16/09/2026 - 19:39

សមាគមសហព័ន្ធនារីឃុំឡុង​ហេប ជំនួយកម្លាំងដល់នារីខ្មែរឈានឡើងធ្វើមាន 

ដោយមានសមាជិកាជនជាតិខ្មែរជាង៨០% ដូច្នេះ សមាគមសហព័ន្ធនារីឃុំឡុងហេប បានផ្សព្វផ្សាយសកម្មភាពជាក់ស្តេងជាច្រើន ដើម្បីបង្កលក្ខណៈដល់បងប្អូននារីបានបង្ខិតជិតប្រ​ភព​​ទុនអនុគ្រោះ ព្រមទាំងអនុវត្តបច្ចេកទេសជឿនលឿនក្នុងការផលិត ជាជំហានៗបង្កើនប្រាក់ចំណូលនិងកែលម្អគុណភាពជីវភាព។

បងស្រីថាច់ធីគីម កំពុងថែទាំហ្វូងគោ។

កំណត់ច្បាស់ការរួមដំណើរជាមួយសមាជិកាអភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាភារកិច្ចដ៏សំខាន់ សមាគមសហព័ន្ធនារីឃុំឡុងហេប បានម្ចាស់ការសហការជាមួយគណៈ ផ្នែកនិងអង្គភាពនានាដែលពាក់ព័ន្ធផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពគម្រោង “ឧបត្ថម្ភដល់សហករណ៍អាស្រ័យនារីគ្រប់គ្រង បង្កការងារធ្វើជូនពលករនារីដល់ឆ្នាំ២០៣០” និងគម្រោង “ឧបត្ថម្ភនារីផ្តើមអាជីពដំណាក់កាល២០២៦​-២០៣៥”។ ពិសេស បណ្តាញទុនប្រគល់សិទ្ធិពីធនាគារគោលនយោបាយសង្គម ត្រូវបានចាត់ទុកជាគំនាស់ដ៏សំខាន់។មកដល់បច្ចុប្បន្ន សមាគមកំពុងគ្រប់គ្រងក្រុមប្រិតសំចៃនិងបុលទុន៣៩ក្រុម ផ្តល់ផ្ទេរទុនដល់ប្រជាជន ១.៩៨៦គ្រួសារ សរុបទុនឱ្យបុលជាង៩០​ពាន់លានដុង។ ទន្ទឹមនឹងនោះ ចលនាសមាជិកាផ្ញើប្រាក់ប្រិតសំចៃសម្រេចជាង​ ១,៨ពាន់​​លានដុង អនុវត្តការផ្ទៀងផ្ទាត់គ្រួសារបុលទុនទាំងអស់ ព្រមទាំងបង្ហើយសំណុំឯកសារឥណទានជូនសិស្ស និ​ស្សិតបានទាន់ពេល។

ទន្ទឹមនឹងប្រភពទុនធនាគារ សមាគមក៏បានសហការជាមួយមូលនិធិឧបត្ថម្ភនារីអភិវឌ្ឍសេដ្ឋ​កិច្ច បង្កលក្ខណៈឱ្យសមាជិកា ៣៦ នាក់បុលទុន សរុបចំនួន ៦៥០ លានដុង តភ្ជាប់គម្រោងន័រវែស ផ្តល់ផ្ទេរទុន ២១០ លានដុង ឥតប្រាក់ចុងការដល់បងប្អូននារី ៣៥ នាក់ សម្រាប់វិនិយោគលើការលក់ដូរតូចតាច ដាំដុះនិងចិញ្ចឹមសត្វ។ ទម្រង់ហ៊ុនទុនបង្វិលជុំបន្តរក្សាមានប្រសិទ្ធភាព ទម្រង់នេះមាន ១៥ ក្រុម មានសមាជិក ៣០៥ នាក់ សរុបប្រភពទុនជាង ១,២ ពាន់​លានដុង បានជួយបងប្អូននារី ១៥៤ លើកនាក់ មានលក្ខណៈបន្ថែមសម្រាប់លៃលកក្នុងការផលិត។

