24/08/2026 - 20:58

បង​ថា​ច់ស៊ើង​ មាន​ជីវ​ភាព​ធូរ​ធារ​ដោយ​សារ​ចិញ្ចឹម​គោ​បន្ធាត់​ 

បង​ថា​ច់ស៊ើង​ កើត​ឆ្នាំ​ ១៩៧០ នៅ​ភូមិ​ព្រែក​ឈូក​ ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​ធូរ​ធារ​ឡើង​ផ្តើម​ពី​ចិញ្ចឹម​គោ​មេ​បន្ត​ពូជ​ និង​ចិញ្ចឹម​គោ​បន្ធាត់​។ ជាង​ ១០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​របរ​ចិញ្ចឹម​គោ​ គាត់​ឆ្លៀត​យក​អនុ​ផល​ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​ ដាំ​ស្មៅ​ និង​កាក​បាយ​សា្ររពី​មូល​ដ្ឋាន​បិទ​ស្រា​ ដើម្បី​ម្ចាស់​ការ​បាន​ចំ​ណី​ឱ្យ​គោ​ និង​បន្ថយ​ចំ​ណាយ​ដល់​ការ​ចិញ្ចឹម​។

គ្រួ​សា​របង​ថា​ច់ស៊ើង​ មាន​ក្តី​រីក​រាយ​ជា​មួយ​នឹង​ផ្ទះ​ទើប​សង់​ថ្មី​។

បង​ថា​ច់ស៊ើង​ ឱ្យ​ដឹង​៖ កសិ​ករ​ខ្មែរ​នៅ​ភូមិ​ព្រែក​ឈូក​ភាគ​ច្រើន​ដាំ​ដំ​ណាំ​ហូប​ផ្លែ​ជា​ចម្បង​ ហេ​តុ​នោះ​គាត់​ជ្រើស​ទិស​ដៅ​ផ្សេង​វិញ​ គឺ​អភិវឌ្ឍ​ចិញ្ចឹម​គោ​។ ដំ​បូង​ឡើយ​ គ្រួ​សារ​គាត់​ចិញ្ចឹម​គោ​មេ​បន្ត​ពូជ​ ក្រោយ​មក​ដោយ​ឃើញ​ចិញ្ចឹម​គោ​បន្ធាត់​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ ក៏​បង្វែរ​មក​អនុ​វត្ត​ទម្រង់​នេះ​។ បច្ចុប្បន្ន​ គ្រួ​សារ​គាត់​ធ្វើ​ស្រែ​ ១០ កុង​ ឆ្លៀត​យក​ប្រ​ភព​ចំ​បើង​ជា​ចំ​ណី​ឱ្យ​គោ​ និង​ដាំ​ស្មៅ​កន្លះ​កុង​។ ទន្ទឹម​នឹង​នោះ​ គាត់​នៅ​ទាំង​ឆ្លៀត​យក​កាក​បាយ​ស្រា​រធ្វើ​ជា​ចំ​ណី​ដល់​គោ​បន្ថែម​ទៀត​ផង​។ ជួយ​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​ គ្រួ​សារ​កាត់​បន្ថយ​ទិញ​ចំ​បើង​ និង​ប្រ​ភេទ​ចំ​ណី​ផ្សេង​ទៀត​ តាម​រយៈ​នោះ​ជួយ​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​គួរ​ឱ្យ​កត់​សម្គាល់​។

តាម​ប្រ​សាសន៍​របស់​បង​ស៊ើង​ ចិញ្ចឹម​គោ​បន្ធាត់​មិន​លំ​បាក​ពេក​ទេ​ ប៉ុន្តែ​អ្នក​ចិញ្ចឹម​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​របប​ចំ​ណី​ ការ​ថែ​ទាំ​ និង​បង្ការ​ជំងឺ​។ ចំ​ណី​ជា​សំ​ខាន់​រួម​មាន​កាក​បាយ​ស្រា​ កន្ទក់​ ស្មៅ​ និង​ចំ​បើង​។ រៀង​រាល់​ថ្ងៃ​ គាត់​តែង​តាម​ដាន​សុខ​ភាព​គោ​ សម្អាត​ទ្រុង​  ចាក់​វ៉ា​ក់សាំង​បង្ការ​ឱ្យ​បាន​គ្រប់​គ្រាន់​ និង​ពេល​គោ​មាន​អា​ការ​ខុស​ប្រ​ក្រ​តី​ត្រូវ​ដោះ​ស្រាយ​ឱ្យ​ទាន់​ពេល​វេលា​។ “ចិញ្ចឹម​គោ​បន្ធាត់​ ជា​សំ​ខាន់​គឺ​ ថែ​ទាំ​ឱ្យ​បាន​ល្អ​ និង​ចាក់​វ៉ា​ក់សាំង​បង្ការ​ជំងឺ​ឱ្យ​បាន​គ្រប់​គ្រាន់​។ គោ​មាន​សុខ​ភាព​ល្អ​ ផ្គត់​ផ្គង់​ចំ​ណី​គ្រប់​គ្រាន់​គឺ​គោ​ឆាប់​ធំ​ ឡើង​ទម្ងន់​រហ័ស​ ពេល​លក់​នឹង​មាន​តម្លៃ​ខ្ពស់​ជាង​” បង​ស៊ើង​ ឱ្យ​ដឹង​ដូច្នេះ​។

