22/09/2026 - 04:55

ជីរ​រណារ​ – ដំ​ណាំ​ផ្តល់​ប្រាក់​ចំ​ណូល​គ្រាន់​បើ​ជូន​មា​មីង​នៅ​សង្កាត់​សុក​ត្រាំង​ 

គ្រួ​សារ​កសិ​ករ​ជា​ច្រើន​នៅ​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ទទួល​បាន​ជោគ​ជ័យ​ជា​មួយ​ទម្រង់​ដាំ​បន្លែ​ជីរ​រណារ​។ អា​ស្រ័យ​លក្ខ​ណៈជីរ​ងាយ​ដាំ​ មិន​សូវ​ចំ​ណាយ​លើ​ការ​ថែ​ទាំ​ និង​មាន​ច្រក​ចេញ​លំ​នឹង​បង្គួរ​ ប្រ​ជា​ជន​នៅ​ទី​នេះ​មិន​ត្រឹម​តែ​បើក​ទូ​លាយ​ផ្ទៃ​ដី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ចង​សម្ព័ន្ធ​បង្កើត​ក្រុម​សហ​ការ​ រួម​គ្នា​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​  លំ​នឹង​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ទៀត​ផង​។

មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​បើក​ទូ​លាយ​ផ្ទៃ​ដី​ប៉ុណ្ណោះ​ទេ​ គ្រួ​សារ​ប្រ​ជា​ជន​ក៏​បាន​វិនិយោគ​ប្រ​ព័ន្ធ​សំ​ណាញ់​បាំង​កម្ដៅ​ថ្ងៃ​ និង​ស្រោច​ទឹក​ដោយ​ស្វ័យ​ប្រ​វត្ត​ ជួយ​ប្រិត​សំ​ចៃ​កម្លាំង​ពល​កម្ម​ ប្រើ​ប្រាស់​ទឹក​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ផង​។ ពិ​សេស​ មា​មីង​ដាំ​ជីរ​រណារ​ចំ​នួន​ ៨ គ្រួ​សារ​  បាន​ចង​សម្ព័ន្ធ​បង្កើត​ក្រុម​សហ​ការ​ផលិត​ ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង​ ២ ហិក​តា​។ ជា​សមា​ជិក​សហ​ករណ៍​ដែល​មាន​បទ​ពិសោធន៍​ដាំ​ជីរ​រណារ​ជាង​ ២០ ឆ្នាំ​ បង​ស្រី​ ឡឹម​ធី​ក្វាង​ នៅ​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ បច្ចុប្បន្ន​គ្រួ​សា​របង​ស្រី​មាន​ផ្ទៃ​ដី​ដាំ​ជីរ​រណារ​ទំ​ហំ​ ៤.០០០ ម៉ែ​ត្រកា​រ៉េ​ ក្នុង​មួយ​ថ្ងៃ​ប្រ​មូល​ផល​បាន​ជិត​ ១០០ គី​ឡូ​ក្រាម​ដើម្បី​ប្រ​គល់​ឱ្យ​ឈ្មួញ​។ បង​ស្រី​ ក្វាង​ឱ្យ​ដឹង​៖ “ដំ​បូង​ខ្ញុំ​ដាំ​ប្រហែល​ ៥០០ ម៉ែ​ត្រកា​រ៉េ​ ដោយ​ឃើញ​ទម្រង់​នេះ​មាន​ប្រ​សិទ្ធ​ភាព​ មក​ទល់​ពេល​នេះ​ខ្ញុំ​បាន​បើក​ពង្រីក​ដល់​ ៤.០០០ ម៉ែ​ត្រកា​រ៉េ​ ជីរ​រណារ​ដក​អស់​មួយ​លើក​ប្រហែល​ ៣ ខែ​ ហើយ​បន្ត​ដក​លើក​បន្ទាប់​ទៀត​ ក្នុង​មួយ​ថ្ងៃ​ដក​លក់​ឱ្យ​ឈ្មួញ​ចាប់​ពី​ ៨០ ដល់​ ១០០ គី​ឡូ​ក្រាម​ តម្លៃ​លក់​បច្ចុប្បន្ន​ប្រ​គល់​ឱ្យ​ឈ្មួញ​ចន្លោះ​ពី​ ១៥.០០០ ដល់​ ១៦.០០០ ដុង​/គី​ឡូ​ក្រាម​ ម្ល៉ោះហើយ​ក្នុង​មួយ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មាន​ចំ​ណូល​ពី​ ១.០០០.០០០ ដល់​ ១.៥០០.០០០ដុង​ ផ្តើម​ពី​ទម្រង់​ដាំ​ជីរ​រណារ​ ចិញ្ចឹម​គោ​ និង​ធ្វើ​ស្រែ​ ជួយ​គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ធូរ​ធារ​ជាង​មុន​”។

