ទីក្រុងកឹងធើ មានជនជាតិភាគតិច ១៥,៣៤% ក្នុងនោះ ជនរួមជាតិខ្មែរមានប្រមាណ ១២,៧៧%។ រយៈពេលកន្លង ទីក្រុងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយនិងកម្មវិធីទិសដៅជាតិជាច្រើន តាមរយៈនោះ ជនរួមជាតិខ្មែរទទួលបានការជំនួយពីលំនៅឋាន ដីធ្លី ការផ្លាស់ប្តូរមុខរបរ ជំនួយការផលិត...រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រដោយចីរភាពនៅតំបន់ជនជាតិភាគតិច។

បងស្រីស៊ើងធីឡេន នៅអនុសង្កាត់វត្តពេជ្រ សង្កាត់វិញភឿក បានបុលទុនពីធនាគារគោលនយោបាយសង្គមដើចិញ្ចឹមជ្រូក។
ជនរួមជាតិខ្មែរ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីទូទាំងជនជាតិ ដោយបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍរួមរបស់ទីក្រុង។ ថ្វីដ្បិតតែដូច្នោះ ដោយសារចំណុចចាប់ផ្តើមទាប កង្វះខាតដីផលិត និងប្រភពដើមទុនមានកម្រិតអត្រាគ្រួសារក្រីក្រ និងគ្រួសារក្បែរក្រក្នុងជនរួមជាតិខ្មែរនៅតែមានកម្រិតខ្ពស់។ ដើម្បីជួយប្រជាជនឱ្យឈានឡើងរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ទីក្រុងបានអនុវត្តសេចក្តីសម្រេចលេខ ១៩៤៥/QĐ-TTg ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការបង្កើតគណៈចង្អុលការមជ្ឈិមនៃបណ្តាកម្មវិធីទិសដៅជាតិសម្រាប់ដំណាក់កាល ២០២១-២០២៥ បង្កបានការឯកភាពខ្ពស់ក្នុងសង្គម និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិចនៅលើភូមិឋានទីក្រុងកឹងធើ។
ប៉ុន្មានឆ្នាំជិតៗនេះ ទីក្រុងតែងតែយកចិត្តទុកដាក់ចង្អុលការ វិនិយោគនិងជំនួយយ៉ាងច្រើនតាមរយៈកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រ កម្មវិធីជំនួយការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំ បន់ជនជាតិភាគតិច... អាស្រ័យហេតុនេះ ទើបជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនមានការរីកចម្រើនឥតឈប់ឈរ។ បងហ្វិញរឿន នៅភូមិតាអង់ ឃុំមីហឿង ជាគ្រួសារដែលមានដីផលិតតិចតួច ដូច្នេះជីវភាពតែងជួបការលំបាកពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលតិចតួច ពីការស៊ីឈ្នួលរបស់ប្តីប្រពន្ធបង បានត្រឹមផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះ ដូច្នេះគ្មានសេសសល់ប្រាក់សម្រាប់សង់ផ្ទះ ឬផ្តើមធ្វើអាជីវកម្មអ្វីឡើយ ដូច្នេះ នៅពេលបានរដ្ឋនិងរដ្ឋអំណាចភូមិភាគពិនិត្យសង់ផ្ទះឱ្យមួយខ្នង ព្រមទាំងជំនួយគោមួយគូពីកម្មវិធីជំនួយការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច បងមានក្តីរំភើបរីករាយ “ប្តីប្រពន្ធខ្ញុំសប្បាយចិត្តណាស់ ព្រោះឥឡូវនេះមានលំនៅឋានស្ថិរភាពហើយ។ ពេលខាងមុខ ប្តីប្រពន្ធខ្ញុំនឹងខិតខំប្រឹងប្រែងពលកម្មផលិតបន្តទៀត មាមីងហៅធ្វើអីក៏ធ្វើហ្នឹងដើម្បីមានប្រាក់ចំណូល ក្រៅពីនេះ ឆ្លៀតពេលចិញ្ចឹមគោដើម្បីឱ្យកើតកើនចម្រើនឡើង” បងហ្វិញរឿន បានចែករំលែកដូច្នេះ។
ដោយការជំនួយយ៉ាងច្រើនពីកម្មវិធីទិសដៅជាតិ សម្រាប់តំបន់ជនជាតិភាគតិច បាននិងកំពុងរួមចំណែកបង្កសម្ទុះលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន នៅភូមិភាគ និងជាបុព្វបទសម្រាប់ទីក្រុងអភិវឌ្ឍន៍កាន់តែលឿននិងខ្លាំងក្លានាពេលខាងមុខ។
តាមប្រសាសន៍ លោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានឱ្យដឹងកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០៣០ នៅលើភូមិឋានទីក្រុង បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា សមស្របនឹងលក្ខណៈជាក់ស្តែងរបស់ភូមិភាគ ធានានូវការឯកភាពក្នុងការអនុវត្តនិងនាំមកនូវផលប្រយោជន៍វិជ្ជមានក្នុងសហគមន៍។ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បង្កើនការត្រួតពិនិត្យ តាមដាននិងណែនាំដល់ភូមិភាគនានា ផ្សព្វផ្សាយអនុវត្តសម្រេចគម្រោងចំណុះកម្មវិធីទិសដៅជាតិសម្រាប់តំបន់ជនជាតិភាគតិច ពិសេសគឺភារកិច្ច អនុវត្តគម្រោងនៅតាមភូមិភាគក្នុងឆ្នាំ២០២៦។
ផ្តើមពីប្រភពទុននៃកម្មវិធីនានា ការខិតខំប្រឹងប្រែងនៃទូទាំងប្រព័ន្ធនយោបាយនិងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន មកដល់ពេលនេះ តំបន់ជនជាតិភាគតិចនៅលើភូមិឋានទីក្រុង មានការផ្លាស់ថ្មីយ៉ាងច្បាស់។ ផ្ទះដែលទ្រុឌទ្រោមពីមុនៗ ត្រូវបានជំនួសដោយផ្ទះថ្មរឹងមាំ ផ្លូវគមនាគមន៍ជនបទបានចាក់បេតុង មាមីងក៏បានជំនួយទុនដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ ជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រ៕
ដាលីន