ផ្តើមពីការប្រកួតបាល់ទាត់សម្រាប់ U១៥ ស្មារតីហ្វឹកហាត់កីឡាអប់រំកាយបានរីកសាយភាយក្នុងយុវវ័យឃុំលិតហូយធឿង ទីក្រុងកឹងធើ។ មិនត្រឹមតែនាំមកការប្រកួតយ៉ាងផុលផុសប៉ុណ្ណោះទេ ការប្រកួតបាល់ទាត់សម្រាប់ U១៥ ដណ្តើមពាន BIDV ឆ្នាំ២០២៦ នៅទាំងបង្កបរិស្ថានដើម្បីប្អូនៗដោះដូរ លត់ដំសុខភាព ពង្រីកស្មារតីសាមគ្គីនិងចិញ្ចឹមក្តីស្រឡាញ់ចូលចិត្តកីឡា។

ការប្រកួតបាល់ទាត់សម្រាប់U១៥ ដណ្តើមពាន BIDV ឆ្នាំ២០២៦ បង្កសួនកម្សាន្តផូរផង់ និងមានប្រយោជន៍សម្រាប់យុវវ័យ។
ការប្រកួតនេះ ចាត់តាំងឡើងដោយសម្ព័ន្ធយុវជនឃុំលិតហូយធឿង សហការជាមួយធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ការិយាល័យប្រតិបត្តិការត្រឹងដេ ដើម្បីអបអរសាទរខួបអនុវស្សារីយ៍បដិវត្តន៍ ខែសីហាទទួលបានជោគជ័យ និង៨១ ឆ្នាំទិវាបុណ្យជាតិនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម។ ចូលរួមប្រកួតមាន៦ក្រុម រួមមាន៖ សាលាអនុវិទ្យាល័យទីប្រជុំជនលិតហូយធឿង អនុវិទ្យាល័យឃុំលិតហូយធឿង អនុវិទ្យាល័យទ្រុងប៊ិញ អនុវិទ្យាល័យវៀងប៊ិញ FC ថាញស៊ើងនិង STF ឡុងភូ។
ជាមួយស្មារតីប្រកួតប្រជែងយ៉ាងស្វិតស្វាញ កីឡាករវ័យក្មេងបាននាំមកនូវការប្រកួតដ៏ទាក់ទាញ បង្ហាញពីភាពទំនុកចិត្ត បំណិននិងស្មារតីមិត្តរួមក្រុម។ តាមរយៈវគ្គប្រកួតនីមួយៗ ប្អូនៗមានឱកាសបន្ថែម ក្នុងការប្រកួត ដោះដូរ រៀនសូត្របទពិសោធន៍រវាងគ្នាទៅវិញទៅមក ព្រមទាំងលត់ដំគោលជំហរវិន័យ និងស្មារតីសហការដើម្បីទិសដៅរួម។
តាមប្រសាសន៍លោក ឡីវមិញយ៉ាវ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងជាលេខាសម្ព័ន្ធយុវជនឃុំលិតហូយធឿង តាមរយៈសកម្មភាពកីឡាអប់រំកាយ សម្ព័ន្ធយុវជនឃុំ មានបំណងបង្កសួនកម្សាន្តផូរផង់និងមានប្រយោជន៍ជាច្រើនទៀត ដើម្បីយុវវ័យលត់ដំសុខភាព ដោះដូរនិងពង្រីកទេពកោសល្យ។ នាពេលខាងមុខ សម្ព័ន្ធយុវជនឃុំនឹងបន្តសហការជាមួយអង្គភាពនិងកង កម្លាំងនានា ដើម្បីចាត់តាំងសកម្មភាពសមស្រប នឹងតម្រូវការរបស់យុវវ័យ រួមចំណែកធ្វើឱ្យសាយភាយចលនាកីឡាអប់រំកាយក្នុងសហគមន៍។
មិនត្រឹមតែមានអត្ថន័យលត់ដំកាយសម្បទាប៉ុណ្ណោះទេ សួនកម្សាន្តកីឡានៅទាំងរួមចំណែកបង្កើតផ្នត់រស់នៅផូរផង់ដល់យុវវ័យ។ ផ្តើមពីទីលានបាល់ទាត់ ប្អូនៗបានរៀនសូត្រពីស្មារតីសាមគ្គី ការចែករំលែក ការទទួលខុសត្រូវចំពោះសមូហភាព និងវិធីសាស្ត្រជម្នះសម្ពាធក្នុងការប្រកួត។ នេះក៏ជាបរិស្ថានសម្រាប់ប្អូនៗទទួលបានបទពិសោធន៍ដ៏ល្អ ដើម្បីកសាងមិត្តភាពនិងអភិវឌ្ឍបំណិនសង្គម។ ប្អូនលីថាវ អត្តពលិកចូលរួមការប្រកួត ចែករំលែក៖ “ប្អូនសប្បាយចិត្តខ្លាំងណាស់ដែលបានចូលរួមការប្រកួតនេះ ព្រោះប្អូនមានឱកាសបានប្រកួតនិងដោះដូរជាមួយក្រុមដទៃទៀត។ តាមរយៈការប្រកួតលើកនេះ យើងនឹងទទួលបានបទពិសោធន៍បន្ថែម លើកកម្ពស់បំណិនហើយរឹតតែយល់ច្បាស់ពីស្មារតីមិត្តរួមក្រុម។ ប្អូនសង្ឃឹមថា ភូមិភាគនឹងចាត់តាំងការប្រកួតបានច្រើនទៀត ដើម្បីយុវវ័យមានសួនកម្សាន្ត លត់ដំសុខភាពនិងបានបំពេញក្តីស្រឡាញ់ចូលចិត្តខាងវិស័យកីឡាបាល់ទាត់”។
បញ្ចប់ការប្រកួត ប៉ុន្តែស្មារតីកីឡានិងតម្លៃផូរផង់ នៅតែបានសាយភាយជាបន្ត។ ការរក្សាសកម្មភាព កីឡាអប់រំកាយសមស្របនឹងរួមចំណែកបង្កជាបរិស្ថានវិជ្ជមាន ដើម្បីយុវវ័យលត់ដំកាយសម្បទា អភិវឌ្ឍបំណិន ចិញ្ចឹមក្តីស្រឡាញ់ចូលចិត្តកីឡានិងកសាងជំនាន់យុវវ័យស្វាហាប់ សាមគ្គីនិងមានភាពជឿជាក់លើខ្លួន៕
ហុងទើ-មុនី