ផ្តើមពីផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាប បងថាច់សាថាញ កើតឆ្នាំ ១៩៨៤ នៅភូមិឡងមី ឃុំង៉ៃទឺ ខេត្តវិញឡុង មោះមុតផ្លាស់ប្ដូរមកដាំដំណាំហូបផ្លែវិញ។ ក្រោយពីដាំក្រូចថ្លុង បងបន្តដាំក្រូចពោធិ៍សាត់២កុងបន្ថែមទៀត អាស្រ័យថែទាំត្រូវតាមបច្ចេកទេស ចម្ការក្រូចពោធិ៍សាត់លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងនាំមកប្រភពចំណូលបង្គួរសម្រាប់គ្រួសារ។

ចម្ការក្រូចពោធិ៍សាត់របស់បងថាច់សាថាញ កំពុងផ្តល់ផ្លែស្អេកស្កះ
ត្រៀមប្រមូលផលលក់ឱ្យឈ្មួញ។
កើតធំដឹងក្តីក្នុងគ្រួសារកសិករ បងថាច់សាថាញ បច្ចុប្បន្នរស់នៅជាមួយម្តាយនៅភូមិឡងមី ឃុំង៉ៃទឺ ខេត្តវិញឡុង។ កាលពីមុន គ្រួសារមានដីស្រែផលិតស្រូវចំនួន ៤ កុង ប៉ុន្តែប្រសិទ្ធភាពមិនសូវបានខ្ពស់។ ផ្តើមពីនោះ បងមោះមុតផ្លាស់ប្តូរផ្ទៃដីនេះមកដាំក្រូចថ្លុងលើផ្ទៃដី ២ កុង។ ក្រោយពីរយៈពេលដាំ សង្កេតឃើញថាដំណាំហូបផ្លែសមស្របនឹងលក្ខណៈដីធ្លី និងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងដំណាំស្រូវ បងបន្តវិនិយោគដាំក្រូចពោធិ៍សាត់បន្ថែម ២ កុងទៀត។ ចាប់ពីប្តូរមុខដំណាំ បងចំណាយពេលជាច្រើនស្វែងយល់បច្ចេកទេស ឧស្សាហ៍ចុះទៅពិនិត្យចម្ការដើម្បីថែទាំ និងតាមដានដំណាក់កាលលូតលាស់របស់ដំណាំ។
បងថាច់សាថាញ ឱ្យដឹង៖ ឆ្នាំនេះចម្ការក្រូចពោធិ៍សាត់លូតលាស់បានល្អ ដើមមានផ្លែច្រើន។ រំពឹងថាប្រហែលពាក់កណ្តាលខែកញ្ញា ក្រូចពោធិ៍សាត់អាចនឹងចាប់ផ្តើមប្រមូលផល ទិន្នផលប៉ាន់ស្មានសម្រេចប្រមាណពី ៧-៨ តោន/កុង។ ឈ្មួញតែងចុះមកប្រមូលទិញដល់ចម្ការក្នុងតម្លៃចន្លោះពី ៦.០០០ - ៩.០០០ ដុង/គីឡូក្រាម ទៅតាមប្រភេទក្រូច។ ជាមួយទិន្នផល និងតម្លៃលក់ដូចបច្ចុប្បន្ន បងសង្ឃឹមថារដូវក្រូចពោធិ៍សាត់ឆ្នាំនេះនឹងនាំមកប្រាក់ចំណូលគួរឱ្យកត់សម្គាល់សម្រាប់គ្រួសារ។ បើតាមបង ដើម្បីឱ្យដំណាំក្រូចផ្តល់ទិន្នផលខ្ពស់ អ្នកដាំត្រូវយកចិត្តទុកដាក់លើការថែទាំ ប្រើប្រាស់ជី និងថ្នាំការពាររុក្ខជាតិឱ្យត្រឹមត្រូវតាមបច្ចេកទេស ធានាប្រភពទឹកស្រោចស្រព ទន្ទឹមនឹងនោះ ឧស្សាហ៍ចុះទៅពិនិត្យចម្ការដើម្បីប្រទះឃើញទាន់ពេល និងដោះស្រាយសត្វល្អិតជំងឺ។


បងថាច់សាថាញ រីករាយក្បែរចម្ការក្រូចពោធិ៍សាត់ផ្លែស្អេកស្កះ។
ជាមួយផ្ទៃដី ១០០ ម៉ែត្រការ៉េ បងដាំក្រូចពោធិ៍សាត់ប្រមាណ ៤៥០ ដើម សន្ទភាពអាចនឹងកែសម្រួលតាមលក្ខណៈដី និងវិធីថែទាំ។ អាស្រ័យអនុវត្តត្រូវតាមបច្ចេកទេស ចម្ការក្រូចពោធិ៍សាត់លូតលាស់ល្អ និងផ្តល់ផ្លែច្រើន។ បើតាម បងថាញ ប្រៀបធៀបនឹងការផលិតស្រូវ ដាំក្រូចពោធិ៍សាត់ផ្តល់ប្រាក់ចំណេញខ្ពស់ជាង។ ដំណាំក្រូចក្រោយពីដាំប្រហែលមួយឆ្នាំអាចនឹងចាប់ផ្តើមប្រមូលផលបាន ប៉ុន្តែទិន្នផលឆ្នាំដំបូងមិនទាន់ខ្ពស់នៅឡើយទេ; ចាប់ពីឆ្នាំបន្តបន្ទាប់ក្រោយមក ប្រសិនបើបានថែទាំល្អ ក្រូចអាចនឹងបន្តផ្តល់ផ្លែក្នុងរយៈពេលច្រើនឆ្នាំ។ ហេតុនោះ អ្នកដាំត្រូវការវិនិយោគថែទាំជាប្រចាំដើម្បីរក្សាទិន្នផល និងគុណភាពផ្លែ។ លើសពីនេះ ការលំបាកធំបំផុតចំពោះអ្នកដាំក្រូចពោធិ៍សាត់គឺតម្លៃទីផ្សារមិនលំនឹង មានពេលខ្លះជួបវិបត្តិបានផលច្រើន ប៉ុន្តែតម្លៃថោក។ អាស្រ័យហេតុនោះ នៅពេលតម្លៃក្រូចស្ថិតក្នុងកម្រិតថ្លៃដូចជាឆ្នាំនេះ អ្នកដាំរីករាយយ៉ាងខ្លាំង។ “ប្រសិនបើតម្លៃក្រូចពោធិ៍សាត់បានរក្សាលំនឹង នោះគឺអ្នកដាំអាចនឹងចំណេញខ្ពស់។ ឆ្នាំនេះតម្លៃលំនឹងសមគួរ ម្ល៉ោះហើយខ្ញុំសប្បាយចិត្តណាស់” បងថាញ ចែករំលែកដូច្នេះ។
ផ្តើមចេញពីប្រសិទ្ធភាពដំបូង ការផ្លាស់ប្តូរផ្ទៃដីផលិតស្រូវផ្តល់ទិន្នផលទាបមកដាំដំណាំហូបផ្លែ បានជួយឱ្យ បងថាច់សាថាញ លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដី ផ្តល់ប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ ទម្រង់បានបង្ហាញឱ្យឃើញថា នៅពេលជ្រើសរើសមុខដំណាំសមស្រប រួមផ្សំនឹងការថែទាំត្រូវតាមបច្ចេកទេស និងម្ចាស់ការតាមដានទីផ្សារ កសិករអាចនឹងលើកកម្ពស់តម្លៃផលិត លើកស្ទួយជីវភាព៕
ទីទុយ - លីសៀ