ផ្តើមពីគោបន្តពូជ១ក្បាល និងកូនគោបន្ធាត់២ក្បាល សាកល្បងដំបូង បងស្រី គឹមធីឌីប នៅឃុំតឹបស៊ើង ខេត្តវិញឡុង ជាជំហានៗអភិវឌ្ឍទម្រង់ចិញ្ចឹមគោបន្ធាត់ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។ អាស្រ័យប្រើប្រាស់មានប្រសិទ្ធភាពប្រភពចំណីដែលមានស្រាប់ ការថែទាំ និងបង្ការជំងឺលើហ្វូងគោ ទម្រង់នាំមកប្រាក់ចំណូលលំនឹង រកបានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំៗ។
កាលពីមុន គ្រួសារបងស្រីឌីប សំខាន់គឺធ្វើស្រែ។ ដោយយល់ឃើញថាការចិញ្ចឹមគោអាចប្រើប្រាស់អស់ពីលទ្ធភាពប្រភពចំបើងក្រោយប្រមូលផល បងស្រីចាប់ផ្តើមចិញ្ចឹមសាកល្បងគោមេ ១ក្បាល និងគោបន្ធាត់ ២ក្បាល។ ក្រោយពីមួយរយៈថែទាំ បងស្រីសង្កេតឃើញថាគោបន្ធាត់ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង ម្ល៉ោះហើយមោះមុតប្តូរទិសដៅវិនិយោគ។ បងស្រីឌីប ឱ្យដឹង៖ ដំបូង ខ្ញុំចិញ្ចឹមសាកល្បងពីរបីក្បាលដើម្បីស្វែងយល់ពីបច្ចេកទេស។ ក្រោយមកឃើញថា គោបន្ធាត់សមស្របនឹងលក្ខណៈគ្រួសារ ម្ល៉ោះហើយខ្ញុំវិនិយោគបន្ថែម។ បច្ចុប្បន្ន សំខាន់ខ្ញុំទិញគោឈ្មោលមកចិញ្ចឹមបន្ធាត់ ហើយលក់ចេញនៅពេលគោមានទម្ងន់សមស្រប។ ក្នុងមួយឆ្នាំ គ្រួសារបងស្រីលក់គោបន្ធាត់បាន ៤ក្បាល ជាមួយតម្លៃចាប់ពី ៥០ ដល់ ៥៥លានដុង/ក្បាល ទៅតាមពេលវេលា និងទម្ងន់។ ក្រោយពីលក់មួយលើកៗ បងស្រីបន្តទិញគោថ្មីមកចិញ្ចឹម ដំណើការវិលជុំជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ គ្រួសារម្ចាស់ការបានលើពេលវេលាលក់ចេញ ទន្ទឹមនឹងនោះ រក្សាបានប្រភពគោសាច់ផង។


បងស្រីគឹមធីឌីបថែទាំហ្វូងគោ។
ចំណុចងាយស្រួលរបស់គ្រួសារបងស្រីឌីប គឺមានផ្ទៃដីផលិតកសិកម្ម ដោយធ្វើស្រែផង ដាំស្មៅបម្រើឱ្យការចិញ្ចឹមសត្វផង។ ជាមួយនឹងដីស្រែ ១០កុង ក្រោយពីរដូវស្រូវម្តងៗ ចំបើងដែលបងស្រីប្រមូលបានមក រក្សាទុកធ្វើជាចំណីគោ។ ក្រៅពីនេះ ដាំស្មៅ៣កុង ជួយគ្រួសារម្ចាស់ការប្រភពចំណីបៃតង។ ចំបើងនិងស្មៅលាយជាមួយកន្ទក់ បន្លែត្រកួន និងចំណីបន្ថែមសមស្រប ជួយឱ្យគោធាត់ធំល្អ ព្រមជាមួយនោះ កាត់បន្ថយចំណាយទិញចំណីពីខាងក្រៅ។
