06/10/2026 - 19:47

គ្រូពេទ្យ អស់ពីចិត្តចំពោះជនរួមជាតិខ្មែរ 

អស់រយៈកាលជិត ៣៨ ឆ្នាំផ្សារភ្ជាប់ជាមួយផ្នែកសុខាភិបាល គ្រូពេទ្យ ថាច់ហ្វាងដេ នៅដំ​ណាក់​សុខាភិបាល ឃុំតឹបស៊ើង ខេត្តវិញឡុង តែងអស់ពីចិត្តក្នុងការពិនិត្យជំងឺ និងណែនាំប្រជាជនអំពីរបៀបប្រើប្រាស់ថ្នាំ ។ ជាជនជាតិខ្មែរ លោកប្រាស្រ័យទាក់ទងជាភាសាកំណើត ជួយឱ្យមាមីងងាយយល់ និងស្ងប់ចិត្តជាងនៅពេលមកពិនិត្យ និងព្យាបាលជំងឺ។

គ្រូពេទ្យ ថាច់ហ្វាងដេ។

គ្រូ​ពេទ្យ​ ថា​ច់ ហ្វាង​ដេ កើត​នៅ​ឆ្នាំ​ ១៩៦៥ នៅ​ភូមិ​ក្រ​ ឃុំ​តឹបស៊ើង​ ខេត្ត​វិញ​ឡុង​ លោក​ចាប់​ផ្តើម​ការ​ងារ​ក្នុង​វិស័យ​សុខា​ភិបាល​តាំង​ពី​ឆ្នាំ​ ១៩៨៨ មក​ម្ល៉េះ​។ ឆ្លង​កាត់​ជា​ច្រើន​អង្គ​ភាព​ លោក​តែង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​ និង​រក្សា​ភាព​អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​។ នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹបស៊ើង​ លោក​បាន​មា​មីង​ស្រ​ឡាញ់​រាប់​អាន​ ដោយ​សារ​ការ​ពិ​និត្យ​ជំងឺ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ការ​ពន្យល់​ងាយ​យល់​ និង​ការ​ផ្តែ​ផ្ដាំ​លម្អិត​ពេល​ផ្ដល់​ថ្នាំ​។ ចំ​ពោះ​លោក​ ការ​ជួយ​ឱ្យ​អ្នក​ជំងឺ​យល់​ដឹង​ពី​ការ​ណែ​នាំ​ព្យា​បាល​គឺ​ជា​ផ្នែក​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ចាំ​ថ្ងៃ​។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យា​ល័យ​ លោក​បាន​ប្រឡង​ចូល​រៀន​ផ្នែក​គ្រូ​ពេទ្យ​ពហុព្យា​បាល​ និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ១៩៨៨។ នៅ​ក្នុង​ឆ្នាំ​ ១៩៨៨ នោះ​ដែរ​ លោក​បាន​បញ្ជូន​មក​បម្រើ​ការ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ថ្កូវ​ ។ ដល់​ឆ្នាំ​ ២០០១ លោក​បាន​បញ្ជូន​មក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​លឺ​វង៉េបអា​ញ់; ឆ្នាំ​ ២០១៦ រហូត​មក​ទល់​បច្ចុប្បន្ន​ លោក​បន្ត​បម្រើ​ការ​ងារ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹបស៊ើង​។ អស់​រយៈ​ពេល​ជិត​ ៣៨ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ផ្នែក​សុខា​ភិបាល​ ជួយ​ឱ្យ​លោក​សន្សំ​បាន​នូវ​បទ​ពិសោធន៍​វិជ្ជា​ជី​វៈ​ ព្រម​ទាំង​យល់​ច្បាស់​ពី​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​ ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។