បង​ស្រី​ឡឹម​ធី​ក្វាង​ (ទី​មួយ​ពី​ឆ្វេង​) នៅ​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចុះ​មក​ពិ​និត្យ​ទម្រង់​ដាំ​ជីរ​រណារ​របស់​គ្រួ​សារ​។

បើ​តាម​គ្រួ​សារ​នីមួយៗ​ដែល​ដាំ​ជីរ​រណារ​ ក្រោយ​ពី​ដាក់​ដាំ​បាន​ប្រហែល​ ៣ ទៅ​ ៤ ខែ​ ដំ​ណាំ​ចាប់​ផ្ដើម​ប្រ​មូល​ផល​។ ប្រ​មូល​ផល​មួយ​លើក​ៗលើ​ផ្ទៃ​ដី​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ ជីរ​រណារ​អាច​នឹង​ផ្តល់​ផល​ជា​មធ្យម​ពី​ ២ ទៅ​ ៣ តោន​។ បច្ចុប្បន្ន​ ជីរ​រណារ​បាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង​ក្នុង​តម្លៃ​ ១៦.០០០ ដុង​/គី​ឡូ​ក្រាម​។ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ កសិ​ករ​អាច​នឹង​ចំ​ណេញ​បាន​ជាង​ ២០ លាន​ដុង​ក្នុង​មួយ​កុង​ដី​/លើក​។ ក្នុង​រដូវ​ប្រាំង​ តម្លៃ​មាន​ពេល​ខ្លះ​ឡើង​ដល់​ប្រហែល​ ២៥.០០០ ដុង​/គី​ឡូ​ក្រាម​ ជួយ​អ្នក​ដាំ​មាន​ប្រាក់​ចំ​ណូល​លើក​ស្ទួយ​ជីវ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​។ បង​ស្រី​ ឡឹម​ធី​ហ្វិញ​ នៅ​មណ្ឌល​ ១២ ឱ្យ​ដឹង​៖ “គិត​មក​ទល់​ពេល​នេះ​ខ្ញុំ​បាន​ដាំ​ជីរ​រណារ​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​មក​ហើយ​ របៀប​ថែ​ទាំ​ជីរ​រណារ​ក៏​ងាយ​ស្រួល​ដែរ​ ប៉ុន្តែ​ចាប់​ពី​ពេល​ដាំ​រហូត​ដល់​ប្រ​មូល​ផល​ប្រើ​ពេល​យូរ​ល្មម​ ម្ល៉ោះហើយ​យើង​ត្រូវ​ជម្រះ​ស្មៅ​ឱ្យ​បាន​ស្អាត​។ ពូជ​ជីរ​រណារ​ដែល​ដាំ​សព្វ​ថ្ងៃ​គឺ​ជា​ជីរ​រណារ​ស្រុក​ មិន​ត្រឹម​តែ​ងាយ​ដាំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ងាយ​ថែ​ទាំ​ ហើយ​អាច​នឹង​ប្រើ​គ្រាប់​ពូជ​ដើម្បី​បន្ត​ពូជ​បាន​ទៀត​ផង​។ មុន​នឹង​បណ្តុះ​គ្រាប់​ ចាប់​ផ្តើម​ធ្វើ​ដី​ កម្ចាត់​ស្មៅ​ និង​លើក​រង​តាម​ខ្សែ​បន្ទាត់​ គឺ​៖ រង​ចម្ងាយ​ពី​គ្នា​ ៤០ សង់​ទី​ម៉ែ​ត្រ​ មុខ​រង​ទទឹង​ ១,៥ ម៉ែ​ត្រ​ និង​កម្ពស់​ ១៥ សង់​ទី​ម៉ែ​ត្រ​ធៀប​នឹង​ផ្ទៃ​ដី​ ដើម្បី​បន្ថយ​ការ​លិច​ទឹក​ក្នុង​រដូវ​វស្សា​ ប្រ​វែង​រង​អា​ស្រ័យ​លើ​ផ្ទៃ​ដី​ចម្ការ​។ បន្ទាប់​ពី​ដំ​ណើរកា​រប​ណ្តុះ​គ្រាប់​ គ្រាន់​តែ​ស្រោច​ដោយ​បាញ់​ទឹក​សន្សើម​ដើម្បី​រក្សា​សំណើម​ដល់​រង​ជីរ​រណារ​ គួប​ផ្សំ​នឹង​បាញ់​ថ្នាំ​ការ​ពារ​សត្វ​ល្អិត​ស៊ី​គ្រាប់​;  គ្រាន់​តែ​ពី​ ១០ ទៅ​ ១៥ ថ្ងៃ​ គ្រាប់​ជីរ​រណារ​នឹង​ដុះ​ពន្លក​ ហើយ​ក្រោយ​ពី​ ៣ ខែ​អាច​នឹង​ប្រ​មូល​ផល​បាន​”។ល។។

