ​ភ្ជាប់​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ទៅ​នឹង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ជាក់​ស្តែង​ បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​គ្រួ​សារ​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ​ ម្ចាស់​ការ​ឈាន​ឡើង​។ តាម​រយៈ​នោះ​ សមា​ជិក​សមា​គម​ជា​ច្រើន​ដែល​មាន​ជីវ​ភា​ពលំ​បាក​ បាន​ទទួល​ប្រ​ភព​ទុន​ ពូជ​សត្វ​ និង​ការ​ណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ ស្រប​តាម​លក្ខ​ណះ​ជាក់​ស្តែង​ ដើម្បី​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​និង​បង្កើន​ប្រាក់​ចំ​ណូល​ជា​បណ្តើរ ៗ។

ប្រ​គល់​មុខ​របរ​ចិញ្ចឹម​ជីវិត​ បង្ក​កម្លាំង​ចលករ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​ម្ចាស់​ការ​ឈាន​ឡើង​។

បង​ស្រី​ ថា​ច់ធី​ធឿង​ នៅ​ភូមិ​ហឹង​ថើយ​ ឃុំ​ថា​ញ់ថើយ​អាង​ មិន​អាច​លាក់​បាំង​ក្តី​សប្បាយ​រីក​រាយ​នៅ​ពេល​បាន​ទទួល​មេ​គោ​ពូជ​ល្អ​ៗចំ​នួន​ ៣ ក្បាល​ ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រណ​សិរ្ស​។ បង​ស្រី​ ថា​ច់ធី​ធឿង​ បាន​ឱ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​គ្មាន​ដី​ផលិត​ ប្រាក់​ចំ​ណូល​មិន​ស្ថិត​ស្ថេរ​។ ពេល​បាន​រដ្ឋ​អំ​ណាច​ពិ​និត្យ​ឧបត្ថម្ភ​មេ​គោ​ពូជ​ចំ​នួន​ ៣ ក្បាល​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​។ ខ្ញុំ​ខិត​ខំ​ថែ​ទាំ​យ៉ាង​ដិត​ដល់​ កាត់​ស្មៅ​រាល់​ថ្ងៃ​ និង​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​ការ​ណែ​នាំ​បង្ការ​ជំងឺ​របស់​កម្មា​ភិបាល​បសុពេទ្យ​។ ហ្វូង​គោ​នេះ​ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​បំ​ផុត​ និង​ជា​ក្តី​សង្ឃឹម​សម្រាប់​គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​ស្ថិរ​ភាព​នា​ពេល​ខាង​មុខ​”។

លោក​ស្រី​ ង្វៀង​ធី​ហ្វែជី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​បញ្ជាក់​៖ រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​ថ្នាក់​ តែង​តែ​កំ​ណត់​ថា​ ការ​ឧបត្ថម្ភ​ផ្ទះ​សម្បែង​ ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា​នឹង​ដំ​ណោះ​ស្រាយ​មុខ​របរ​ចិញ្ចឹម​ជីវិត​រយៈ​ពេល​វែង​។ នៅ​ពេល​ប្រ​ជា​ជន​មាន​ផ្ទះ​សុវត្ថិ​ភាព​សម្រាប់​ជ្រក​កោន​ និង​មាន​មធ្យោ​បាយ​បង្ក​ប្រាក់​ចំ​ណូល​ ពួក​គាត់​នឹង​មាន​លទ្ធ​ភាព​ ជំនឿ​ចិត្ត​បន្ថែម​និង​មាន​ឆន្ទៈ​ក្នុង​ការក​សាង​ជីវ​ភាព​។ ការ​ព្រួត​ដៃ​គ្នា​របស់​សង្គម​ទាំង​មូល​នា​ពេល​កន្លង​ បាន​រួម​ចំ​ណែក​នាំ​យកប​ណ្តា​គោល​ការណ៍​និង​គោ​លន​យោ​បាយ​ចូល​ក្នុង​ជីវ​ភាព​រស់​នៅ​ តាម​រយៈ​ការ​សាង​សង់​ផ្ទះ​ជូន​ ពូជ​សត្វ​ និង​ទម្រង់​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព​ នៅ​តាម​ភូមិ​ឋាន​នីមួយៗ​។ នា​ពេល​ខាង​មុខ​ រណ​សិរ្ស​មា​តុ​ភូមិ​គ្រប់​ថ្នាក់​ នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​ស្ពាន​តភ្ជាប់​ បង្កើន​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ សហ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ ជួយ​ឧបត្ថម្ភ​ផ្ទះ​សម្បែង​និង​មុខ​របរ​ចិញ្ចឹម​ជីវិត​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​និង​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ឱ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​ ជា​ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​។

ចាប់​ពី​ដំ​បូល​ផ្ទះ​ថ្មី​ៗ រហូត​ដល់​ទម្រង់​មុខ​របរ​ចិញ្ចឹម​ជីវិត​សម​ស្រប​ ការ​ព្រួត​ដៃ​គ្នា​របស់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ រណ​សិរ្ស​និង​សហ​គម​ន៍ កំ​ពុង​បណ្តុះ​កម្លាំង​ចលករ​ ដើម្បី​ឱ្យ​មា​មីង​ជន​រួម​ជាតិ​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ជា​បណ្តើ​រៗ។ នៅ​ក្នុង​បរិយាកាស​បុណ្យ​សែន​ដូន​តា​ ក្តី​សប្បាយ​រីក​រាយ​បាន​កើន​ឡើង​ទ្វេ​ឡើង​ នៅ​ពេល​គ្រួ​សារ​នីមួយៗ​មាន​ផ្ទះ​រឹង​មាំ​ មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​ច្បាស់​លា​ល់ និង​កាន់​តែ​មាន​ជំនឿ​ចិត្ត​អំ​ពី​ជីវ​ភាព​សម្បូរ​សប្បាយ​ សុភ​មង្គល​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