19/09/2026 - 09:03

ម្ចាស់​ការ​រក្សា​រឹង​មាំ​សន្តិ​សុខ​ចាប់​ពី​មូល​ដ្ឋាន​ 

ទោះ​បី​សេដ្ឋ​កិច្ច​ - សង្គម​ផ្លាស់​ប្តូរ​ច្រើន​ក្តី​ ប៉ុន្តែ​អបាយ​មុខ​សង្គម​នៅ​តែ​បង្កប់​ហា​និភ័យ​ ជះ​ឥទ្ធិ​ពល​ដល់​សន្តិ​សុខ​និង​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​នៅ​ភូមិ​ភាគ​។ ចំ​ពោះ​មុខ​ភាព​ជាក់​ស្តែង​នេះ​ កម្លាំង​នគរ​បាល​ឃុំ​ថើយ​ឡាយ​ បាន​អនុ​វត្ត​ព្រម​ៗគ្នា​នូវ​វិធាន​ការ​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ សំ​ដៅ​លើក​កម្ពស់​ការ​យល់​ដឹង​និង​ពង្រីក​តួ​នា​ទី​សហ​គម​ន៍ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ រួម​ចំ​ណែក​នាំ​មក​នូវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​។

 ​ កម្លាំង​នគរ​បាល​ឃុំ​ថើយ​ឡាយ​ ចេញ​ប្រតិ​បត្តិ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​និង​ប្រ​ឆាំង​គ្រឿង​ញៀន​។

ពេលជីវ​ភាព​សេដ្ឋ​កិច្ច​នៅ​តែ​ពឹង​ផ្អែក​ជា​សំ​ខាន់​ទៅ​លើ​ការ​ផលិត​កសិ​កម្ម ​និង​ការ​ ងារ​គ្មាន​ស្ថិរ​ភាព​។ នេះ​ជា​ឱ​កាស​ដែល​អបាយ​មុខ​សង្គម​ជ្រៀត​ជ្រែក​ចូល​ក្នុង​សហ​គម​ន៍។ គួរ​ឱ្យ​ព្រួយ​បា​រម្ភ​បំ​ផុត​គឺ​អបាយ​មុខ​គ្រឿង​ញៀន​ មិន​ត្រឹម​តែ​ប៉ះ​ ពាល់​ផ្ទាល់​ដល់​សុខ​ភាព​និង​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ផល​វិបាក​ជា​ច្រើន​ ដូច​ជា​៖ ចោរ​កម្ម​ អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ និង​ការ​បាត់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ទៀត​ផង​។ ចំ​ពោះ​មុខ​បញ្ហា​ប្រ​ឈម​ទាំង​នេះ​ រយៈ​ពេល​កន្លង​កម្លាំង​នគរ​បាល​ឃុំ​ថើយ​ឡាយ​ បាន​ម្ចាស់​ការ​អនុ​វត្ត​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ចាប់​ពី​មូល​ដ្ឋាន​ ដូច​ជា​៖ សកម្ម​ផ្សព្វ​ផ្សាយ​អំ​ពី​ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ បង្កើន​ការ​ដើរ​ល្បាត​ត្រួត​ពិ​និត្យ​ និង​បំ​ពាក់​កាមេ​រ៉ា​សន្តិ​សុខ​នៅ​តំ​បន់​តែង​កើត​មាន​អំ​ពើ​អបាយ​មុខ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែកកាត់​បន្ថយ​អបាយ​មុខ​សង្គម​ទាន់​ពេល​វេលា​ ស្វែង​រក​និង​បង្រ្កាប​ក្រុម​យុវ​ជន​ជួប​ជុំ​គ្នា​នៅ​ពេល​យប់​ជ្រៅ​។ លោក​វ៉​វ៉ាំង​ហ្វាយ​ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ ឱ្យ​ដឹង​៖ “ចាប់​តាំង​ពី​កម្លាំង​សមត្ថ​កិច្ច​មាន​វត្ត​មាន​ជា​ប្រ​ចាំ​លើ​ដង​ផ្លូវ​នា​នា​មក​ ប្រ​ជា​ជន​កាន់​តែ​មាន​ស្មា​តី​ភ្ញាក់​រលឹក​ក្នុង​ការ​គោរព​ច្បាប់​ រក្សា​សន្តិ​សុខ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ ហើយ​សកម្ម​ភាព​យុវ​ជន​ជួប​ ជុំ​គ្នា​នៅ​ពេល​យប់​ជ្រៅ​ក៏​បាន​កាត់​បន្ថយ​ផង​ដែរ​”។

