09/10/2026 - 08:58

កំ​ណត់​លម្អិត​អំ​ពី​ការ​អនុ​វត្ត​សាក​ល្បង​ការ​កំ​ណត់​មេ​ធា​វី​រដ្ឋ នៅ​តាម​ក្រ​សួង​ចំ​នួន ៨ និង​ខេត្ត ក្រុង​ចំ​នួន ១០ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុ​លា​ 

មេ​ធា​វី​រដ្ឋ​ជា​សំ​ខាន់​គឺ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​របស់​រដ្ឋ

តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ ២៤​/២០២៦​/QH១៦ របស់​រដ្ឋ​សភា​ស្ដី​ពី​ការ​អនុ​វត្ត​សាក​ល្បង​ការ​កំ​ណត់​មេ​ធា​វី​រដ្ឋ បាន​អនុ​ម័ត​នៅ​ថ្ងៃ​ទី​២៤ ខែ​មេ​សា ឆ្នាំ ២០២៦ និង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុ​លា ឆ្នាំ ២០២៦ មេ​ធា​វី​រដ្ឋ​គឺ​ជា​កម្មា​ភិបាល អ្នក​រដ្ឋ​បាល បុគ្គ​លិក នាយ​ទា​ហាន​កង​ទ័ព​ប្រ​ជា​ជន នាយ​ទា​ហាន​នគរ​បាល​ប្រ​ជា​ជន ឬ​អ្នក​ធ្វើ​ការ​ក្នុង​អា​ជីវ​កម្ម​រដ្ឋ បាន​ផ្តល់​ជូន​វិញ្ញា​បន​បត្រ​អនុ​វត្ត​វិជ្ជា​ជីវៈ​មេ​ធា​វី ដើម្បី​អនុ​វត្ត​ការ​ងារ​មាន​លក្ខណៈ​ផ្នែក​ខាង​ច្បាប់។

ការ​កំ​ណត់​មេ​ធា​វី​រដ្ឋ​នឹង​អនុ​វត្ត​សាក​ល្បង​នៅ​តាម​ក្រ​សួង​ចំ​នួន ៨ និង​ខេត្ត ក្រុង​ចំ​នួន​១០ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុ​លា ឆ្នាំ ២០២៦។

គួរ​កត់​សម្គាល់ ទិស​ដៅ​របស់​មេ​ធា​វី​រដ្ឋ​គឺ​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​ស្ថា​ប័ន​រដ្ឋ ស្ថា​ប័ន​និង​អង្គ​ការ​ចំ​ណុះ​ប្រ​ព័ន្ធ​នយោ​បាយ និង​អា​ជីវ​កម្ម​រដ្ឋ​តាម​សេច​ក្តី​កំ​ណត់។

ការ​សាក​ល្បង​នេះ បាន​អនុ​វត្ត​នៅ​ក្រ​សួង​ការ​ពារ​ប្រ​ទេស ក្រ​សួង​នគរ​បាល ក្រ​សួង​ការ​បរ​ទេស ក្រ​សួង​យុត្តិ​ធម៌ ក្រ​សួង​ហិ​រញ្ញ​វត្ថុ ក្រ​សួង​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន ក្រ​សួង​សំ​ណង់ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ក្រុង​ចំ​នួន​១០ ក្នុង​នោះ​មាន​ទី​ក្រុង​ហូ​ជី​មិញ ទី​ក្រុង​កឹង​ធើ​។ល។ រយៈ​ពេល​អនុ​វត្ត​សាក​ល្បង​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុ​លា ឆ្នាំ ២០២៦ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៨។

ដូច្នេះ ប្រ​ជា​ជន​ម្នាក់ៗ​ដែល​មាន​ជម្លោះ​ស៊ី​វិល ដី​ធ្លី​ការ​ងារ ឬ​រឿង​ក្តី​ព្រហ្ម​ទណ្ឌ​មិន​មែន​សុខៗ​អាច ស្នើ​មេ​ធា​វី​រដ្ឋ​ម្នាក់ ដែល​រដ្ឋ​ចាត់​មក​ការ​ពារ​ផល​ប្រ​យោជន៍​របស់​ខ្លួន​ឡើយ។

