19/09/2026 - 08:15

លោ​កថា​ច់ភី​ - ជា​ជំ​ហាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព 

ផ្តើម​ពី​កសិ​ករ​ក្រី​ក្រ​ម្នាក់​ដែល​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ លោ​កថា​ច់ភី​  នៅ​ភូមិ​ឡ​ងមី​ ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ បាន​ខិត​ខំ​ស្វែង​រក​ទិស​ដៅ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ជា​មួយ​នឹង​ដើម​ទុន​ដែល​បាន​សន្សំ​ លោក​បាន​វិនិយោគ​លើ​ការ​ចិញ្ចឹម​គោ​បន្ធាត់​ ផ្គួប​ផ្សំ​នឹង​ដាំ​ស្មៅ​ ឆ្លៀត​ប្រើ​ចំ​បើង​និង​ចិញ្ចឹម​កង្កែប​ បង្ក​បាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ ជា​ជំ​ហាន​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​។

លោ​កថា​ច់ភី​ កំ​ពុង​ឱ្យ​ចំ​ណី​គោ​។

លោ​កថា​ច់ភី​ បាន​ឱ្យ​ដឹង​ កាល​ពី​មុន​ គ្រួ​សារ​មាន​ដី​ស្រែ​ចំ​នួន​ ៤ កុង​ ប៉ុន្តែ​ការ​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ទេ​។ ដើម្បី​មាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​នឹង​ជីវ​ភាព​គ្រ​សារ​ លោក​បាន​ដើរ​ធ្វើ​ការ​ឈ្នួល​។ ក្រោយ​ពី​សន្សំ​បាន​ដើម​ទុន​មួយ​ចំ​នួន​ លោក​បាន​ចាប់​ផ្តើម​ស្វែង​រក​ទិស​ដៅ​ផលិត​ដែល​សម​ស្រប​នឹង​លក្ខ​ណៈគ្រួ​សារ​ ព្រម​ទាំង​ទាញ​យក​ប្រ​យោជន៍​ពី​ផ្ទៃ​ដី​ដែល​មាន​ស្រាប់​ និង​បង្កើន​ប្រាក់​ចំ​ណូល​ឃើញ​ថា​ជីវ​ភាព​ស្ថេរ​ភាព​ជាង​មុន​។ តាម​រយៈ​ការ​ស្វែង​យល់​ពី​ភាព​ជាក់​ស្តែង​ និង​ការ​រៀន​សូ​ត្រ​ពី​បទ​ពិសោធន៍​ពី​គ្រួ​សារ​ចិញ្ចឹម​គោ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ លោក​ភី​ បាន​សម្រេច​ចិត្ត​វិនិយោគ​ទិញ​គោ​បា​រាំង​ និង​គោ​ស៊ី​នចំ​នួន​ ៥ ក្បាល​មក​ចិញ្ចឹម​ពិសោធន៍​។ នៅ​ដំ​ណាក់​កាល​ដំ​បូង​ លោក​ថែ​ទាំ​ហ្វូង​គោ​ ទាំង​ស្វែង​យល់​បន្ថែម​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​ វិធី​សាស្ត្រ​ជ្រើស​រើស​ចំ​ណី​ និង​តាម​ដាន​ដំ​ណើរ​ការ​ធាត់​ធំ​របស់​គោ​។ ឃើញ​ហ្វូង​គោ​ឆាប់​ធំ​ គាត់​ក៏​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការ​ឈ្នួល​ ហើយ​នៅ​ផ្ទះ​ផ្តោត​លើ​ការ​ផលិត​និង​ចិញ្ចឹម​សត្វ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ដើម្បី​ធា​នា​បាន​នូវ​ប្រ​ភព​ចំ​ណី​សម្រាប់​គោ​ នៅ​លើ​ផ្ទៃ​ដី​ស្រែ​ជាង​ ៤ កុង​ គាត់​បាន​បែង​ចែក​ ២ កុង​សម្រាប់​ដាំ​ស្រូវ​ ដើម្បី​ទទួល​បាន​ទាំង​ស្បៀង​អា​ហារ​ និង​អាច​យក​ចំ​បើង​ក្រោយ​ពេល​ច្រូត​កាត់​រួច​មក​ធ្វើ​ជា​ចំ​ណី​គោ​រួម​ចំ​ណែក​បន្ថយ​ការ​ចំ​ណាយ​លើ​ការ​ចិញ្ចឹម​គោ​។ ចំ​ណែក​ដី​ស្រែ​ ២ កុង​ទៀត​ គាត់​បាន​ដាំ​ស្មៅ​ដើម្បី​បំ​ពេញ​បន្ថែម​នូវ​ប្រ​ភព​ចំ​ណី​បៃ​តង​សម្រាប់​ហ្វូង​គោ​។ យោង​តាម​លោក​ភី​ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​គ្រួ​សារ​របស់​គាត់​មាន​ភាព​ម្ចាស់​ការ​លើ​ប្រ​ភព​ចំ​ណី​ បន្ថយ​ការ​ចំ​ណាយ​ និង​ប្រើ​ប្រាស់​ផ្ទៃ​ដី​ផលិត​បាន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។

