21/09/2026 - 17:56

ក្តី​រីក​រាយ​ក្នុង​ផ្ទះ​ថ្មី​ 

ផ្តើម​ពី​គោ​លន​យោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​ ផ្សារ​ភ្ជាប់​នឹង​បង្ក​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ គ្រួ​សារ​ខ្មែរ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​ភូមិ​អូរ​ក្តា​រ ឃុំ​ហឺ​ងមី​ ខេត្ត​វិញ​ឡុង​ មា​នល​ក្ខណៈ​ធ្វើ​ការ​រក​ស៊ីក​សាង​ជីវ​ភាព​។ ផ្ទះ​ថ្មី​ទាំង​នោះ​មិន​ត្រឹម​តែ​ជួយ​មា​មីង​នៅ​ទី​នេះ​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​កម្លាំង​ជំ​រុញ​បន្ថែម​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​ជា​បណ្តើ​រៗទៀត​ផង​។

លោ​កថា​ច់ចាំ​ (ទី​ពីរ​ពី​ខាង​ស្តាំ) រួម​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​។

អូរ​ក្ដារ​ ជា​ភូមិ​មាន​ ប្រ​ជា​ជន​រស់​នៅ​សុទ្ធ​តែ​ជា​គ្រួ​សារ​ខ្មែរ​ និង​កាន់​ព្រះ​ពុទ្ធ​សាសនា​ រួម​មាន​ ២១១ គ្រួ​សារ​ ដោយ​មាន​ ៨៩២ នាក់​។ ជីវ​ភាព​ប្រ​ជា​ជន​បង្អែក​លើ​ការ​ផលិត​កសិ​កម្ម​ជា​ចម្បង​ និង​ធ្វើ​ការ​ឈ្នួល​ ហេ​តុ​នោះ​គ្រួ​សារ​មួយ​ចំ​នួន​នៅ​មាន​ការ​លំ​បាក​ បំ​ផុត​គឺ​អំ​ពី​ផ្ទះ​សម្បែង​ និង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​។ រយៈ​ពេល​កន្លង​ ភូមិ​ភាគ​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​និត្យ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ ដើម្បី​ស្នើ​ឧបត្ថម្ភ​សម​ស្រប​។ ក្នុង​នោះ​ គោ​លន​យោ​បាយ​ឧបត្ថម្ភ​សង់​ផ្ទះ​បាន​ជួយ​ឱ្យ​គ្រួ​សា​រទាំង​នោះ​មា​នល​ក្ខណៈ​សង់​ផ្ទះ​រឹង​មាំ​ជាង​មុន​ បន្ថយ​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។ រួម​ជា​មួយ​ការ​ឧបត្ថម្ភ​អំ​ពី​ផ្ទះ​សម្បែង​ គ្រួ​សារ​មួយ​ចំ​នួន​នៅ​ទាំង​បាន​មធ្យោ​បាយ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ដូច​ជា​ឧបត្ថម្ភ​គោ​បន្ត​ពូជ​ បង្ក​លក្ខ​ណៈដើម្បី​ប្រ​ជា​ជន​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ជា​បណ្តើ​រៗ។