ជាគំរូបង្ហាញពីស្មារតីជម្នះលំបាក ប៉ិនប្រសប់ធ្វើការរកស៊ី នោះគឺគ្រួសារបងស្រីថាច់ធីគីម នៅភូមិណោមែន។ ផ្តើមពីប្រភពទុនអនុគ្រោះជាង១០០លានដុង ដែលបានសមាគមពិនិត្យ​ឱ្យបុលកាលពីឆ្នាំ ២០១៣ ព្រមទាំងបានចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនបច្ចេកទេស បងស្រីគីមបង្កើតជោគជ័យទម្រង់ចិញ្ចឹមសត្វគួបផ្សំនឹងការដាំដុះ។ មកដល់បច្ចុប្បន្ន មូលដ្ឋានរកស៊ីរបស់គាត់រួមមានជ្រូកមេ៧ក្បាល គោបន្តពូជជាង១០ក្បាល ដីស្រែ១ហិកតា ដាំស្មៅចិញ្ចឹមគោ ៣ កុង ចម្ការដូង៣កុង។ ជារៀងរាល់ឆ្នាំ បន្ទាប់ពីទូទាត់ចំណាយ គ្រួសារគាត់នៅចំណេញបានជិត ១០០ លានដុង។

បងស្រីថាច់ធីគីម រៀបរាប់៖ “អាស្រ័យបានសមាគមសហព័ន្ធនារីចេញមុខធានាឱ្យបុលទុនអនុគ្រោះនិងណែនាំពីរបៀបធ្វើការរកស៊ី ទើបគ្រួសារខ្ញុំមានលក្ខណៈពង្រីកការចិញ្ចឹមសត្វ។ ពេលរកបានប្រាក់ចំណូលលំនឹង ជួយគ្រួសារខ្ញុំគិតគូរចិញ្ចឹមកូនរៀនសូត្រត្រឹមត្រូវ ជីវភាពបានធូរធារជាបណ្តើរៗ”។

មិនត្រឹមតែឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ សមាគមសហព័ន្ធនារីឃុំឡុងហេប នៅទាំងផ្តោតលើការកសាងផ្នត់រស់នៅស៊ីវិល័យនិងធានាសុខុមាលភាពសង្គម។ ចំណុចលេចធ្លោគឺទម្រង់ “ក្រុមប្រិតសំចៃចិញ្ចឹមជ្រូកដីទិញធានារ៉ាប់រងសង្គមដើម្បីជីវភាពសុខសាន្តពេលអាយុចាស់” បានអនុវត្តនៅសាខាសមាគមភូមិចំនួន៤ ទាក់ទាញសមាជិកាចូលរួម៨២នាក់ (សម្រេច៤០០%ភាគកម្រិ​ត)។ ទម្រង់នេះ បាននាយកធានារ៉ាប់រងសង្គមខេត្តជូនលិខិតសរ​សើរ។

អ្នកស្រី តាំងធីហុងធឹម(ខាងឆ្វេង) មកទស្សនាទម្រង់ចិញ្ចឹមគោរបស់សមាជិកា ថាច់ធីគីម។

ក្រៅពីនោះ សមាគមនៅទាំងរក្សា៧ក្លឹប “គ្រួសារសុភមង្គល” ដោយមានសមាជិកា ១០៥ នាក់; ២២ក្លឹប “៥គ្មាន ៣ស្អាត” មានសមាជិកា ៣៦៣ នាក់; ៧ក្លឹប “៥មាន ៣ស្អាត” មានសមាជិកា ១២៤ នាក់ និង៥ក្រុមប្រិតសំចៃឥណទានភូមិឃុំ។ ក្នុងប៉ុន្មានខែដើមឆ្នាំ ២០២៦ សមាគមបានចលនា ជួយដល់ប្រជាជន១៥គ្រួសារទៀត សម្រេចលក្ខឋាន “៥គ្មាន ៣ស្អាត ៣សុខ”។

អ្នកស្រី​ តាំងធីហុងធឹម ប្រធានសមាគមសហព័ន្ធនារីឃុំឡុងហេប ឱ្យដឹង៖ “នាពេលខាងមុខ សមាគមនឹងបន្តពង្រីកប្រសិទ្ធភាពប្រភពទុនអនុគ្រោះ ពង្រីកទូលំទូលាយទម្រង់រកស៊ីមានប្រសិទ្ធភាព ដើម្បីបងប្អូននារីខ្មែរឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ទន្ទឹមនឹងនោះ ជំរុញការចលនាសមាជិការក្សាអនាម័យបរិស្ថាន ដាំផ្កា បែងប្រភេទសំរាម រួមចំណែកជាមួយភូមិភាគកសាងជនបទថ្មីកម្រិតខ្ពស់”៕

ស៊ើងម៉ាល័យ-មុនី

 

ចែករំលែកអត្ថបទ