មូលដ្ឋានសម្ព័ន្ធយុវជនជាច្រើននៅទីក្រុងកឹងធើ ចាត់តាំងពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” អំណរខួបអនុស្សាវរីយ៍ ៨១ ឆ្នាំ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥-២/៩/២០២៦)។

យុវវ័យសង្កាត់សុកត្រាំង ចូលរួមពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ។
ពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” អាស្រ័យសម្ព័ន្ធយុវជន សង្កាត់សុកត្រាំង ចាត់តាំងនៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌សាលា Taberd ។ ក្នុងបរិយាកាសជាទីគោរពដ៏ខ្ពង់ខ្ពស់ សមាជិកសម្ព័ន្ធយុវជននិងយុវជន រួមគ្នាអនុវត្តពិធីគោរពទង់ ច្រៀងបទចម្រៀងជាតិជាមួយនឹងមោទនភាពគោរពដឹងគុណដល់បុព្វការីជនគ្រប់ជំនាន់ដែលបានពលីជីវិត ដើម្បីបុព្វហេតុរំដោះជាតិ។
ឋិតនៅមុខទង់ក្រហមផ្កាយលឿងដ៏ពិសិដ្ឋនៃមាតុភូមិ សមាជិកសម្ព័ន្ធយុវជនគ្រប់រូបកាន់តែមានស្មារតីស៊ីជម្រៅអំពីការទទួលខុសត្រូវរបស់ជំនាន់យុវវ័យក្នុងការអភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រ ប្រវេណីបដិវត្តន៍ដែលបុព្វការីជនគ្រប់ជំនាន់បានបញ្ចេញកម្លាំងពូនជ្រំ។
នៅឃុំតឹងភឿកហឹងសម្ព័ន្ធយុវជនឃុំបានចង្អុលការដល់សាខាសម្ព័ន្ធយុវជនក្រោមឱវាទទាំង ១០០% ចាត់តាំងព្រមគ្នាៗពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ដោយមានកម្មាភិបាល សមាជិកសម្ព័ន្ធយុវជនចូលរួមប្រមាណជិត ២០០ នាក់។
នៅឃុំផុងដៀង មានសមាជិកសម្ព័ន្ធយុវជននិងយុវជនជាង ៥០ នាក់ ចូលរួមពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” នៅមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រផ្នូរកវីស្នេហាជាតិ ផាងវ៉ាំងទ្រី។ សកម្មភាពមិនត្រឹមតែរួមចំណែកអប់រំប្រវេណីបដិវត្តន៍ សីលធម៌ “ផឹកទឹកនឹកប្រភព” ដល់ជំនាន់យុវវ័យប៉ុណ្ណោះទេ នៅទាំងផ្សារភ្ជាប់រវាងការរៀនសូត្រ យកតាមតម្រាប់រៀមច្បងជាមួយការទទួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជននិងយុវជនសម័យបច្ចុប្បន្ន។
អង្គការសម្ព័ន្ធយុវជនឃុំ សង្កាត់នានាលើភូមិឋានទីក្រុង បានចាត់តាំងព្រមៗគ្នាពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” នៅតាមមណ្ឌលកេរដំណែលប្រវត្តិសាស្ត្រ វប្បធម៌ មណ្ឌលផ្ទាំងសិលារំលឹកវីរយុទ្ធជនពលីនិងនៅគ្រប់ស្ថាប័នអង្គភាពទាំងអស់។ តាមផែនការរបស់មជ្ឈិមសម្ព័ន្ធយុវជន គ្រប់មូលដ្ឋានសម្ព័ន្ធទាំងអស់ បានលើកទឹកចិត្តចាត់តាំងពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ២កញ្ញា។
កម្មាភិបាល សមាជិកសម្ព័ន្ធយុវជនឃុំផុងដៀង អុជធូបគោរពរំលឹកវិញ្ញាណក្ខន្ធកវីស្នេហាជាតិ ផាង វ៉ាំងទ្រី បន្ទាប់ពីពិធីគោរពទង់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ។
ទន្ទឹមនឹងពិធីគោរពទង់ មូលដ្ឋានសម្ព័ន្ធនានានៅទាំងចាត់តាំងពិធីប្រជុំជីវកិច្ចប្រវេណីអំពីទិវាបុណ្យជាតិ ២ កញ្ញា ភ្ជាប់នឹងទម្រង់រូបភាពប្រជុំជាច្រើន មានដូច៖ ទស្សនាភាពយន្តឯកសារប្រវត្តិសាស្ត្រ វិមករកប្រភពនិងសួរសុខទុក្ខគ្រួសារ គោលនយោបាយ។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគាំទ្រយុទ្ធនាការប្រវេណី “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំ” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែសីហា រហូតដល់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦។ តាមរយៈនោះ កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគមនិងយុវជនគ្រប់រូបបានលើកទឹកចិត្តធ្វើឱ្យសុក្រឹតស្ពាន តភ្ជាប់ “ខ្ញុំស្រឡាញ់មាតុភូមិខ្ញុំដោយ...” (ដោយទង្វើមួយសកម្មភាពឬរឿងរ៉ាវជាក់ស្តែងរបស់ខ្លួន)។
ឆ្លងតាមរយៈយុទ្ធនាការ សំដៅផ្សព្វផ្សាយស៊ីជម្រៅពីអត្ថន័យប្រវត្តិសាស្ត្ររបស់បដិវត្តន៍ខែសីហាទទួលបានជោគជ័យនិងទិវាបុណ្យជាតិ ២ កញ្ញា តាមរយៈនោះ អប់រំស្មារតីស្នេហាជាតិ មោទនភាពជាតិ ពូនជ្រំឧត្តមគតិបដិវត្តន៍និងការទទួលខុសត្រូវរបស់ជំនាន់យុវវ័យក្នុងការកសាងនិងការពារមាតុភូមិ៕
ក្វឹកថាយ-មុនី