(អ.ឡ) - អ្នកគាំទ្រពេលទៅទស្សនាលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទាត់ថែបកឹងធើក្នុងការប្រកួតលើកដំបូងនៅទីលាន នឹងបានបើកទ្វារឱ្យចូលទស្សនាដោយសេរី ព្រមទាំងមិនបង់ថ្លៃផ្ញើយានយន្តឡើយ។ ប្រការនេះមិនត្រឹមតែបង្កនូវបរិយាកាសពុះពោរនៅលើវេទិកានៃកីឡាដ្ឋានកឹងធើប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដល់ក្រុមបាល់ពេលចូលមកប្រកួតនៅទីលានអាជីពផងដែរ។
នាព្រឹកថ្ងៃទី១០ ខែកញ្ញា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំគណៈចាត់តាំងកីឡាដ្ឋានកឹងធើ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតដំបូងនៅទីលានរបស់ក្លិបបាល់ទាត់ថែបកឹងធើ ក្នុងពានរង្វាន់បាល់ទាត់ថ្នាក់ជាតិលំដាប់ទី១ រដូវកាល ២០២៦-២០២៧ ជួបជាមួយក្លិបបាល់ទាត់ហឹងអៀង នៅថ្ងៃទី១២ ខែកញ្ញា។

លោកង្វៀងវ៉ាំងបៃ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង បានថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
យោងតាមរបាយការណ៍របស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ការងារត្រៀមបម្រុងការប្រកួតកំពុងបានផ្សព្វផ្សាយព្រមៗគ្នា ចាប់តាំងពីហេដ្ឋារចនាសម្ព័ន្ធ ទីលានប្រកួត រហូតដល់ការងារសន្តិសុខ សុខាភិបាល ការទទួលភ្ញៀវ ការងារភស្តុភារ និងសារគមនាគមន៍។ មន្ទីរបានបង្កើតគណៈចាត់តាំងការប្រកួតនៅទីលានម្ចាស់ផ្ទះរបស់ក្លិបបាល់ទាត់ថែបកឹងធើ ដោយចាត់ឱ្យបុគ្គលិកទទួលខុសត្រូវតាមផ្នែកនីមួយៗ ដើម្បីបម្រើឱ្យការប្រកួតទៅតាមតម្រូវការរបស់គណៈចាត់តាំងការប្រកួត។

កីឡាករទាំងឡាយរបស់ក្លិបបាល់ទាត់ថែបកឹងធើ កំពុងហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតបើកឆាកជួបជាមួយក្លិបបាល់ទាត់ហឹងអៀង។
មកដល់ពេលនេះ ទីលានប្រកួតនៃកីឡាដ្ឋានកឹងធើ ក៏បានកាត់តម្រឹមស្មៅ បន្ថែមខ្សាច់ត្រង់កន្លែងដីក្រហូង កិនពង្រាបដី លាបថ្នាំបង្គោលទី ពាក់សំណាញ់ គូសខ្សែបន្ទាត់ព្រំដែនទីលាន និងដោតទង់នៅជ្រុងទាំង ៤ នៃទីលានរួចរាល់។ ប្រព័ន្ធភ្លើងបំភ្លឺក៏បានកែលម្អបន្ថែម ដោយបានផ្លាស់អំពូលភ្លើងថ្មីនៅលើបង្គោលភ្លើងទាំង ៤ ចំណែកអេក្រង់លទ្ធផលក៏បានជួសជុល ដើម្បីធានាបម្រើការប្រកួតបានល្អប្រសើរ។
ការងារទទួលភ្ញៀវ និងការងារភស្តុភារកំពុងបានដំណើរការយ៉ាងសកម្ម។ ភ្ញៀវកិត្តិយសប្រមាណ ៣៥០ រូប ដែលជាថ្នាក់ដឹកនាំទីក្រុង បណ្តាមន្ទីរ គណៈ ផ្នែក និងភូមិភាគ បានអញ្ជើញមកចូលរួមទស្សនាការប្រកួត។ កងកម្លាំងបម្រើការប្រកួតបានរៀបចំរួចរាល់ ក្នុងនោះមានកីឡាករបាល់ទាត់យុវវ័យចំនួន ២២ រូប ទទួលបន្ទុកកាន់ទង់ជាតិ និងរើសបាល់។ បន្ទប់មុខងារចំនួន ៤ រួមមាន៖ បន្ទប់ក្រុមម្ចាស់ផ្ទះ បន្ទប់ក្រុមភ្ញៀវ បន្ទប់សន្និសីទសារព័ត៌មាន បន្ទប់អាជ្ញាកណ្តាលនិងអ្នកសង្កេតការណ៍អាជ្ញាកណ្តាល ព្រមទាំងមណ្ឌលភ្ញៀវពិសេស VIP កំពុងបានរៀបចំសម្រេចជាស្ថាពរ។
ក្រៅពីនេះ ប្រព័ន្ធអ៊ីនធឺណិតសម្រាប់ផ្សាយបន្តផ្ទាល់ (livestream) ការតុបតែងលម្អកៅអីពិសេស VIP ប្រព័ន្ធសំឡេង ទង់ជួរ បដាផ្ទាំងធំ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងទង់គាំទ្រ... គ្រោងនឹងរួចរាល់ទាំងស្រុងនៅក្នុងថ្ងៃទី១១ ខែកញ្ញា។ កីឡាដ្ឋានទាំងមូលក៏បានបោសសម្អាតយ៉ាងស្អាតបាត គូសខ្សែបន្ទាត់ទីលានជាលើកទី២ និងបានក្រាលព្រំប្រវែងប្រមាណ ១០០ម៉ែត្រ នៅខាងមុខផ្លូវរត់ (pitch) នៃវេទិកា A រួមចំណែកបង្កទិដ្ឋភាពសមរម្យនិងស្អាតបាតសម្រាប់ថ្ងៃដែលក្លិបបាល់ទាត់ថែបកឹងធើ បង្ហាញដល់អ្នកគាំទ្រ៕
ង្វៀងមិញថាវ - ថាច់ធី