21/09/2026 - 17:56

គោ​លន​យោ​បាយ​ជន​ជាតិ​បង្ក​កម្លាំង​ចលករ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ឈាន​ឡើង​ 

ចាប់​ពី​ផ្លូវ​ថ្នល់​ដែល​បាន​ចាក់​បេតុង​ រហូត​ដល់​វាល​ស្រែ​ដែល​បាន​ជំ​រុញយ​ន្តូប​នីយ​កម្ម​ ចាប់​ពី​បណ្តា​ញអគ្គិ​សនី​ជាតិ​ រហូត​ដល់​ទឹក​ស្អាត​ សា​លា​រៀន​ ដំ​ណាក់​សុខា​ភិបាល​ និង​បណ្តា​គោ​លន​យោ​បាយ​បន្ថយ​ភាព​ក្រី​ក្រ​ដែល​បាន​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ សុទ្ធ​សឹង​ជា​លទ្ធ​ផល​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ និង​ខេត្ត​កាម៉ាវ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ លទ្ធ​ផល​ទាំង​នោះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​កម្លាំង​ចលករ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កាម៉ាវ​ខិត​ខំ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ សកម្ម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​ និង​ព្រួត​ដៃ​គ្នា​កសាង​ស្រុក​កំ​ណើត​ទៀត​ផង​។

*គោ​លន​យោ​បាយ​ចូល​ទៅ​ក្នុង​ជីវ​ភាព​រស់​នៅ​

បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ឆ្នាំ​ ២០២៦ បាន​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ថ្ងៃ​ទី​ ១២ ខែ​តុ​លា​។ ក្នុង​ឱ​កាស​នេះ​ ខេត្ត​កាម៉ាវ​បន្ត​អនុ​វត្ត​សកម្ម​ភាព​ជា​ច្រើន​ដើម្បី​គិត​គូរ​ដល់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ខ្មែរ​។ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​បាន​សំ​ណូម​ពរ​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​នយោ​បាយ​-សង្គម​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ សង្កាត់​ ម្ចាស់​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ជន​ជាតិ​ឱ្យ​បាន​គ្រប់​គ្រាន់​និង​ទាន់​ពេល​វេលា​។ បង្ក​លក្ខ​ណៈងាយ​ស្រួល​ឱ្យ​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គលិក​រដ្ឋ​ ពល​ករ​ សិស្សា​នុសិស្ស​និង​និស្សិត​ជា​ជន​ជាតិ​ខ្មែរ​ចូល​រួម​បណ្តា​សកម្ម​ភាព​បុណ្យ​សែន​ដូន​តា​ ស្រប​តាម​សេច​ក្ដី​កំ​ណត់​ និង​លក្ខ​ណៈជាក់​ស្តែង​។ ទន្ទឹម​នឹង​នោះ​ ចា​ត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ និង​អំ​ណរ​បុណ្យ​សែន​ដូន​តា​នៅ​តាម​វត្ត​អា​រាម​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ សា​លា​ទាន​ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ ព្រះ​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ អ្នក​មាន​ប្រិយ​ភាព​ គ្រួ​សា​រគោល​នយោ​បាយ​ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ជា​ជន​ជាតិ​ខ្មែរ​។

ក្នុង​ឱ​កាស​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ ខេត្ត​កាម៉ាវ​តែង​ចាត់​តាំង​ទៅ​សួរ​សុខ​ទុក្ខ​ និង​អំ​ណរ​ដល់​បណ្តា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​។

បណ្តា​សកម្ម​ភាព​ទាំង​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ប្រ​ចាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ ព្រះ​ឧបជ្ឈា​យ៍ ថា​ច់ហា​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​កាម៉ាវ​ អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​មុនី​វង្សា​បុប្ផា​រាម​ សង្កាត់​អាង​ស្វៀង​ មាន​ថេរ​ដីកា​ថា​ កន្លង​មក​ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​។ តាម​រយៈ​នោះ​ ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​មា​នល​ក្ខណៈ​ឈាន​ឡើង​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​បណ្តា​ចលនា​នៅ​ភូមិ​ឋាន​ ព្រម​ទាំង​ប្រតិ​បត្តិ​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។