យោង​តាម​លោក​ភី​ ការ​ចិញ្ចឹម​គោ​បន្ធាត់​ត្រូវ​ការ​ពេល​ថែ​ទាំ​ ទើប​អាច​លក់​បាន​។ ហេ​តុ​ដូច្នេះ​ហើយ​ ក្នុង​អំ​ឡុង​ពេល​រង់​ចាំ​ហ្វូង​គោ​ធំ​ធាត់​ដល់​ទម្ងន់​សម​ស្រប​ លោក​បាន​ផ្គួប​ផ្សំ​ការ​ចិញ្ចឹម​កង្កែប​ ដើម្បី​ទទួល​បាន​ប្រ​ភព​ចំ​ណូល​បន្ថែម​។ ជា​មួយ​នឹង​រយៈ​ពេល​ចិញ្ចឹម​ប្រហែល​ ៣ ខែ​អាច​ប្រ​មូល​ផល​បាន​ទម្រង់​ចិញ្ចឹម​កង្កែប​ ជួយ​ឱ្យ​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​។ លោក​ភី​បាន​ឱ្យ​ដឹង​ ការ​រួម​បញ្ចូល​គ្នា​នូវ​ទម្រង់​ផ្សេង​ៗជួយ​ឱ្យ​គ្រួ​សារ​មាន​ប្រ​ភព​ចំ​ណូល​ក្នុង​រយៈ​ពេល​ខ្លី​ ខណៈ​ដែល​ហ្វូង​គោ​ត្រូវ​បាន​ថែ​ទាំ​ដើម្បី​បង្ក​ប្រ​ភព​ចំ​ណូល​ក្នុង​រយៈ​ពេល​វែង។

លោ​កថា​ច់ភី​កំ​ពុង​ដាក់​ចំ​ណី​ឱ្យ​កង្កែប​។

បច្ចុប្បន្ន​ លោក​ភី​បាន​វិនិយោគ​ទឹក​ប្រាក់​ប្រ​មា​ណ​ ១១០ លាន​ដុង​ ដើម្បី​ទិញ​គោ​ចំ​នួន​ ៥ ក្បាល​ ក្នុង​តម្លៃ​ប្រ​មា​ណ​ ២២ លាន​ដុង​ក្នុង​មួយ​ក្បាល​។ បន្ទាប់​ពី​យក​មក​ចិញ្ចឹម​បន្ធាត់​ប្រ​មា​ណ​ ៩ ខែ​ អាច​លក់​ចេញ​បាន​ អា​ស្រ័យ​លើ​ទម្ងន់​ និង​ការ​ធំ​ធាត់​របស់​គោ​។ តាម​ការ​គ្រោង​ទុក​ប្រ​មា​ណ​ ៣ ខែ​ទៀត​ ហ្វូង​គោ​នឹង​ដល់​ពេល​លក់​ចេញ​។ ជា​មួយ​នឹង​តម្លៃ​គោ​បច្ចុប្បន្ន​ គឺ​ពី​ ៤៥ ដល់​ ៥៥ លាន​ដុង​ក្នុង​មួយ​ក្បាល​ អា​ស្រ័យ​លើ​ទម្ងន់​ បើ​ទី​ផ្សារ​រក្សា​តម្លៃ​កម្រិត​នេះ​ គោ​ ៥ ក្បាល​អាច​ផ្ដល់​ប្រ​ភព​ចំ​ណូល​យ៉ាង​ច្រើន​ បន្ទាប់​ពី​ទូ​ទាត់​រាល់​ការ​ចំ​ណាយ​រួច​ អា​ចរក​បាន​ប្រាក់​ចំ​ណេញ​រាប់​សិប​លាន​ដុង​។ ទោះ​បី​ជា​ដើម​ទុន​ វិនិយោគ​ដំ​បូង​មាន​ចំ​នួន​ច្រើន​បន្តិច​ក៏​ដោយ​ ប៉ុន្តែ​ដោយ​សារ​ការ​ឆ្លៀត​យក​ចម្បើង​ដែល​ធ្វើ​ស្រែ​រាល់​រដូវ​ រួម​ផ្សំ​ជា​មួយ​ការ​ដាំ​ស្មៅ​ដើម្បី​ម្ចាស់​ការ​លើ​ចំ​ណី​ ទើប​គ្រួ​សារ​អាច​បន្ថយ​បាន​ការ​ចំ​ណាយ​មួយ​ភាគ​លើ​ការ​ចិញ្ចឹម​សត្វ​។

ផ្តើម​ពី​កសិ​ករ​ម្នាក់​ដែល​តែង​ធ្វើ​ការ​ឈ្នួល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ លោ​កថា​ច់ភី​បាន​ផ្លាស់​ប្តូរ​វិធី​សាស្ត្រ​ធ្វើ​ជា​បណ្តើ​រៗ និង​ខ្នះ​ខ្នែង​ប្តូរ​ទិស​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​គ្រួ​សារ​។ ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​ចិញ្ចឹម​គោ​បន្ធាត់​និង​ការ​ដាំ​ស្មៅ​ ឆ្លៀត​យក​ចំ​បើង​ និង​ការ​ចិញ្ចឹម​កង្កែប​ បាន​ជួយ​លោក​ទាញ​យក​ប្រ​យោជន៍​បាន​ល្អ​ពី​ធន​ធាន​ដែល​មាន​ស្រាប់​ បង្ក​ប្រាក់​ចំ​ណូល​បន្ថែម​ និង​លំ​នឹង​ជីវ​ភាព​ជា​បណ្តើ​រៗ៕

ទីទុយ​-ដា​លី​ន​

ចែករំលែកអត្ថបទ