មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ រួមជាមួយសហព័ន្ធប៊ីយ៉ានិងSnookerវៀតណាម (VBSF) ទើបតែចាត់តាំងសន្និសីទ សារព័ត៌មានប្រកាសការប្រកួតជើងឯកក្លឹបកីឡាប៊ីយ៉ា និងSnooker ថ្នាក់ជាតិ (ខ្លឹមសារការ៉ុម) ឆ្នាំ២០២៦ គួបផ្សំនឹងការប្រកួតការ៉ុមយុវវ័យថ្នាក់ជាតិ ឆ្នាំ២០២៦។ នេះជាលើកដំបូងដែលការប្រកួតទាំង២ក្នុងប្រព័ន្ធការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំបានចាត់តាំងនៅទីក្រុងកឹងធើ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែតុលា នៅមជ្ឈមណ្ឌលហ្វឹកហាត់និងប្រកួតកីឡាទីក្រុងកឹងធើ (លេខ៣ ផ្លូវឡេឡើយ សង្កាត់កៃខេ)។ ពិធីចាប់ឆ្នោតបានចាត់តាំងនៅម៉ោង៩ ថ្ងៃទី៣០ ខែកញ្ញា ពិធីបើកការប្រកួតប្រព្រឹត្តទៅនៅម៉ោង៨ ថ្ងៃទី១ ខែតុលា។

កីឡាករល្បីៗនៃទីក្រុងកឹងធើប្រកួតខ្លឹមសារការ៉ុមក្នុងមហាសន្និបាតកីឡាអប់រំកាយទីក្រុងកឹងធើ លើកទី១០ ឆ្នាំ២០២៦។
រហូតដល់ពេលនេះ មានកីឡាករប្រមាណ៤០០នាក់នៃខេត្ត ទីក្រុងចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែង រួមមាន៖ ហាណូយ ទីក្រុងហូជីមិញ ដាណាំង កឹងធើ ដុងណាយ យ៉ាឡៃ អាងយ៉ាង វិញឡុង ខាញ់ហ្វា ឡឹមដុង ថាញហ្វា បាក់និញ។ កីឡាករប្រកួតខ្លឹមសារចំនួន៤៖ ការ៉ុម ៣-Cushion បុរស; ការ៉ុម ១-Cushion បុរស; ការ៉ុម ៣-Cushion នារី; និងការ៉ុម ៣-Cushion យុវវ័យសម្រាប់កីឡាករអាយុក្រោម២២ឆ្នាំ។ ខ្លឹមសារប្រកួតតាមទម្រង់ជម្រុះផ្ទាល់។
ការប្រកួតនេះមានទឹកប្រាក់រង្វាន់សរុប ៣០០លានដុង។ ក្នុងនោះ ជើងឯកការ៉ុម ៣-Cushion បុរស ទទួលបាន ៥០លានដុង; ជើងឯកការ៉ុម ៣-Cushion នារី និងការ៉ុម ១-Cushion បុរសទទួលបាន ៤០លានដុង និងជើងឯកការ៉ុម ៣-Cushion យុវវ័យទទួលបាន ២០ លានដុង ព្រមទាំងរង្វាន់សម្រាប់ចំណាត់ថ្នាក់ផ្សេងទៀត។
តាមគណៈចាត់តាំង ការប្រកួតមិនត្រឹមតែបង្កទីលានកម្សាន្តសម្រាប់ កីឡាករក្នុងប្រព័ន្ធប្រកួតថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានវាយតម្លៃពិន្ទុលើតារាងចំណាត់ថ្នាក់ជាតិដំឡើងកម្រិតសម្រាប់កីឡាករ; ព្រមទាំងជ្រើសរើសបណ្តុះទេពកោសល្យយុវវ័យជំនាន់បន្ទាប់សម្រាប់ ប៊ីយ៉ាការ៉ុមវៀតណាម។ ការចាត់តាំងការប្រកួតនៅទីក្រុងកឹងធើក៏សំដៅជំរុញចលនាហាត់ប្រាណ កីឡាអប់រំកាយ អភិវឌ្ឍវិញ្ញាសាប៊ីយ៉ានៅទីក្រុងកឹងធើនិងតំបន់តីណាមបូផងដែរ៕
មិញថាវ - សុផន