បង​ស្រី​ ឡឹម​ធី​ហ្វិញ​ (ខាង​ឆ្វេង​) នៅ​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ កំ​ពុង​ថែ​ទាំ​ជីរ​រណារ​។

អ្នក​ស្រី​ ក្វា​ច់ថាញ​ធ្វី​  លេខា​សាខា​បក្ស​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ក្រុម​សហ​ការ​ទម្រង់​ដាំ​ជីរ​រណារ​មាន​សមា​ជិក​ចំ​នួន​ ៨ នាក់​ ជា​មួយ​ផ្ទៃ​ដី​ ២,២ ហិក​តា​។ ចាប់​ពី​ថ្ងៃ​ដែល​មាន​ក្រុម​សហ​ការ​ ពេល​នេះ​ ភាព​ងាយ​ស្រួល​គឺ​បាន​សមា​គម​កសិ​ករ​ និង​ការិយា​ល័យ​សេដ្ឋ​កិច្ច​សង្កាត់​ គាំ​ទ្រ​លើ​ផ្នែក​បច្ចេក​ទេស​ ធ្វើ​យ៉ាង​ណា​ដើម្បី​របៀប​ថែ​ទាំ​នាំ​មក​ប្រ​សិទ្ធ​ភាព​ ប្រ​មូល​បរិមាណ​ផល​បាន​ខ្ពស់​ អំ​ពី​តម្លៃ​ទី​ផ្សារ​ ជា​សារ​វន្ត​គឺ​លំ​នឹង​សម​គួរ​ ជួយ​មា​មីង​មាន​ប្រាក់​ចំ​ណូល​ ដោះ​ស្រាយ​បញ្ហា​ការ​ងារ​ធ្វើ​ លើក​ស្ទួយ​ជីវ​ភាព​របស់​មា​មីង​ក្នុង​មណ្ឌល​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ”។

ជា​មួយ​នឹង​ការ​ហ៊ាន​ផ្លាស់​ប្ដូរ​ ចង​សម្ព័ន្ធ​ផលិត​ គ្រួ​សារ​ដែល​ដាំ​ជីរ​រណារ​នៅ​មណ្ឌល​ ១២ សង្កាត់​សុក​ត្រាំង​ កំ​ពុង​ជា​ជំ​ហាន​បង្ក​ទិស​ដៅ​សម​ស្រប​ជា​មួយ​លក្ខ​ណៈជាក់​ស្តែង​នៅ​ភូមិ​ភាគ។ ទម្រង់​មិន​ត្រឹម​តែ​នាំ​មក​ប្រ​ភព​ចំ​ណូល​លំ​នឹង​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ទូ​លាយ​មុខ​របរ​ចិញ្ចឹម​ជីវិត​ដោយ​ចីរ​ភាព​ និង​លើក​ស្ទួយ​ជីវ​ភាព​ទៀត​ផង​៕

ដា​លី​ន - លី​សៀ​

ចែករំលែកអត្ថបទ