ផ្ទះ​របស់​លោ​កថា​ច់ចាំ​ បាន​រដ្ឋ​ឧបត្ថម្ភ​សង់​។

នៅ​ក្នុង​ផ្ទះ​ថ្មី​ លោ​កថា​ច់ចាំ​ (កើត​ឆ្នាំ​ ១៩៥៨) នៅ​ភូមិ​អូរ​ក្ដារ​ បាន​រៀប​រាប់​ដោយ​ក្តី​រំភើប​អំ​ពី​ដំ​ណើរ​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​។ គាត់​បាន​ឱ្យ​ដឹង​ បច្ចុប្បន្ន​គាត់​កំ​ពុង​រស់​នៅ​ជា​មួយ​ចៅ​ គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ ពី​មុន​គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ​រឹង​មាំ​ដោយ​ខ្លួន​ឯង​នឹង​គេ​។ ផ្តើម​ពី​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ រួម​ជា​មួយ​ទឹក​ប្រាក់​របស់​គ្រួ​សារ​ ផ្ទះ​ថ្មី​បាន​សង់​ស្អាត​បាត​និង​សម​រម្យ​ ជួយ​ឱ្យ​គ្រួ​សារ​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​។ “ពី​មុន​គ្រួ​សា​រលំ​បាក​ គ្មាន​លទ្ធ​ភាព​សង់​ផ្ទះ​។ ឥ​ឡូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ គ្រួ​សារ​មា​នល​ក្ខណៈ​សង់​ផ្ទះ​ថ្មី​។ មាន​កន្លែង​បាំង​ភ្លៀង​បាំង​ក្តៅ​ ខ្ញុំ​ត្រេក​អរ​ណាស់​ ពេល​ខ្លះ​ត្រេក​អរ​ដល់​ហូរ​ទឹក​ភ្នែក​” លោ​កថា​ច់ចាំ​ ឱ្យ​ដឹង​ដូច្នេះ​។ ក្តី​ត្រេក​អរ​កាន់​តែ​កើន​ឡើង​ពេល​គ្រួ​សារ​បាន​ឧបត្ថម្ភ​គោ​បន្ត​ពូជ​មួយ​ក្បាល​បន្ថែម​ទៀត​ ដើម្បី​មា​នល​ក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ តាម​ប្រ​សាសន៍​លោក​ចាំ​ នេះ​គឺ​ជា​ប្រ​ភព​កម្លាំង​ជាក់​ស្តែង​ ជួយ​ឱ្យ​គ្រួ​សារ​មា​នល​ក្ខណៈ​រក​ស៊ី​ចិញ្ចឹម​ជិវិត បង្ក​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​ជា​បណ្តើ​រៗ។ “ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​បក្ស​ រដ្ឋ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួ​សារ​ខ្ញុំ​ ជួយ​ឱ្យ​យើង​ខ្ញុំ​មា​នល​ក្ខណៈ​ឈាន​ឡើង​” លោ​កថា​ច់ចាំ​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

លោ​កថា​ច់ជោត ប្រ​ធាន​ភូមិ​អូរ​ក្ដារ​ ឱ្យ​ដឹង​៖ គ្រួ​សា​រលោក​ថា​ច់ចាំ​ ជា​គ្រួ​សារ​ក្បែរ​ក្រ​ បច្ចុប្បន្ន​រស់​នៅ​ជា​មួយ​ចៅ​ ហើយ​ជា​គ្រួ​សារ​ខ្មែរ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​នៅ​ជួប​លំ​បាក​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​។ បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ ជួយ​ឱ្យ​គ្រួ​សារ​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ បន្ថយ​បន្ទុក​មួយ​ផ្នែក​ក្នុង​ជីវ​ភាព​។ តាម​ប្រ​សាសន៍​លោក​ជោត រយៈ​ពេល​កន្លង​ ភូមិ​ភាគ​តែង​ពិ​និត្យ​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​ ដើម្បី​ស្នើ​ឧបត្ថម្ភ​ចំ​មុខ​សញ្ញា​ បំ​ផុត​គឺ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សា​រលំ​បាក​អំ​ពី​ផ្ទះ​សម្បែង​។

មក​ដល់​ពេល​នេះ​ ភូមិ​អូរ​ក្តា​រឧបត្ថម្ភ​សង់​ផ្ទះ​បាន​ ៤ ខ្នង​ ជូន​គ្រួ​សារ​ខ្មែរ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ក្នុង​នោះ​មាន​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ និង​គ្រួ​សា​រលំ​បាក​អំ​ពី​ផ្ទះ​សម្បែង​។ គោ​លន​យោ​បាយ​ឧបត្ថម្ភ​ផ្ទះ​ផ្សារ​ភ្ជាប់​នឹង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​។ ផ្តើម​ពី​ភាព​កក់​ក្តៅ​នៃ​ផ្ទះ​ថ្មី​នេះ​ មា​មីង​កាន់​តែ​ជឿ​ជាក់​ និង​មាន​កម្លាំង​ចលក​ឈាន​ឡើង​ សន្សឹម​ៗកែ​លម្អ​ប្រាក់​ចំ​ណូល​ លំ​នឹង​ជីវ​ភាព​ និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