ក្នុង​ដំ​ណើរ​ការ​ពិ​និត្យ​ជំងឺ​ លោក​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ដោះ​ដូរ​ និង​ពន្យល់​ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​ពី​បញ្ហា​ពាក់​ព័ន្ធ​ដល់​សុខ​ភាព​និង​វិធី​ព្យា​បាល​។ ចំ​ពោះ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ លោក​និយាយ​ភា​សា​ខ្មែរ​ដើម្បី​សាក​សួរ​ពី​អា​ការៈ​ជំងឺ​ ណែ​នាំ​និង​បំ​ភ្លឺ​នូវ​ចំ​ណុច​ដែល​អ្នក​ជំងឺ​មិន​ទាន់​ច្បាស់​។ ភា​សា​កំ​ណើត​ជួយ​ឱ្យ​មា​មីង​ងាយ​ស្រួល​ក្នុង​ការ​បង្ហាញ​ពី​ស្ថាន​ភាព​សុខ​ភាព​ ងាយ​យល់​នូវ​ការ​ណែ​នាំ​។ ភាព​ស្និទ្ធ​ស្នាល​នោះ​ក៏​ជួយ​ឱ្យ​អ្នក​ជំងឺ​ហ៊ាន​ពិភាក្សា​នូវ​ចម្ងល់ បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ពិ​និត្យ​ និង​ការ​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​។​

គ្រូពេទ្យ ថាច់ហ្វាងដេ ណែនាំប្រជាជនពីរបៀបប្រើប្រាស់ថ្នាំ។

នៅ​ពេល​ប្រ​ជា​ជន​ទទួល​ថ្នាំ​ លោក​តែង​ផ្តែ​ផ្តាំយ៉ាង​យក​ចិត្ត​ទុក​ដាក់​អំ​ពី​របៀប​ប្រើ​ប្រាស់​។ ចំ​ពោះ​អ្នក​ជំងឺ​ ការ​យល់​ច្បាស់​ពី​ការ​ណែ​នាំ​គឺ​ជា​រឿង​ចាំ​បាច់​ដើម្បី​អនុ​វត្ត​បន្ទាប់​ពី​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​។ ហេ​តុ​ដូច្នេះ​ហើយ​ ការ​ពន្យល់​ជា​ភា​សា​ខ្មែរ​បាន​នាំ​មក​​នូវ​ភាព​ងាយ​ស្រួល​ដល់​មា​មីង​ ជា​ពិ​សេស​គឺ​អ្នក​វ័យ​ចាស់​ដែល​ធ្លាប់​តែ​និ​យាយ​​ភា​សា​កំ​ណើត​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ តាម​រយៈ​ការ​ពិ​និត្យ​ជំងឺ​ម្តង​ៗ និង​ការ​អស់​ពី​ចិត្ត​របស់​លោក​ បាន​បង្ហាញ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​៖ ពន្យល់​ច្បាស់​លាស់​ ណែ​នាំ​ដោយ​ប្រុង​ប្រយ័ត្ន​ និង​ជួយ​អ្នក​ជំងឺ​ឱ្យ​យល់​ពី​អ្វី​ដែល​ត្រូវ​ចង​ចាំ​។ អ្នក​មីង​ ស៊ើង​ធី​ថ កើត​នៅ​ឆ្នាំ​ ១៩៦១ តែង​តែ​មក​ពិ​និត្យ​ជំងឺ​ នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​តឹបស៊ើង​ បាន​ឱ្យ​ដឹង​៖ អ្នក​មីង​មាន​អា​រម្មណ៍​ថា​ស្ងប់​ចិត្ត​នៅ​ពេល​បាន​គ្រូ​ពេទ្យ​ ថា​ច់ ហ្វាង​ដេ ពិ​និត្យ​ជំងឺ​ជូន​។ លោក​តែង​អស់​ពី​ចិត្ត​ដោះ​ដូរ​ ពន្យល់​និង​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​ថ្នាំ​ជា​ភា​សា​ខ្មែរ​ ទើប​មីង​ងាយ​យល់​។ បាន​ស្តាប់​នូវ​ពាក្យ​ផ្តែ​ផ្ដាំ​ជា​ភា​សា​កំ​ណើត​ ជួយ​ឱ្យ​មីង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​ការ​ណែ​នាំ​ក្រោយ​ពេល​ពិ​និត្យ​រួច​។

