សារលិខិតលេខ ៥៧៦៦/BYT-BH របស់ក្រសួងសុខាភិបាល ផ្ញើមន្ទីរសុខាភិបាលខេត្ត ទីក្រុង និងមូលដ្ឋានពិនិត្យ ព្យាបាលជំងឺទូទាំងប្រទេស ដើម្បីរឹតបន្តឹងក្រឹត្យវិន័យ ធានាផលប្រយោជន៍ខ្ពស់បំផុតដល់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល។
រយៈពេលកន្លង ការប្រតិកម្មពីសំណាក់ប្រជាជនបានបញ្ជាក់ឱ្យឃើញ មានករណីជាច្រើនទៅពិនិត្យ និងព្យាបាលជំងឺដោយធានារ៉ាប់រងសុខាភិបាលត្រឹមត្រូវតាមលំដាប់លំដោយ មិនចុះឈ្មោះពិនិត្យព្យាបាលជំងឺតាមតម្រូវការ ប៉ុន្តែមានការចាប់បង្ខំបង់ថ្លៃបន្ថែមក្រៅពីចំនួនទឹកប្រាក់ដែលត្រូវបង់តាមសេចក្តីកំណត់។
ចំពោះមុខស្ថានភាពនេះ ក្រសួងសុខាភិបាលបានចង្អុលការអ្នក ដឹកនាំមូលដ្ឋានពិនិត្យព្យាបាលជំងឺ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវវិសាលភាព កម្រិតទទួលនិងអត្រាទទួលរបស់អ្នកជំងឺ។ ចំពោះអ្នកជំងឺពិនិត្យ ព្យាបាលជំងឺដោយធានារ៉ាប់រងសុខាភិបាលធម្មតា មន្ទីរពេទ្យដាច់ខាតមិនត្រូវសំណូមពរឱ្យអ្នកជំងឺចុះហត្ថលេខាព្យាបាល និងមិនត្រូវគិតថ្លៃបន្ថែមដែលលើសខ្វះរវាងថ្លៃសេវាកម្មធានារ៉ាប់រងសុខាភិបាល និងថ្លៃសេវាកម្មគិតត្រឹមត្រូវនិងគិតគ្រប់នោះឡើយ។
ក្រសួងសុខាភិបាល សំណូមពរមន្ទីរសុខាភិបាលភូមិភាគនានាត្រួតពិនិត្យឡើងវិញនូវការបែងចែកប័ណ្ណធានារ៉ាប់រងសុខាភិបាលដំបូង។ មូលដ្ឋានសុខាភិបាលណាបំពានដោយគិតថ្លៃបន្ថែមពីអ្នកជំងឺនឹងរងការត្រួតពិនិត្យ និងពិន័យយ៉ាងតឹងរ៉ឹង។ ទន្ទឹមនឹងនោះ ស្ថាប័នគ្រប់គ្រងនឹងពិនិត្យផ្ទៀងផ្ទាត់ កែតម្រូវកាត់បន្ថយចំនួនប័ណ្ណធានារ៉ាប់រងសុខាភិបាល ដែលបានចុះឈ្មោះដំបូងនៅតាមអង្គភាពទាំងនេះ ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកចូលរួមធានារ៉ាប់រងសុខាភិបាល។
ក្រសួងសុខាភិបាលបញ្ជាក់ ប្រធានអង្គភាពនិងមូលដ្ឋានសុខាភិបាលនានា ទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើទុកឱ្យមានការបំពានកើតឡើងក្នុងអង្គភាពដែលខ្លួនគ្រប់គ្រង៕
P.Y - វិមាន