រសៀលថ្ងៃទី ២១ ខែសីហា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបឆ្នាំសិក្សា ២០២៥ – ២០២៦។ និយាយរួមឆ្នាំសិក្សា ២០២៥ – ២០២៦ ផ្នែកអប់រំរបស់ឃុំសម្រេចបានលទ្ធផលល្អជាច្រើន ចំពោះកម្រិតមត្តេយ្យ គឺ ១០០% សាលាមិនមានករណីប្រើអំពើហិង្សាលើកុមារ ធានាសុវត្ថិភាព ១០០% សម្រាប់កុមារ ដោយមិនមានករណីពុលអាហារ ឬគ្រោះថ្នាក់ផ្សេងៗ។ ចំពោះកម្រិតបឋមសិក្សា សាលាបានរៀបចំការបង្រៀន ២ ពេល/ថ្ងៃ។ លទ្ធផល មានសិស្ស ៤៨៩/៤៨៩ នាក់ បានបញ្ចប់កម្មវិធីបឋមសិក្សា សម្រេចអត្រា ១០០% ក្នុងនោះមានសិស្សទទួលបានចំណាត់ថ្នាក់ល្អ ៤០%។ ចំពោះកម្រិតអនុវិទ្យាល័យ មានសិស្ស ៤៧០/៤៧០ នាក់ បានទទួលស្គាល់បញ្ចប់កម្មវិធីសិក្សា សម្រេចអត្រា ១០០% ក្នុងនោះ មានសិស្សទទួលបានចំណាត់ថ្នាក់ពូកែ ២០% ។

គណៈកម្មាធិការប្រជាជនឃុំឡុងភូ ស្ងើចសរសើរនិងជូនរង្វាន់ដល់សមូហភាពដែលមានស្នាដៃឆ្នើមក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
នៅឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងឃុំមានសាលារដ្ឋចំនួន ១០ និងបណ្តាក្រុមមើលថែទាំកុមារឯកជនត្រូវបានរក្សាស្ថិរភាព មានរបៀបរៀបរយនិងសុវត្ថិភាព។ ចំពោះគុណភាពអប់រំតែងបានរក្សាខ្ជាប់ និងមានការវិវឌ្ឍន៍ជាវិជ្ជមាន។ កម្រិតមត្តេយ្យ ផ្តោតលើការចិញ្ចឹម ថែទាំ ធានាសុវត្ថិភាព និងអនាម័យសុវត្ថិភាពចំណីអាហារ; កម្រិតបឋមសិក្សានិងអនុវិទ្យាល័យរក្សាបាននូវអត្រាបញ្ចប់កម្មវិធីសិក្សាខ្ពស់។ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រេចបានស្នាដៃជាច្រើនក្នុងការប្រឡងថ្នាក់ទីក្រុង ថ្នាក់តំបន់និងថ្នាក់ជាតិ ក្នុងនោះមានគ្រូប្រចាំថ្នាក់សម្រេចបានស្នាដៃពូកែថ្នាក់ទីក្រុង ចំនួន ០៧នាក់; រង្វាន់សិស្សពូកែអនុវិទ្យាល័យថ្នាក់ទីក្រុងចំនួន ១២រង្វាន់; មេដាយប្រាក់ ត្រាងង្វៀនតងតាយ ថ្នាក់ជាតិ រង្វាន់ត្រាងង្វៀនភាសាវៀត កិត្តិនាម “មេដឹកនាំពោរពេញដោយទេពកោសល្យ” VioEdu អង់គ្លេស TOEFL Challenge និងស្នាដៃផ្សេងៗទៀត... ទន្ទឹមនឹងនោះ គណៈគ្រប់គ្រងនិងគ្រូបង្រៀន ១០០% មានកម្រិតវិជ្ជាសម្រេចបទដ្ឋាន។ កងជួរគ្រូបង្រៀនតែងតែរក្សាបាននូវគុណធម៌ ការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ក្នុងការងារ។
ដោយឡែកចំពោះការងារឧត្តានកម្មអប់រំ ការលុបបំបាត់អក្ខរកម្ម និងការផ្លាស់ប្តូរឌីជីថលនៅតែបន្តរក្សា។ ទូទាំងឃុំនៅរក្សាឧត្តានកម្មអប់រំមត្តេយ្យអាយុ ៥ឆ្នាំ បំបាត់អក្ខរកម្មកម្រិត ២ ឧត្តានកម្មអប់រំកម្រិតបឋមសិក្សាកម្រិត ៣ និងអនុវិទ្យាល័យកម្រិត ៣; ជំរុញខ្លាំងក្លាការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ហត្ថលេខាឌីជីថល សាកល្បងប្រើសិក្ខាគារិកឌីជីថល និងតភ្ជាប់ជាមួយប្រព័ន្ធទិន្នន័យនៃផ្នែកអប់រំទីក្រុងកឹងធើ។

បណ្តាអ្នកតំណាងអញ្ជើញចូលរួមកិច្ចប្រជុំ។
ថ្លែងការណ៍នៅក្នុងអង្គប្រជុំ លោកហ្វិញតឹងថាញ ប្រធានគណៈកម្មាធិការប្រជាជនឃុំឡិងភូ បានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់កងជួរកម្មាភិបាលគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សតាមសាលារៀននីមួយៗដែលសម្រេចបានលទ្ធផលល្អក្នុងឆ្នាំសិក្សាកន្លង។ ទន្ទឹមនឹងនោះ លោកក៏ផ្តល់ព័ត៌មានអំពីឆ្នាំសិក្សា ២០២៦-២០២៧ ការអនុវត្តផែនការរៀបចំឡើងវិញ នៅលើភូមិឋានឃុំដែលសាលារៀនចំនួន ១០ ក្រោយពេលរៀបចំឡើងវិញនៅសល់តែ ៣ សាលាប៉ុណ្ណោះ។ ក្នុងនោះ កម្រិតសិក្សានីមួយៗ មានតែទីតាំងសាលាធំ ១ និងបណ្តាទីតាំងសាខាសាលា។ ហេតុនេះ លោកបានសំណូមពរឱ្យបណ្តាសាលារៀនក្រោយពីរៀបចំរួសរាន់លំនឹងអង្គការប្រព័ន្ធគ្រប់គ្រង កសាងលក្ខន្តិកៈ បែងចែកភារកិច្ចជាក់លាក់ ដើម្បីធានាសកម្មភាពប្រព្រឹត្តទៅបានរលូន។ កងជួរកម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀនត្រូវបន្តពង្រីកស្មារតីទទួលខុសត្រូវ សាមគ្គីភាព ឯកភាព បង្កការយល់ស្របក្នុងសមូហភាព; ម្ចាស់ការដោះស្រាយការលំបាក និងបញ្ហាប្រឈម ធានាល្អនូវលក្ខខណ្ឌនានា ដើម្បីអនុវត្តមានប្រសិទ្ធភាពភារកិច្ចសម្រាប់ឆ្នាំសិក្សាថ្មី។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនឃុំឡុងភូ បានស្ងើចសរសើរនិងជូនរង្វាន់ដល់សមូហភាពចំនួន១០ ដែលសម្រេចបានស្នាដៃខ្ពស់ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
យ្វីអាញ-ត្រឹងរ៉ូន