12/09/2026 - 15:18

គុន​ខ្មែរ​ - ស្នា​កស្នាម​ពី​សង្វៀន​ទ្វីប​អា​ស៊ី​ 

រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​លើក​ទី​១ ឆ្នាំ​២០២៦ បាន​បិទ​វគ្គ​នៅ​ទី​ក្រុង​កឹង​ធើ​ ក្រុម​កី​ឡា​ករ​ជម្រើស​វៀត​ណាម​ដណ្តើ​មបាន​ចំ​ណាត់​ថ្នាក់​លេខ​១ទូ​ទាំង​ក្រុម​។ ខាង​ក្រោយ​មេ​ដាយ​ទាំង​នោះ​ គឺ​ជា​ការ​ប្រ​កួត​យ៉ាង​ស្វិតស្វាញ​បង្ហាញ​ពី​កម្រិត​ជំ​នាញ​ខ្ពស់​ និង​ការ​រីក​ចម្រើន​របស់​កី​ឡា​ករ​ ទន្ទឹម​នឹង​នោះ​បើក​ចេញ​នូវ​ជំ​ហាន​វិវឌ្ឍថ្មី​ក្នុង​ដំ​ណើរ​នាំ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​ឈាន​ឡើង​សង្វៀន​ទ្វីប​អា​ស៊ី​។

នៅ​ពហុកី​ឡា​ដ្ឋាន​មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​និង​ប្រ​កួត​កី​ឡា​ទី​ក្រុង​កឹង​ធើ​ (សង្កាត់​កាយ​ខេ​) មាន​គ្រូ​បង្វឹក​និង​កី​ឡា​ករ​ចំ​នួន​២៣៦នាក់​ មក​ពី​ប្រ​ទេស​នា​នា​ចំ​នួន​ ១១ បាន​ចូល​រួម​ប្រ​កួត​យ៉ាង​ពុះ​ពោរ​។ នៅ​លើ​សង្វៀន​ កី​ឡា​ករ​ទាំង​ឡាយ​បាន​បង្ហាញ​ពី​កម្លាំង​ បច្ចេក​ទេស​ យុទ្ធ​សាស្ត្រ​ និង​ភាព​អង់​អាច​ក្នុង​ការ​ប្រ​កួត​ ញ៉ាំង​ឱ្យ​ការ​ប្រ​កួត​មាន​ភាព​ស្វា​ហាប់​ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ និង​មាន​ស្មារតី​ក្លា​ហាន​។

ការ​ប្រ​កួត​របស់​កី​ឡា​ករ​វៀត​ណាម​ (ខាង​ស្តាំ) នៅ​វគ្គ​ប្រ​កួត​ផ្តា​ច់ព្រ័ត្រ​។​

បញ្ចប់​ការ​ប្រ​កួត​ កី​ឡា​ករ​វៀត​ណាម​ទទួល​បាន​មេ​ដាយ​សរុប​៧៥គ្រឿង​ ក្នុង​នោះ​ មេ​ដាយ​មាស​ ៣៨គ្រឿង​  មេ​ដាយ​ប្រាក់​៣០គ្រឿង​ និង​មេ​ដាយ​សំរឹទ្ធ​៧គ្រឿង​ ឈរ​ចំ​ណាត់​ថ្នាក់​លេខ​១ទូ​ទាំង​ក្រុម​។ ស្នា​ដៃ​នេះ​បន្ត​បង្ហាញ​ស្លាក​ស្នាម​របស់​អ្នក​ប្រ​ដាល់​វៀត​ណាម​នៅ​លើ​សង្វៀន​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​។ មុន​នោះ​ កាល​ពី​ខែ​កុម្ភៈ​ នៅ​ប្រ​ទេស​កម្ពុជា​ ក្រុម​ជម្រើស​វៀត​ណាម​ក៏​មាន​ស្នា​ដៃ​ឈរ​លំ​ដាប់​ថ្នាក់​លេខ​១នៃ​ពាន​រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​ពិ​ភព​លោក​ លើក​ទី​៦ ផង​ដែរ​។

