26/08/2026 - 21:36

ជូន​អំ​ណោយ​ ៧០០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ 

ព្រឹក​ថ្ងៃ​ទី​ ២៦ ខែ​សី​ហា​ ដើម្បី​អំ​ណរ​ខួប​អនុ​ស្សាវ​រី​យ៍ ៨១ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (២/​៩/​១៩៤៥​ - ២/​៩/​២០២៦) គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​វិហារ​កៅ​ដាយ​ និង​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វាង​ត្វឹង​ រៀប​ចំ​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​សង្កាត់​។

ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​សង្កាត់​។

នៅ​ក្នុង​កម្ម​វិធី​នេះ​ គណៈ​ចាត់​តាំង​បាន​ជូន​អំ​ណោយ​ចំ​នួន​ ៧០០ ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​សង្កាត់​ ដោយ​ថវិកា​សរុប​ជាង​ ១២០ លាន​ដុង​។ អំ​ណោយ​ប្រ​កប​ដោយ​មនោ​សញ្ចេតនា​ទាំង​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ជួយ​សម្រាល​ទុក្ខ​លំ​បាក​របស់​ប្រ​ជា​ជន​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​បង្ហាញ​ពី​ការ​រួម​ដៃ​គ្នា​របស់​រណ​សិរ្ស​មា​តុ​ភូមិ​ អង្គ​ការ​សាសនា​ អង្គ​ភាព​រួម​ដំ​ណើរ​ និង​សប្បុរស​ជន​ ចំ​ពោះ​ការ​ងារ​សង្គម​នៅ​ភូមិ​ភាគ​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​កម្ម​វិធី​នេះ​ លោក​ស្រី​ ង្វៀង​ធី​ហាំង​នី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ ប្រ​ធាន​សមា​គម​នា​រី​សង្កាត់​ភូ​ឡើយ​ បាន​សង្កត់​ធ្ងន់​៖ ការ​ងារ​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ពិ​សេស​គឺ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដែល​រណ​សិរ្ស​សង្កាត់​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ អំ​ណោយ​ដែល​បាន​ចែក​ជូន​ទាំង​នេះ​ ទោះ​បី​ជា​តម្លៃ​មិន​ធំ​ដុំ​ក៏​ដោយ​ ប៉ុន្តែ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​ចែក​រំលែក​ និង​ស្មារតី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គម​ន៍។ កម្ម​វិធី​នេះ​គឺ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ បន្ត​លើក​កម្ពស់​តួ​នា​ទី​ចង​សម្ព័ន្ធ​របស់​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ ក្នុង​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​សង្គម​ ដើម្បី​រួម​គ្នា​គិត​គូរ​ជូន​ប្រ​ជា​ជន​។ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ស្មារតី​សាមគ្គី​ សប្បុរស​ធម៌​ ទឹក​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​ និង​ការ​រួម​ដំ​ណើរ​របស់​អង្គ​ការ​សាសនា​នា​នា​ក្នុង​សកម្ម​ភាព​ដើម្បី​សហ​គម​ន៍៕

យ្វី​អាញ​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