03/09/2026 - 14:02

បង្កើន​គុណ​ភាព​ថែ​ទាំ​សុខ​ភាព​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

ប៉ុន្មាន​ឆ្នាំ​កន្លង​ ទី​ក្រុង​កឹង​ធើ​ បាន​ផ្សព្វ​ផ្សាយ​នូវ​យន្ត​ការ​និង​គោ​លន​យោ​បាយ​ជា​ច្រើន​ ដោយ​បាន​ផ្តល់​ប្រ​ភព​ធន​ធាន​មិន​តិច​ទេ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ក្នុង​នោះ​ គោ​លន​យោ​បាយ​ឧបត្ថម្ភ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​ ព្រម​ទាំង​បង្កើន​និង​ពង្រឹង​ផែន​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ឱ្យ​កាន់​តែ​ស្អិត​ល្មួត​។

វេជ្ជ​បណ្ឌិត​ពិ​និត្យ​ជំងឺ​ជូន​មា​មីង​។

បងស្រី​ថា​ច់ធី​សន​ នៅ​ភូមិ​គិញដាវ​ ឃុំ​ហូដាក់​គៀង​ ឱ្យ​ដឹង​៖ “ឪ​ពុក​ខ្ញុំ​មាន​ជំងឺ​ ហើយ​បាន​ទៅ​មន្ទីរ​ពេទ្យ​ព្យា​បាល​។ តាម​រយៈ​ការ​វះ​កាត់​ប្តូរ​ត្រគាក​ នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ គ្រួ​សារ​ខ្ញុំ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​និង​ គ្មាន​លទ្ធ​ភាព​ទេ​ ប៉ុន្តែ​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​វះ​កាត់​ដោយ​ជោគ​ជ័យ​ហើយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​បាន​ទូ​ទាត់​ប្រាក់​ ១០០% ដូច្នេះ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​”។ ចំ​ណែក​អ្នក​មីង​ស៊ើង​ធី​គិន នៅ​ឃុំ​យ៉ាហ្វា​ រៀប​រាប់​ទាំង​ក្តី​រំភើប​៖ “ខ្ញុំ​គេង​មិន​លក់​ និង​ឈឺ​មួយ​ចំ​ហៀង​ខ្លួន​ខាង​ឆ្វេង​ ដោយ​សារ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​ ជួប​ការ​លំ​បាក​ ខ្ញុំ​មិន​ដែល​បាន​ទៅ​ពិ​និត្យ​ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ទេ​។ ពេល​ឈឺ​ខ្លាំង​ ខ្ញុំ​បាន​ត្រឹម​ទៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ា​ហ្វា​ ដើម្បីពិ​និត្យ​និង​សុំ​ថ្នាំ​ពេទ្យ​យក​មក​ផឹក​ ព្រោះ​បាន​រដ្ឋ​ជួយបង់​ប្រាក់​តាម​រយៈ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​។ ខ្ញុំ​ក៏​មិន​ដែល​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ឬ​ឧប​ករណ៍​ទំនើប​ៗ ពេល​ពិ​និត្យ​ជំងឺ​ទេ​... ដូច្នេះ​ ពេល​មាន​គ្រូ​ពេទ្យ​ថ្នាក់​ លើ​ចុះ​មក​ពិ​និត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ាហ្វា​ ខ្ញុំ​បាន​មក​តាំង​ពី​ព្រ​លឹម ដើម្បី​បាន​ពិ​និត្យ​សុខ​ភាព​ ហើយ​ខ្ញុំ​បាន​គ្រូ​ពេទ្យ​ពិ​និត្យ​ និងផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​”។