បង​ថា​ច់ស៊ើង​ ថែ​ទាំ​គោ​បន្ធាត់​។

អា​ស្រ័យ​ទៅ​លើ​ទម្ងន់​ និង​ដំ​ណាក់​កាល​របស់​ទី​ផ្សារ​ គោ​បន្ធាត់​មួយ​ក្បាល​ៗរបស់​គ្រួ​សា​របង​លក់​ដោយ​តម្លៃ​ពី​ ៥០ - ៥៥លាន​ដុង​។ ក្រោយ​ពី​លក់​មួយ​ល្បាស់​រួច​ បង​បន្ត​ជ្រើស​ទិញ​កូន​គោ​ដែល​ល្អ​ៗដើម្បី​ចិញ្ចឹម​បន្ត​ទៀត​។ ដោយ​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ គាត់​ម្ចាស់​ការ​ជាង​មុន​ក្នុង​ការ​ជ្រើស​គោ​ ថែ​ទាំ​ និង​កំ​ណត់​បាន​ពេល​វេលា​លក់​គោ​ តាម​រយៈ​នោះ​ រក្សា​ប្រ​ភព​ចំ​ណូល​លំ​នឹង​ជូន​គ្រួ​សារ​។ បង​ស៊ើង​ ឱ្យ​ដឹង​៖ បើ​ប្រៀប​នឹង​ធ្វើ​ស្រែ​ ចិញ្ចឹម​គោ​បន្ធាត់​ផ្តល់​ប្រាក់​ចំ​ណេញ​ខ្ពស់​ជាង​។ គ្រួ​សា​របង​មាន​ប្រាក់​ចំ​ណូល​ពី​ស្រូវ​ផង​ ហើយ​យក​ចំ​បើង​ធ្វើ​ជា​ចំ​ណី​ឱ្យ​គោ​ផង​; ទន្ទឹម​នឹង​ដាំ​ស្មៅ​ និង​ឆ្លៀត​យក​កាក​បាយ​ស្រា​ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ទិញ​ចំ​ណី​ឱ្យ​គោ​។ ម្យ៉ាង​វិញ​ទៀត​ ដោយ​សារ​គួប​ផ្សំ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ចិញ្ចឹម​គោ​បន្ធាត់​ ទើប​គ្រួ​សា​របង​ស៊ើង​ប្រិត​សំ​ចៃ​បាន​ដើម​ទុន​។ ប្រាក់​ចំ​ណូល​ពី​ធ្វើ​ស្រែ​ និង​ចិញ្ចឹម​គោ​ គាត់​សង់​បាន​ផ្ទះ​មួយ​ខ្នង​មាន​តម្លៃ​ជាង​ ១ ពាន់​លាន​ដុង​។ ចំ​ពោះ​គាត់​ នេះ​គឺ​ជា​សមិទ្ធ​ផល​ក្រោយ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ និង​ចេះ​ឆ្លៀត​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ធន​ធាន​ដែល​មាន​ស្រាប់​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ "ធ្វើ​ស្រែ​ជា​សំ​ខាន់​គឺ​ដើម្បី​យក​ចំ​បើង​ ចំ​ណែក​ចិញ្ចឹម​គោ​ទើប​បង្ក​ប្រ​ភព​ចំ​ណូល​បន្ថែម​គួរ​ឱ្យ​កត់​សម្គាល់​។ ពេល​ឆ្លៀត​ប្រើ​ប្រាស់​ចំ​ណី​ដែល​មាន​ស្រាប់​ ការ​ចំ​ណាយ​ថយ​ចុះ​ ប្រាក់​ចំ​ណេញ​កើន​ឡើង​" - បង​ស៊ើង​ ឱ្យ​ដឹង​ដូច្នេះ​។

ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​ គួប​ផ្សំ​នឹង​ធ្វើ​ស្រែ​របស់​បង​ថា​ច់ស៊ើង​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​លទ្ធ​ផល​ដ៏​មាន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​អនុ​ផល​ពី​កសិ​កម្ម​ក្នុង​ការ​អភិវឌ្ឍ​ចិញ្ចឹម​សត្វ​។ ផ្តើម​ពី​ប្រ​ភព​ចំ​បើង​ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​ ដាំ​ស្មៅ​ និង​កាក​បាយ​ស្រា​ពី​មូល​ដ្ឋាន​បិទ​ស្រា​ ហេ​តុ​នោះ​គាត់​ម្ចាស់​ការ​បាន​ចំ​ណី​ឱ្យ​គោ​ កាត់​បន្ថយ​ការ​ចំ​ណាយ​។ តាម​រយៈ​នោះ​ ទម្រង់​មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​គាត់​បង្កើន​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ទិស​ដៅ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​សម​ស្រប​ជា​មួយ​នឹង​លក្ខ​ណៈផលិត​នៅ​ភូមិ​ភាគ​ទៀត​ផង​៕

ទីទុយ​ - វិមាន​

ចែករំលែកអត្ថបទ