21/08/2026 - 20:17

រីកសាយភាយគោលនយោបាយសុខុមាលសង្គមពីដំបូលផ្ទះថ្មី 

ដោយការរួមកម្លាំងពីគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្ស អង្គការមហាជននិងសប្បុរសជននានា ផ្ទះមនោសញ្ចេតនាទាំងឡាយកំពុងលេចចេញជារូបរាងបណ្ដើរៗ ដើម្បីធ្វើឱ្យជាក់ស្ដែងនូវគោលការណ៍របស់ទីក្រុងកឹងធើក្នុងការគិតគូរដល់ជីវភាពប្រជាជនក្រីក្រ សកម្មភាពនេះបានរីកសាយភាយស្មារតី "មិនបោះបង់ចោលនរណាម្នាក់នៅខាងក្រោយ"។

 ក្តីរីករាយរបស់បងស្រី ថាច់ធីខេវ ពេលបានឧបត្ថម្ភសង់លំនៅឋាន។

នៅក្នុងផ្ទះថ្មីដ៏សមរម្យដែលទើបសង់រួចរាល់នៅភូមិតាកាញ់ B ឃុំធ្វឹងហ្វា បងស្រី ថាច់ធីខេវ មានក្តីរំភើបយ៉ាងខ្លាំង។ បន្ទាប់ពីច្រើនឆ្នាំរស់នៅក្នុងផ្ទះស្លឹកចាស់ទ្រុឌទ្រោម ឥឡូវនេះបានសប្បុរសជនជួយឧបត្ថម្ភសង់ផ្ទះថ្មី តម្លៃ ៧០ លានដុង គ្រួសារបងស្រីមានកន្លែងរស់នៅដោយស្ថិរភាព។ បងស្រីខេវ បានចែករំលែក៖ "កាលពីមុន ឱ្យតែមានភ្លៀងខ្យល់ម្តងៗគឺភ័យខ្លាចផ្ទះរលំ។ ផ្ទះចាស់ពុកខ្លាំងពេក រាល់ពេលទៅធ្វើការ ហើយមានភ្លៀងខ្យល់ធំម្ដងៗ គឺខ្ញុំបារម្ភខ្លាំងណាស់។ ប្រសិនបើគ្មានការយកចិត្តទុកដាក់ពីរដ្ឋអំណាច រណសិរ្ស និងសប្បុរសជនទេ ប្រាកដជាគ្មានថ្ងៃណាដែលគ្រួសារខ្ញុំបានរស់នៅក្នុងផ្ទះរឹងមាំយ៉ាងនេះឡើយ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះចាប់ពីពេលនេះទៅមិនព្រួយបារម្ភអំពីផ្ទះសម្បែងទៀត នឹងនរចិត្តខិតខំប្រឹងប្រែងរកស៊ី ដើម្បីឈានឡើងលំនឹងជីវភាព"។ តាមលោកស្រី ចូវហុងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ចាប់តាំងពីដើមឆ្នាំមក រណសិរ្សនិងអង្គការមហាជនឃុំបានសហការជាមួយសប្បុរសជនចុះអង្កេត និងជួយឧបត្ថម្ភសង់ផ្ទះបាន ១១ ខ្នង ជូនគ្រួសារដែលមានជីវភាពក្រីក្រ និងមានតម្រូវការបន្ទាន់ខាងផ្ទះសម្បែង ដោយចំណាយថវិកាសរុបជាង ៧០០ លានដុង។