ការ​ងារ​ថែ​រទាំ​សុខ​ភាព​ប្រ​ជា​ជន​មាន​សា​រៈសំ​ខាន់ខ្លាំង​ណាស់​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​នៃ​ការរស់​នៅ​របស់​ប្រ​ជា​ជន​។ គោ​លន​យោ​បាយ​ជំនួយ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ គឺ​ជា​គោ​លន​យោ​បាយសុខុមាល​ភាព​សង្គម​មួយ​ ដែល​ជួយ​ឱ្យ​ប្រ​ជា​ជន​ អាច​ទទួល​បាន​សេ​វា​កម្ម​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ចំ​ណាយ​។ ចំ​ពោះ​តំ​បន់​ជនជាតិ​ភាគ​តិច​ ជា​កន្លែង​ដែល​ជីវ​ភាព​របស់​ប្រ​ជា​ជន​មួយ​ចំ​នួន​ នៅ​ជួប​ការ​លំ​បាក​ការ​អនុ​វត្ត​បាន​ល្អ​នូវ​គោ​លន​យោ​បាយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​មានអត្ថ​ន័យ​សំ​ខាន់​ក្នុង​ការ​ការ​ពា​រ និង​លើក​កម្ពស់​សុខ​ ភាព​ប្រ​ជា​ជន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ងារ​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​ដោយ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច​ជា​ មូល​ដ្ឋាន​សម្ភារៈ​មិន​ទាន់​ព្រម​ៗគ្នា​ កង្វះ​ធន​ធាន​មនុស្ស​ផ្នែក​សុខា​ភិបាល​ ការ​ធ្វើ​ដំ​ណើរ​របស់​ប្រ​ជា​ជន​មាន​ការ​លំ​បាក​ និង​ការ​យល់​ដឹង​អំ​ពី​ផល​ប្រ​យោជន៍​នៃ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​នៅ​មាន​កម្រិត​។ ដូច្នេះ​ហើយ​ ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ពិ​និត្យ​ជំងឺ​ដោយ​ប្រើ​ប្រាស់​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ សម្រាប់​ជន​ជាតិ​ភាគ​តិច​ គឺ​ជា​ភារ​កិច្ច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​និង​អនុ​វត្ត​ឱ្យ​បាន​ព្រម​ៗ​គ្នា​។ វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត ​២ ហា​ក្វាង​ប៊ិញ ប្រ​ធាន​ការិយា​ល័យ​ផែន​ការ​ទូ​ទៅ​នៃ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖ “មន្ទីរ​ពេទ្យ​តែ​ងបង្កលក្ខ​ណៈ​ងាយ​ស្រួល​ ដើម្បី​ផ្តល់​នូវ​សេ​វា​កម្ម​បច្ចេក​ទេស​ខ្ពស់​ ដែល​ជា​សេ​វា​កម្ម​ចាំ​បាច់​ស្រប​តាម​ការ​កំ​ណត់​នៃ​ច្បាប់​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ទទួល​បាន​ផល​ប្រ​យោជន៍​ល្អ​បំ​ផុត​។ សេ​វា​កម្ម​ថែ​ទាំ​សុខ​ភាព​នៅ​មូល​ដ្ឋាន​ ពិ​សេស​គឺ​ជំងឺ​ធ្ងន់ធ្ងរ​និង​ជំងឺ​ដែល​ត្រូវ​ប្រើ​សេ​វា​កម្ម​បច្ចេក​ទេស​ខ្ពស់​ ប្រាក់​ចំ​ណាយ​ក៏​ច្រើន​។ ប្រាក់​ចំ​ណាយ​ដែល​ធា​នា​រ៉ាប់​រង​ជួយ​បង់​ថ្លៃ​ឱ្យ​ គឺ​ជួយ​សម្រាល​ដល់​ប្រ​ជា​ជន​យ៉ាង​ច្រើន​ និង​ធា​នា​បាន​នូវ​ គុណ​ភាព​នៃ​ការ​រស់​នៅ​សម្រាប់​អ្នក​ជំងឺ​”។

ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ កិច្ច​សហ​ការ​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​ និង​ភាព​ម្ចាស់​ការ​របស់​សហ​គម​ន៍ ការ​ងារ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​ ជា​ពិ​សេស​គឺ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ នឹង​បាន​លើក​កម្ពស់​ជា​បណ្តើ​រៗ រួម​ចំ​ណែក​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​៕

                    ដា​លី​ន

ចែករំលែកអត្ថបទ