27/08/2026 - 05:25

ថែ​ទាំ​ភ្នែក​ជូន​មា​មីង​ជន​ជាតិ​ភាគ​តិច​ 

ជា​មួយ​នឹង​សារ​ “កែវ​ភ្នែក​ គឺ​ជា​ភាព​ជឿ​ជាក់​” ហេ​តុ​នោះ​ ភូមិ​ភា​គជា​ច្រើន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​ បាន​អនុ​វត្ត​កម្ម​វិធី​ពិ​និត្យ​ ពិ​គ្រោះ​និង​ផ្តល់​ជូន​ឱសថ​ដល់​ប្រ​ជា​ជន​ដោយ​ឥត​គិត​ថ្លៃ​។ សកម្ម​ភាព​នេះ​ មិន​ត្រឹម​តែ​ជួយ​មា​មីង​ឆាប់​ប្រ​ទះ​ឃើញ​ជំងឺ​ភ្នែក​បាន​ទាន់​ពេល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារតី​មនុស្ស​ធម៌​ ដើម្បី​សុខ​ភាព​សហ​គម​ន៍ទៀត​ផង​។

ប្រ​ជា​ជន​មក​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ 
ទី​ក្រុង​កឹង​ធើ​។

រយៈពេល​កន្លង​ ដំ​ណាក់​សុខា​ភិបាល​នា​នា​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​ VISI សុក​ត្រាំង​ ដើម្បី​ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ​ព្យា​បាល​ជំងឺ​មនុស្ស​ធម៌​នៅ​តាម​ភូមិ​ភា​គជា​ច្រើន​ ដូច​ជា​នៅ​ឃុំ​ញូយ៉ា ភូ​ឡុក​ មី​ភឿក និង​ថា​ញ់ថើយ​អាង​។ សកម្ម​ភាព​នេះ​ បាន​អនុ​វត្ត​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​ឯក​ទេស​ ធា​នា​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​អំ​ពី​បុគ្គលិក​ ឧប​ករណ៍​ និង​បច្ចេក​ទេស​។ កិច្ច​សហ​ការ​ស្អិត​ល្មួត​របស់​ដំ​ណាក់​សុខា​ភិបាល​ភូមិ​ភាគ​នា​នា​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​កម្ម​វិធី​នេះ​ដំ​ណើរ​ការ​រលូន​ និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍។

វេជ្ជ​បណ្ឌិត​ឯក​ទេស​ ១ ង្វៀង​ហឺ​វម៉ាញ់ ឯក​ទេស​ភ្នែក​ មន្ទីរ​ពេទ្យ​ភ្នែក​ VISI សុក​ត្រាំង​ ឱ្យ​ដឹង​៖ “នៅ​តាម​ទី​តាំង​នីមួយៗ​ យើង​ខ្ញុំ​ធ្វើ​ការ​ពិ​និត្យ​ស្វែង​រក​ជំងឺ​ភ្នែក​ដែល​ច្រើន​តែ​ជួប​ប្រ​ទះ​ជា​ញឹក​ញាប់​ដូច​ជា​ ភ្នែក​ឡើង​បាយ​ កន្ទុយ​ថ្លែន​ និង​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក​… ពិ​សេស​ចំ​ពោះ​អ្នក​មាន​វ័យ​ចំ​ណាស់​។ ទន្ទឹម​នឹង​នោះ​ ប្រ​ជា​ជន​នៅ​ទាំង​បាន​ពិ​គ្រោះ​អំ​ពី​វិធី​ថែ​ទាំ​ភ្នែក​ ណែ​នាំ​ការ​ព្យា​បាល​សម​ស្រប​ និង​ផ្តល់​ជូន​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​បាន​ទាន់​ពេល​”។

នៅ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាងកម្ម​ វិធី​នេះ​បាន​អនុ​វត្ត​ក្នុង​គោល​បំ​ណង​ប្រ​ទះ​ឃើញ​និង​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេល​នូវ​ជំងឺ​ពាក់​ព័ន្ធ​នឹង​ ភ្នែក​ ពិ​សេស​​ចំ​ពោះ​អ្នក​មាន​អាយុ​ពី​ ៥០ ឆ្នាំ​ឡើង​ ទៅ​តាម​រយៈ​នោះ​ បាន​ទាក់​ទាញ​មា​មីង​មក​ពិ​និត្យ​ច្រើន​កុះ​ករ​។ លោ​កថា​ច់កេន នៅ​ភូមិ​អាង​ហ្វា​១ ឱ្យ​ដឹង​៖ “វ័យ​កាន់​តែ​ចាស់​ ភ្នែក​ខ្ញុំ​កាន់​តែ​មើល​មិន​ច្បាស់​។ ពេល​បាន​កម្មា​ភិបាល​ភូមិ​ជូន​ដំណឹង​និង​ចែក​ក្រ​ដាស​ឱ្យ​ទៅ​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​នៅ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​។ ដោយ​សារ​មាន​កម្ម​វិធី​នេះ​ ទើប​អ្នក​មាន​វ័យ​ចំ​ណាស់​ ដូច​រូប​ខ្ញុំ​មាន​ឱ​កាស​បាន​វេជ្ជ​បណ្ឌិត​ពិ​និត្យ​ ពិ​គ្រោះ​ និង​ឃើញ​បញ្ហា​ភ្នែក​បាន​ទាន់​ពេល​”។

លោក​លី​មិញ​ហ្វា​ នា​យក​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថា​ញ់ថើយ​អាង​ ឱ្យ​ដឹង​៖ “កម្ម​វិធី​ពិ​និត្យ​ស្វែង​រក​ជំងឺ​ភ្នែក​បាន​អនុ​វត្ត​ ដើម្បី​ម្ចាស់​ការ​ប្រ​ទះ​ឃើញ​ជំងឺ​ភ្នែក​ទាន់​ពេល​ជូន​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​។ ការ​ចាត់​តាំង​ពិ​និត្យ​នៅ​ដំ​ណាក់​សុខា​ភិបាល​ ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួល​កៀក​ជិត​សេ​វា​កម្ម​ កាត់​បន្ថយ​បង់​ខាត​ប្រាក់​កាស​ និង​ពេល​វេលា​ធ្វើ​ដំ​ណើរ​ទៅ​មក​តាម​រយៈ​នោះ​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ថែ​ទាំ​សុខ​ភាព​ក្នុង​សហ​គម​ន៍”។

អាច​សង្កេត​ឃើញ​ សកម្ម​ភាព​ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​មិន​ត្រឹម​តែ​នាំ​មក​នូវ​អត្ថ​ប្រ​យោជន៍​ជាក់​ស្តែង​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ស្មារតី​ទទួល​​ខុស​ត្រូវ​ក្នុង​ការ​ព្រួត​ដៃ​គ្នា​ ដើម្បី​សហ​គម​ន៍របស់​ផ្នែក​សុខា​ភិបាល​ទៀត​ផង។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​ភ្នែក​ សន្សឹម​ៗកែ​លម្អ​គុណ​ភាព​រស់​នៅ​របស់​មា​មីង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​៕

                                       ហុង​ទើ - វិមាន

ចែករំលែកអត្ថបទ