ឱ្យ​តម្លៃ​ចំ​ពោះ​គ្រូ​ពេទ្យ​ ថា​ច់ហ្វាង​ដេ វេជ្ជ​បណ្ឌិត​ ត្រឹង​វិញ​ភឿក នា​យក​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​តឹបស៊ើង​ បាន​ឱ្យ​ដឹង​ គ្រូ​ពេទ្យ​ថា​ច់ ហ្វាង​ដេ មាន​សមត្ថ​ភាព​វិជ្ជា​ជី​វៈ​ល្អ​ អស់​ពី​ចិត្ត​ចំ​ពោះ​អ្នក​ជំងឺ​ និង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។ ក្នុង​នាម​ជា​ជន​ជាតិ​ខ្មែរ​ លោក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​ និង​ពន្យល់​ដល់​មា​មីង​ជន​ជាតិ​។ ពេល​ពិ​និត្យ​ជំងឺ​ លោក​ណែ​នាំ​ជា​ភា​សា​ខ្មែរ​ដើម្បី​ឱ្យ​ប្រ​ជា​ជន​ងាយ​យល់​; ពេល​ផ្ដល់​ថ្នាំ​ លោក​ផ្តែ​ផ្ដាំ​យ៉ាង​ហ្មត់​ចត់​។ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ភាព​យក​ចិត្ត​ទុក​ដាក់​នេះ​ហើយ​ បាន​ជួយ​ឱ្យ​លោក​ទទួល​បាន​ការ​ស្រ​ឡាញ់​រាប់​អាន​ពី​សំ​ណាក់​ប្រ​ជា​ជន​។

តាម​វេជ្ជ​បណ្ឌិត​ ភឿក គ្រូ​ពេទ្យ​ ថា​ច់ហ្វាង​ដេ គឺ​ជា​គ្រូ​ពេទ្យ​គំ​រូ​ល្អ​មួយ​រូប​ ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​។ ការ​ទទួល​ស្គាល់​ពី​សំ​ណាក់​ថ្នាក់​ដឹក​នាំ​នៃ​ដំ​ណាក់​សុខា​ភិបាល​ និង​ការ​ឱ្យ​តម្លៃ​របស់​អ្នក​មីង​ ស៊ើង​ធី​ថ បាន​បង្ហាញ​ឱ្យ​ឃើញ​ក្តី​ទំនុក​ចិត្ត​ដែល​មាន​ចំ​ពោះ​លោក​ ពូន​ជំ្រផ្តើម​ពី​ការ​ងារ​ប្រ​ចាំ​ថ្ងៃ​។ អស់​រយៈ​ពេល​ជិត​ ៣៨ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​ផ្នែក​សុខា​ភិបាល​ លោក​បន្ត​រួម​ចំ​ណែក​តាម​រយៈ​បទ​ពិសោធន៍​វិជ្ជា​ជី​វៈ​ និង​ភាព​អស់​ពី​ចិត្ត​របស់​ខ្លួន​។ ពាក្យ​ណែ​នាំ​ពន្យល់​ងាយ​យល់​ ការ​ផ្តាំផ្ញើ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ភា​សា​ខ្មែរ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​មា​មីង​ទទួល​បាន​ការ​ថែ​ទាំ​សុខ​ភាព​កាន់​តែ​ងាយ​ស្រួល​ និង​បន្ថែម​ទំនុក​ចិត្ត​លើ​កង​ជួរ​គ្រូ​ពេទ្យ​នៅ​ឃុំ​តឹបស៊ើង​៕​

ទីទុយ-វ៉ាន់តឹន

 

ចែករំលែកអត្ថបទ