ស្ថា​ប័ន និង​អង្គ​ការ​ទើប​ជា​អង្គ​ប្រ​ធាន​ប្រើ​ប្រាស់ មេ​ធា​វី​រដ្ឋ​

តាម​មា​ត្រា ៩ នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ២៤/​២០២៦​/QH១៦ ស្ថា​ប័ន អង្គ​ការ​ដែល​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​មេ​ធា​វី​រដ្ឋ ដើម្បី​អនុ​វត្ត​ការ​ងារ​ផ្នែក​ច្បាប់ អាច​ចាត់​មេ​ធា​វី​រដ្ឋ​ឱ្យ​ធ្វើ​ការ​នៅ​ស្ថា​ប័ន ឬ​អង្គ​ការ​របស់​ខ្លួន ដើម្បី​ការ​ពារ​សិទ្ធិ​និង​ផល​ប្រ​យោជន៍​របស់​រដ្ឋ។

ក្នុង​ករ​ណី​ស្ថា​ប័ន ឬ​អង្គ​ការ​មួយ​ស្ថិត​ក្នុង​វិសាល ភាព​អនុ​វត្ត​សាក​ល្បង មាន​តម្រូវ​ការ​ប្រើ​ប្រាស់​មេ​ធា​វី​រដ្ឋ​របស់​ស្ថា​ប័ន ឬ​អង្គ​ការ​ផ្សេង​ទៀត ស្ថា​ប័ន​នោះ​ត្រូវ​មាន​លិខិត​ស្នើ​សុំ។ អ្នក​ដឹក​នាំ​ស្ថា​ប័ន ឬ​អង្គ​ការ​ដែល​បាន​ស្នើ​សុំ មាន​សិទ្ធិ​ចាត់ ឬ​បដិ​សេធន៍​ចាត់​មេ​ធា​វី​រដ្ឋ។

ប្រ​ការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​យន្ត​ការ​ប្រើ​ប្រាស់​មេ​ធា​វី​រដ្ឋ មិន​បាន​គ្រោង​ធ្វើ​ដូច​សេ​វា​កម្ម​ផ្នែក​ច្បាប់ សា​ធា​រណៈ​សម្រាប់​ប្រ​ជា​ជន​គ្រប់​រូប​ឡើយ​

អនុ​ក្រឹត្យ​លេខ ៣៦៤/២០២៦/NĐ-CP របស់​រដ្ឋា​ភិបាល​ ដាក់​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ ឆ្នាំ​ ២០២៦ កំ​ណត់​លម្អិត​អំ​ពី​ខ្លឹម​សារ​មួយ​ចំ​នួន​ដើម្បី​ អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៤/​២០២៦/​QH ១៦ និង​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុ​លា ឆ្នាំ ២០២៦។

ចំ​ពោះ​ប្រ​ជា​ជ​នមាន​សំ​ណូម​ពរ​បាន​រដ្ឋ​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ គប្បី​បែង​ចែក​មេ​ធា​វី​រដ្ឋ ជា​មួយ​នឹង​ជំ​នួយ​ការ​ផ្នែក​ច្បាប់។ ជំ​នួយ​ការ​ផ្នែក​ច្បាប់ គឺ​ជា​យន្ត​ការ​បាន​ច្បាប់​កំ​ណត់​សម្រាប់​អ្នក​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​បាន​ជំ​នួយ​ក្នុង​រឿង​ក្តី និង​វិសាល​ភាព​ជាក់​លាក់។

អា​ស្រ័យ​ហេតុ​នោះ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​តុ​លា ឆ្នាំ​ ២០២៦ វត្ត​មាន​នៃ​ការ​កំ​ណត់​មេ​ធា​វី​រដ្ឋ មិន​មាន​ន័យ​ថា ប្រ​ជា​ជន​មាន​បណ្តាញ​បន្ថែម​ដើម្បី​ស្នើ​សុំ​មេ​ធា​វី​រដ្ឋ ការ​ពារ​ដោយ​ឥត​គិត​ថ្លៃ​ក្នុង​គ្រប់​ជម្លោះ​ទាំង​អស់​ទេ។ ប្រ​ជា​ជន​គប្បី​កំ​ណត់​ច្បាស់ តើ​ខ្លួន​យើង​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ជំ​នួយ​ផ្នែក​ច្បាប់​ឬ​អត់ និង​រឿង​ក្តី​ស្ថិត​ក្នុង​វិសាល​ភាព​ជំ​នួយ​ផ្នែក​ច្បាប់​តាម​សេច​ក្តី​កំ​ណត់​ឬ​ទេ មុន​ពេល​ស្នើ​សុំ​ជំ​នួយ៕

  យោង​៖ laodong.vn - វិមាន

ចែករំលែកអត្ថបទ