លោក​ ឌាំងវុាំងក្វាង​ ប្រ​ធាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​វៀត​ណាម​ ឱ្យ​ដឹង​៖ "ក្រុម​ជម្រើស​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​កម្ពុជា​ បាន​ចូល​រួម​ដោយ​មាន​កី​ឡា​ករ​ជើង​ខ្លាំង​ជា​ច្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​ប្រ​ជែង​ និង​គុណ​ភាព​ជំ​នាញ​។ នេះ​ជា​ឱ​កាស​ដើម្បី​កី​ឡា​ករ​វៀត​ណាម​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ដំ​ណើរ​ការ​ហ្វឹក​ហាត់​ក្នុង​បរិស្ថាន​ប្រ​កួត​អន្តរ​ជាតិ​នៅ​លើ​ទី​លាន​ម្ទាស់​ផ្ទះ​។ កី​ឡា​ករ​ភាគ​ច្រើន​មាន​ចិត្ត​សាស្រ្ត​មិន​តាន​តឹង​ បង្ហាញ​ពី​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ល្អ​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​"។

ក្នុង​ចំ​ណោម​ស្នា​ដៃ​រួម​របស់​ក្រុម​ជម្រើស​វៀត​ណាម​ មាន​ការ​រួម​ចំ​ណែក​គួរ​ឱ្យ​កត់​សម្គាល់​របស់​កី​ឡា​ករ​កឹង​ធើ​ ដោយ​ទទួល​បាន​មេ​ដាយ​មាស​ ៧គ្រឿង​ មេ​ដាយ​ប្រាក់​ ១៤ គ្រឿង​ និង​មេ​ដាយ​សំរឹទ្ធ​ ៥គ្រឿង​។ កី​ឡា​ករ​ដែល​ទទួល​បាន​មេ​ដាយ​មាស​ រួម​មាន​៖ លេហ្វាង​ឌឹក ពុង​ភូ​ធ្វឹង​ ង្វៀង​ញ៉ា តៀង​ ង្វៀង​ស្វឹង​ភឿង  ផាម​ទ្រុក​វី​ ង្វៀង​តឹង​តាយ​  វ៉ូ​ហ្វាង​ហ្វា​ និង​ឌិញធី​អ៊ីប៊ី។

កី​ឡា​ករ​ ពុង​ភូ​ធ្វឹង​ ឱ្យ​ដឹង​៖ "បាន​ប្រ​កួត​នៅ​ទី​លាន​ម្ចាស់​ផ្ទះ​គឺ​ជា​កិត្តិ​យស​ ជួយ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​បន្ថែម​ពី​ការ​លើក​ទឹក​ចិត្ត​របស់​ទស្សនិកជន​។ បទ​ពិសោធន៍​ពី​ការ​ប្រ​កួត​នេះ​គឺ​ជា​ដើម​ទុន​ដ៏​មាន​តម្លៃ​ដល់​ខ្ញុំ​ក្នុង​ដំ​ណើរ​ការ​ហ្វឹក​ហាត់​ និង​ប្រ​កួត​នៅ​ពេល​ក្រោយ​។ ខ្ញុំ​ត្រេក​អរ​ជា​មួយ​ស្នា​ដៃ​ដែល​ទទួល​បាន​ និង​បន្ត​ខិត​ខំ​ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ខ្ពស់​ជាង​នេះ​"។

មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ផ្នែក​ជំ​នាញ​ប៉ុណ្ណោះ​ទេ​ ការ​ទទួល​ចាត់​តាំង​រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​លើក​ទី​១ នៅ​ទាំង​ជួយ​ទី​ក្រុង​កឹង​ធើ​មាន​បទ​ពិសោធន៍​បន្ថែម​ក្នុង​ការ​ចាត់​តាំង​ព្រឹត្តិ​ការណ៍​កី​ឡា​អន្តរ​ជាតិ​ទៀត​ផង​។ ចាប់​ពី​ការ​ងារ​ជំ​នា​ញរ​ហូត​ដល់​ការ​ធា​នា​លក្ខ​ណៈបម្រើ​ក្រុម​នា​នា​ ផ្នែក​ចាត់​តាំង​នីមួយៗ​សុទ្ធ​តែ​ជា​ឱ​កាស​ដើម្បី​ភូមិ​ភាគ​លើក​កម្ពស់​សមត្ថ​ភាព​ ឆ្ពោះ​ដល់​ការ​ទទួល​ចាត់​តាំង​ព្រឹត្តិ​ការណ៍​កី​ឡា​មាន​ទ្រង់​ទ្រាយ​ធំ​ជាង​ទៀត​។ តាម​រយៈ​ការ​ប្រ​កួត​ដណ្តើ​មរង្វាន់​ រូប​ភាព​ទឹក​ដី​ និង​មនុស្ស​កឹង​ធើ​បាន​ផ្សព្វ​ផ្សាយ​ដល់​មិត្ត​ភ័ក្តិអន្តរ​ជាតិ​។