លោកត្រឹងហ្វៃហ៊ុង នៅឃុំលិតហោយធឿង រំភើបចិត្តឥតឧបមាពេលមានផ្ទះថ្មី។

សេចក្តីរីករាយដូចគ្នា គឺគ្រួសារលោកត្រឹងហ្វៃហ៊ុង នៅភូមិផូយឺយ ឃុំលិតហោយធឿង ជាគ្រួសារមានស្ថានភាពលំបាកនៅភូមិភាគ។ ច្រើនឆ្នាំមកនេះ គ្រួសារលោក រស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម។ បានរណសិរ្សនិងអង្គការមហាជនបំផុសចលនាសប្បុរសជនឧបត្ថម្ភ ៦០ លានដុង ដើម្បីសាងសង់ផ្ទះ​ថ្មី។ ក្រោយមួយរយៈពេលសាងសង់ ពេលនេះផ្ទះបានសង់រួចរាល់ក្នុងក្តីរីករាយឥតឧបមារបស់គ្រួសារ។ លោកហ៊ុងបានរ៉ាយរ៉ាប់៖ "គ្រួសារក្រីក្រ រូបខ្ញុំក៏មានអាយុច្រើន និងមានជំងឺជាប្រចាំ ដូច្នេះមិនអាចធ្វើពលកម្មបានឡើយ។ ចំណែកកូនៗត្រូវទៅធ្វើការឆ្ងាយ ប្រាក់ចំណូលគ្រាន់តែល្មមដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ផ្ទះចាស់ទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ធារផ្ទះទាប តែងលិចទឹកនៅរដូវភ្លៀង ដំបូលស័ង្កសីធ្លុះធ្លាយជាច្រើនកន្លែង។ ហេតុដូច្នេះ ពេលបានឧបត្ថម្ភថវិកាដើម្បសាងសង់ផ្ទះ ខ្ញុំសប្បាយចិត្តណាស់"។

"ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ការ​សហ​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​ចលនា​និង​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​បាន​ ១១ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​ និង​ក្បែរ​ក្រ​ ដោយ​ថវិកា​សរុប​ជាង​ ៧០០ លាន​ដុង​។ ផ្ទះ​មួយ​ខ្នង​ៗដែល​បាន​សាង​សង់​ឡើង​ មិន​ត្រឹម​តែ​មាន​តម្លៃ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​ រណ​សិរ្ស​ អង្គ​ការ​មហា​ជន​ឃុំ​ ព្រម​ទាំង​ការ​រួម​កម្លាំង​ពី​បណ្តា​អា​ជីវ​កម្ម​ និង​សប្បុរស​ជន​ តាម​រយៈ​នោះ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារតី​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ផ្តល់​កម្លាំង​ចិត្ត​បន្ថែម​ ដើម្បី​ឱ្យ​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ ខិត​ខំ​ប្រឹង​ប្រែង​ពុះ​ពារ​ឈាន​ឡើង​នៅ​ក្នុង​ជីវិត​" - លោក​ស្រី​ ថា​ច់ធី​សា​ផាយ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​លិត​ហោ​យធឿង​ បាន​ផ្តល់​ព័ត៌​មាន​ដូច្នេះ​។

ផ្ទះ​ដែល​បាន​សាង​សង់​ឡើង​ជា​បន្ត​បន្ទាប់​ មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​ក្រី​ក្រ​មាន​កន្លែង​រស់​នៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​របស់​បក្ស​ និង​រដ្ឋ​ទៀត​ផង​។ ផ្ទះ​មួយ​ខ្នង​ៗដែល​បាន​សាង​សង់​រួច​រាល់​ គឺ​មាន​គ្រួ​សារ​មួយ​ថ្មី​ទៀត​មា​នល​ក្ខណៈ​លំ​នឹង​ជីវ​ភាព​ ឈាន​ឡើង​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ជា​បណ្តើ​រៗ។ តាម​រយៈ​នោះ​ ជួយ​ឱ្យ​រីក​សាយ​ភាយ​ប្រ​ពៃ​ណី​សាមគ្គី​និង​មនុស្ស​ធម៌​ ដែល​ជា​តម្លៃ​ថ្លៃ​ថ្នូរ​បា​នទី​ក្រុង​កឹង​ធើ​ថែ​រក្សា​និង​ពង្រីក​នា​ពេល​កន្លង​មក​៕​

ថាញវ៉ាង - ថាច់ធី

ចែករំលែកអត្ថបទ