ក្នុង​រយៈ​ពេល​ ០៦ ខែ​ដើម​ឆ្នាំ​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​និង​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​ឋាន​ឃុំ​ បន្ត​បាន​រក្សា​រឹង​មាំ​។ កម្លាំង​សមត្ថ​កិច្ច​បាន​សហ​ការ​រៀប​ចំ​ដើរ​ល្បាត​ ៣៨១ លើក​ បង្រ្កាប​ទី​តាំង​ប្រ​ជល់​មាន់​ ០២ កន្លែង​ ទី​តាំង​លេង​ល្បែង​ស៊ី​សង​ចំ​នួន​ ០៣ កន្លែង​ និង​ក្រុម​យុវ​ជន​ជួប​ជុំ​គ្នា​នៅ​ពេល​យប់​ជ្រៅ​ចំ​នួន​ ០២ ក្រុម​ទាន់​ពេល​។ ពិ​សេស​ ក្នុង​កិច្ច​ការក​សាង​ “ឃុំ​គ្មាន​គ្រឿង​ញៀន​” សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​ ដោយ​បង្ក្រាប​បាន​ ០៧ ករ​ណី​ល្មើស​ច្បាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ គ្រប់​គ្រង​មនុស្ស​ចំ​នួន​ ៤៣ នាក់​ដែល​ប្រើ​ប្រាស់​គ្រឿង​ ញៀន​ខុស​ច្បាប់​ អ្នក​ញៀន​និង​អ្នក​ក្រោយ​ការ​ផ្តា​ច់ញៀន​។

យោង​តាម​លោក​វរ​សេនីយ៍​ទោទ្រឿង​ហុង​តៀង​ ប្រ​ធាន​នគរ​បាល​ឃុំ​ថើយ​ឡាយ​ បាន​ឱ្យ​ដឹង​ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​នា​ពេល​ខាង​មុខ​ នគរ​បាល​ឃុំ​បន្ត​សហ​ការ​ជា​មួយ​ផ្នែក​នា​នា​ អង្គ​ការ​មហា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ក្តាប់​ស្ថាន​ភាព​គ្រប់​គ្រង​ភូមិ​ឋាន​ គ្រប់​គ្រង​មុខ​សញ្ញា។ បង្កើន​ការ​ដើរ​ល្បាត​ វាយ​លុក​ បង្ក្រាបបទ​ល្មើស​គ្រប់​ប្រ​ភេទ​ ជា​ពិ​សេស​បទ​ល្មើស​គ្រឿងញៀន​។ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ពង្រីក​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុភូមិ​ ចូល​រួម​បរិហារ​បទ​ល្មើស​និង​កសាង​បរិស្ថាន​រស់​នៅ​មាន​សុវត្ថិ​ភាព​ក្នុង​សហ​គម​ន៍។

តាម​រយៈ​ការ​ច្បាម​ភូមិ​ឋាន​ ជិត​ដិត​ជា​មួយ​ប្រ​ជា​ជន​ ម្ចាស់​ការ​បង្ការនិង​ដោះ​ស្រាយ​ហេ​តុ​ការណ៍​ភ្លាម​ៗចាប់​ពី​មូល​ដ្ឋាន​ កម្លាំង​នគរ​បាល​ឃុំ​ថើយ​ឡាយ​ ទីក្រុង​កឹង​ធើ​ កំ​ពុង​កសាង​ជំ​ហរ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ដោយ​ផ្អែក​លើ​កម្លាំង​ប្រ​ជា​ជន​ ថែរក្សា​ភូមិ​ឋាន​សុវត្ថិ​ភាព​ និង​ស្ថិរ​ភាព​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ពល​កម្ម​ផលិត​ រួម​ចំ​ណែក​បង្ក​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយចីរ​ភាព​នា​ពេល​អនាគត​៕ 

     ថាញ​វ៉ាង​ - ថា​ច់ធី​

ចែករំលែកអត្ថបទ