នៅ​វៀត​ណាម​ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​មា​នល​ក្ខណៈ​អភិវឌ្ឍ​ន៍បន្ថែម​ ដោយ​សារ​កាល​ពី​ដើម​ឆ្នាំ​២០២៦ បាន​ដាក់​ចូល​ក្នុង​ចំ​ណោម​៣ក្រុម​នៃ​ប្រ​ព័ន្ធ​កី​ឡា​ស្នា​ដៃ​ខ្ពស់​ បង្ក​មូល​ដ្ឋាន​បន្ថែម​ដើម្បី​វិញ្ញាសា​កី​ឡា​នេះ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​។ ព្រោះ​ហេ​តុ​នោះ​ ការ​ដែល​វៀត​ណាម​ទទួល​ចាត់​តាំង​រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​លើក​ដំ​បូង​ មាន​អត្ថ​ន័យ​សំ​ខាន់​ណាស់​។ មិន​ត្រឹម​តែ​ជា​ឱ​កាស​ដើម្បី​កី​ឡា​ករ​ក្នុង​ប្រ​ទេស​បាន​ប្រ​កួត​ជា​មួយ​ដៃ​គូ​អន្តរ​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឱ្យ​មជ្ឈ​ដ្ឋាន​ឯក​ទេស​វាយ​តម្លៃ​ដំ​ណើរ​ការ​អភិវឌ្ឍ​ន៍របស់​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​ រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​កៀក​ជិត​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ពី​សង្វៀន​អន្តរ​ជាតិ​ទៀត​ផង​។

លោក​ ខូវឆាយ​ អគ្គ​លេខា​ធិ​ការ​សហ​ព័ន្ធ​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អន្តរ​ជាតិ​ យល់​ថា​ ការ​ប្រ​កួត​នេះ​គឺ​ជា​ចំ​ណុច​សំ​ខាន់​មួយ​ក្នុង​ការ​អភិ​រក្ស​ អភិវឌ្ឍ​ន៍ និង​ផ្សព្វ​ផ្សាយ​គុន​ខ្មែរ​។ តាម​រយៈ​នោះ​ ក្រុម​នា​នា​មាន​ឱ​កាស​បន្ថែម​ក្នុង​ការ​ដោះ​ដូរ​បទ​ពិសោធន៍​ បង្កើត​មិត្ត​ភាព​ ជំ​រុញ​ស្មារតី​សាមគ្គី​ និង​រួម​គ្នា​ឆ្ពោះ​ទៅ​កាន់​អនាគត​នៃ​ការ​អភិ​វឌ្ឍកី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​ខ្លាំង​ក្លា​ជាង​ទៀត​នៅ​អា​ស៊ី​។

រង្វាន់​ជើង​ឯក​កី​ឡា​ប្រ​ដាល់​គុន​ខ្មែរ​អា​ស៊ី​លើក​ទី​១ បាន​បញ្ចប់​ ប៉ុន្តែ​តម្លៃ​មិន​បញ្ឈប់​ត្រឹម​តា​រាង​ស្នា​ដៃ​នោះ​ទេ​។ ចំ​ពោះ​ក្រុម​ជម្រើស​វៀត​ណាម​ ឈរ​លំ​ដាប់​ថ្នាក់​លេខ​១ទូ​ទាំង​ក្រុម​ គឺ​ជា​ការ​អំ​ណះអំ​ណាង​ពី​កម្លាំង​ និង​សក្តា​នុភាព​។ ចំ​ពោះ​កី​ឡា​ករ​កឹង​ធើ​ មេ​ដាយ​រួម​ជា​មួយ​នឹង​ការ​ប្រ​កួត​ជា​មួយ​ដៃ​គូ​អន្តរ​ជាតិ​ គឺ​ជា​សម្ពាយ​ដ៏​មាន​តម្លៃ​សម្រាប់​ដំ​ណាក់​កាល​ខាង​មុខ​។ ឆ្លង​កាត់​ការ​ប្រ​កួត​មួយ​លើក​ៗ កី​ឡា​ករ​មាន​ឱ​កាស​ដឹង​ច្បាស់​ជាង​មុន​នូវ​តម្រូវ​ការ​នៃ​សង្វៀន​អន្តរ​ជាតិ​។៕

ហុង​ញ៉ុង - វិមាន

ចែករំលែកអត្ថបទ