*ហេ​ដ្ឋារចនា​សម្ព័ន្ធ​ផ្លាស់​ថ្មី​ ជីវ​ភាព​រស់​នៅ​អភិវឌ្ឍ​

ប្រ​សិទ្ធ​ភាព​នៃ​គោ​លន​យោ​បាយ​ជន​ជាតិ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ តាម​រយៈ​ការ​ផ្លាស់​ថ្មី​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​។ ក្នុង​ដំ​ណាក់​កាល​ឆ្នាំ​ ២០១០-២០២៥ ថវិកា​ជាង​ ៣.២០០ ពាន់​លាន​ដុង​បាន​កៀរ​គរ​ដើម្បី​វិនិយោគ​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ប្រ​ព័ន្ធ​គមនាគមន៍​ សា​លា​រៀន​ សុខា​ភិបាល​ និង​សំ​ណង់​ចាំ​បាច់​នា​នា​បាន​សុក្រឹត​ជា​បណ្ដើរ​ៗ ចំ​ណែ​កប​ណ្តា​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​ និង​បន្ថយ​ភាព​ក្រី​ក្រ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗគ្នា​។ មក​ដល់​ពេល​នេះ​ ១០០% ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ផ្លូវ​រថ​យន្ត​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ បាន​ក្រាល​កៅ​ស៊ូ​ ឬ​ចាក់​បេតុង​ ហើយ​ជាង​ ៩៩% នៃ​គ្រួ​សារ​ប្រ​ជា​ជន​បាន​ប្រើ​ប្រាស់​បណ្តា​ញអគ្គិ​សនី​ជាតិ​ និង​ជាង​ ៩០% នៃ​គ្រួ​សារ​បាន​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​បាន​វិនិយោគ​ មិន​ត្រឹម​តែ​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រីក​ឱ​កាស​អភិវឌ្ឍ​ផលិត​ ដោះ​ដូរ​ពាណិជ្ជ​កម្ម​ និង​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​សេ​វា​កម្ម​សង្គម​ជា​មូល​ដ្ឋាន​។ លោក​ហ៊ឺវកែន​ នៅ​ភូមិ​ភ្នៀត ឃុំ​ហូធី​គី​ បាន​ចែក​រំលែក​៖ “កាល​ពី​មុន​ ការ​ធ្វើ​ដំ​ណើរ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​ ជា​ពិ​សេស​ក្នុង​រដូវ​វស្សា​ ប្រ​ជា​ជន​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូក​ កាណូត។ បច្ចុប្បន្ន​ ផ្លូវ​បេតុង​បាន​វិនិយោ​គក​សាង​ ធ្វើ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ ការ​សិក្សា​រៀន​សូ​ត្រ​ និង​ការ​ដោះ​ដូរ​ទំនិញ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ចំ​ណែក​ជីវ​ភាព​របស់​មា​មីង​ក៏​មាន​ការ​រីក​ចម្រើន​ជា​ជំ​ហាន​ៗផង​ដែរ​”។ មិន​ត្រឹម​តែ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ​ វិធី​សាស្ត្រ​ផលិត​របស់​មា​មីង​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ផង​ដែរ​។ លោក​យ័ញថ្វាយ​ នៅ​ឃុំ​ភឿកឡុង​ បាន​ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ការ​ផលិត​របស់​មា​មីង​កសិ​ករ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ដោយ​សារ​មាន​ការ​ជំ​រុញយ​ន្តូប​នីយ​កម្ម​ និង​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​-បច្ចេក​វិទ្យា​ ព្រម​ទាំង​បច្ចេក​វិទ្យា​ឌីជី​ថល​។ ការ​ផលិត​ស្រូវ​ចាប់​ពី​ពេល​សាប​ព្រោះ​រហូត​ដល់​ប្រ​មូល​ផល​ សុទ្ធ​តែ​ប្រើ​គ្រឿង​យន្ត​ជំនួយ​ បន្ថយ​កម្លាំង​ពល​កម្ម​ បង្កើន​ទិន្ន​ផល​និង​លំ​នឹង​ប្រ​សិទ្ធ​ភាព​ផលិត​”។

ផ្លូវ​គមនាគមន៍​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កាម៉ាវ​បាន​វិនិយោគ​យ៉ាង​សម​រម្យ​។

អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ​ លោក​ងោវ៉ូ​វថាំង​ បាន​សង្កត់​ធ្ងន់​៖ ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ជន​ជាតិ​ គឺ​ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​ ដែល​មា​នល​ក្ខណៈ​យុទ្ធ​សាស្ត្រ​យូរ​អង្វែង​។ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទាន់​ពេល​វេលា​ និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ សេច​ក្តី​សម្រេច​ចិត្ត​ និង​ផែន​ការ​អភិវឌ្ឍ​ន៍តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ទន្ទឹម​នឹង​នោះ​ បាន​បញ្ចូល​គ្នា​នូវ​កម្ម​វិធី​បន្ថយ​ភាព​ក្រី​ក្រ​ កសាង​ជន​បទ​ថ្មី​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ជា​ច្រើន​។ មក​ទល់​ពេល​នេះ​ ផ្លូវ​ថ្នល់​បាន​វិនិយោ​គក​សាង​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ ការ​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ជាង​មុន​ លក្ខ​ណៈសិក្សា​រៀន​សូ​ត្រ​ និង​ថែ​ទាំ​សុខ​ភាព​បាន​កែ​លម្អ​ ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​កាន់​តែ​បាន​លើក​កម្ពស់​។ ក្នុង​រយៈ​ពេល​ខាង​មុខ​ ខេត្ត​កាម៉ាវ​នឹង​បន្ត​អនុ​វត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​កម្ម​វិធី​ទិស​ដៅ​ជាតិ​ និង​គោ​លន​យោ​បាយ​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អប់​រំ​ សុខា​ភិបាល​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ បន្ថយ​ភាព​ក្រី​ក្រ​ និង​ការ​ធា​នា​សុខុមាល​ភាព​សង្គម​។ តាម​រយៈ​នោះ​ បន្ត​បង្កើត​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ស្មារតី​សាមគ្គី​ ខ្លួន​ទី​ពឹង​ខ្លួន​ លើក​កម្ពស់​ជីវ​ភាព​និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ដំ​ណើរកា​រក​សាង​ខេត្ត​កាម៉ាវ​ឱ្យ​កាន់​តែ​រីក​ចម្រើន​៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