មិនត្រឹមតែជាតួលេខឬជាខ្ទង់ប្រាក់កម្ចីប៉ុណ្ណោះទេ ប្រភពទុនឥណទានធនាគារគោលនយោបាយសង្គម កំពុងក្លាយជា “បង្អែក” យ៉ាងរឹងមាំជួយគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនជាតិភាគតិចជាច្រើនលើភូមិឋានទីក្រុងកឹងធើ ឈានឡើងលំនឹងជីវភាពពិតប្រាកដ។
.jpg)
ប្រសិទ្ធភាពទម្រង់ចិញ្ចឹមសត្វក្តាន់ពីប្រភពទុនធនាគារគោលនយោបាយសង្គមរបស់ពូផាងវ៉ាំងហ៊ុង។
នៅឃុំលិតហូយធឿង ទីក្រុងកឹងធើ ប្រភពទុនឥណទានគោលនយោបាយកំពុង ពង្រីកតួនាទីជាគំនាស់ ជួយប្រជាជនមោះមុតផ្លាស់ប្តូររចនាសម្ព័ន្ធផលិតអភិវឌ្ឍទម្រង់សេដ្ឋកិច្ច សមស្របទៅនឹងលក្ខណៈភូមិភាគ។
ពូផាងវ៉ាំងហ៊ុង នៅភូមិកំពង់ប្រទាល ឃុំលិតហូយធឿង គឺជាគំរូឆ្នើមមួយផ្តើមពីប្រាក់កម្ចីចំនួន ១០០ លានដុងពីកម្មវិធីឱ្យបុលដោះស្រាយការងារធ្វើ ពូបានវិនិយោគសង់ទ្រុង ទិញសត្វក្តាន់ញីដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ពូហ៊ុង ឱ្យដឹង៖ “ពីមុន គ្រួសារខ្ញុំសំខាន់ចិញ្ចឹមបង្គា ក្រោយពីស្វែងយល់ឃើញថា ទម្រង់សត្វក្តាន់នាំមកតម្លៃសេដ្ឋកិច្ចខ្ពស់ ឆ្នាំ ២០២៤ ខ្ញុំសម្រេចចិត្តបុលប្រាក់ធនាគារគោលនយោបាយ សង្គមទិញសត្វក្តាន់ញីចំនួន ៣ ក្បាល ក្នុងតម្លៃជិត ១០០ លានដុង។ ក្រោយពីថែទាំប្រហែល ៤ ខែ សត្វក្តាន់ទាំង ៣ ក្បាលបានប្រមូលផលស្នែងខ្ចីដំបូង ជាមួយបរិមាណផលជិត ១ គីឡូក្រាម លក់ក្នុងតម្លៃ ១១,៥ លានដុង/គីឡូក្រាម”។ ដោយឃើញទម្រង់មានប្រសិទ្ធភាព ពូហ៊ុង បានបង្កើនចំនួនសត្វក្តាន់ ពី៣ក្បាលដំបូងឡើងដល់ ១១ ក្បាល ក្នុងនោះ មាន ៩ ក្បាលទើបតែប្រមូលផលស្នែងខ្ចីលើកទីពីរ បានប្រហែល ៨០ លានដុង។ “ចិញ្ចឹមសត្វក្តាន់គឺមានភាពងាយស្រួល ចំណីសម្រាប់ក្តាន់ក៏ងាយស្រួលរកដែរ សំខាន់គឺស្មៅនិងស្លឹកពោត ជួយកាត់បន្ថយចំណាយក្នុងការចិញ្ចឹមសត្វ។ បើប្រៀបធៀបនឹងការចិញ្ចឹមគោ សត្វក្តាន់ងាយស្រួលចិញ្ចឹមជាង តិចមានជំងឺជាង” ពូហ៊ុង ឱ្យដឹងដូច្នេះ។
មិនត្រឹមតែទម្រង់ចិញ្ចឹមសត្វក្តាន់នោះទេ ការចិញ្ចឹមជ្រូកក៏នាំមកប្រសិទ្ធភាពល្អបង្គួរសម្រាប់គ្រួសារពូត្រឹងវ៉ាំងផេ នៅភូមិណាមចាញ់ ឃុំលិតហូយធឿង។ ផ្តើមពីប្រាក់កម្ចី ១០០ លានដុងពីប្រភពទុនធនាគារគោលនយោបាយ ពូផេ វិនិយោគចិញ្ចឹមជ្រូកសាច់។ “ដើមឆ្នាំ២០២៦ បានសមាគមបង្កលក្ខណៈឱ្យបុលប្រាក់ពីធនាគារគោលនយោបាយ ខ្ញុំបានជួសជុលទ្រុង និងទិញជ្រូក ១៤ ក្បាលមកចិញ្ចឹម ក្រោយពីថែទាំជាង ៤ ខែ ហ្វូងជ្រូកដំបូងលក់បានជាង ១ តោនជាមួយតម្លៃ ៦៥.០០០ ដុង/គីឡូក្រាម ក្រោយពីទូទាត់រួចស្រេច ខ្ញុំចំណេញបានប្រហែល ៣០ លានដុង” - ពូផេ ឱ្យដឹងដូច្នេះ។
យោងតាមប្រធានសមាគមកសិករឃុំលិតហូយធឿង លោកផាមថាញ់សាវ មិនត្រឹមតែនាំមកប្រភពធនធានហិរញ្ញវត្ថុប៉ុណ្ណោះទេ ទុនអនុគ្រោះថែមទាំងរួមចំណែកបំផុសឆន្ទៈខ្លួនទីពឹងខ្លួន ជួយប្រជាជនមោះមុតវិនិយោគផលិតសន្សឹមៗលើកកម្ពស់ប្រាក់ចំណូលឈានឡើងធ្វើមានលើភូមិកំណើតខ្លួនទៀតផង។
ផ្តើមពីទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព រហូតដល់គុណភាពរស់នៅរបស់ប្រជាជនបានលើកស្ទួយ នោះគឺចរន្តទុនធនាគារគោលនយោបាយ មិនត្រឹមតែជាសមិទ្ធផលសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានចាត់ទុកដូចជាចរន្តនៃក្តីទុកចិត្ត ចិញ្ចឹមក្តីសង្ឃឹម ឈានឡើងរបស់មាមីងក្រីក្រជាច្រើននៅភូមិភាគទៀតផង៕
ថាញវ៉ាង - លីសៀ