“ផ្ទះមានដីធ្វើស្រែ ម្ល៉ោះហើយចំបើងក្រោយប្រមូលផល ខ្ញុំប្រើប្រាស់អស់ពីលទ្ធភាពធ្វើជាចំណីគោ។ ស្មៅក៏ដាំខ្លួនឯង ដូច្នេះម្ចាស់ការបានប្រភពចំណី។ យើងទ្រាំលំបាកថែទាំ អនាម័យក្រោល និងតាមដានសុខភាពហ្វូងគោ នោះគឺគោធាត់ធំល្អ តិចមានជំងឺ” បងស្រីឌីប ចែករំលែកដូច្នេះ។ បើតាមបងស្រី ក្នុងដំណាក់កាលចិញ្ចឹម ក្រៅពីធានាប្រភពចំណី គ្រួសារនៅផ្តោតទៅលើអនាម័យក្រោល ផ្តល់ទឹកផឹកគ្រប់គ្រាន់ តាមដានសុខភាព និងចាក់វ៉ាក់សាំងបង្ការជំងឺគ្រប់សព្វ។ ថែទាំបានត្រឹមត្រូវជួយឱ្យគោឡើងទម្ងន់ល្អ កាត់បន្ថយជំងឺ និងកាត់បន្ថយពេលវេលាចិញ្ចឹម។
ផ្តើមពីការបង្កបង្កើនផលជាក់ស្តែង បងស្រីឌីប សង្កេតឃើញថាការចិញ្ចឹមគោបន្ធាត់នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង បើប្រៀបធៀបនឹងការធ្វើស្រែ។ មិនត្រឹមតែប្រើប្រាស់អស់ពីលទ្ធភាពបានចំបើង និងស្មៅដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់ថែមទាំងជួយគ្រួសារលើកកម្ពស់តម្លៃលើផ្ទៃដីផលិតទៀតផង។ ជំនួសឱ្យការបោះបង់ចោលចំបើងក្រោយប្រមូលផលម្តងៗ បងស្រីប្រើប្រាស់ធ្វើជាចំណីគោ កាត់បន្ថយចំណាយផង ពង្រីកប្រសិទ្ធភាពពីប្រភពអនុផលកសិកម្មផង។
លោកគឹមអឿន លេខាសាខាបក្ស សមាជិកគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្សឃុំតឹបស៊ើង ឱ្យដឹង៖ “បងស្រី គឹមធីឌីប ជានារីស៊ូទ្រាំលំបាកធ្វើការរកស៊ី ចេះជ្រើសរើសទម្រង់សមស្របនឹងលក្ខណៈគ្រួសារ។ ផ្តើមពីការចិញ្ចឹមគោបន្តពូជ បងស្រីប្តូរមកចិញ្ចឹមគោបន្ធាត់ ហើយនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចបង្គួរ។ នេះជាទម្រង់ដែលអាចពង្រីកចំពោះគ្រួសារដែលមានលក្ខណៈអំពីដីធ្លី និងប្រភពចំណី”។
ជាមួយរបៀបធ្វើម្ចាស់ ចេះប្រើប្រាស់អស់ពីលទ្ធភាពដីធ្លី និងអនុផលកសិកម្ម បងស្រី គឹមធីឌីប ជាជំហានៗអភិវឌ្ឍទម្រង់ចិញ្ចឹមគោបន្ធាត់ ផ្តល់ប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ ផ្តើមពីគោដំបូង បងស្រីសន្សំបទពិសោធន៍រក្សាការទិញ-ចិញ្ចឹម-លក់ មួយលើកៗ តាមរយៈនោះលើកកម្ពស់ប្រសិទ្ធភាពផលិត។ ទម្រង់របស់បងស្រីបង្ហាញឱ្យឃើញថា នៅពេលចេះប្រើប្រាស់អស់ពីលទ្ធភាពប្រៀបខ្លាំងពីដីធ្លី ប្រភពចំណីដែលមានស្រាប់ និងអនុវត្តវិធីថែទាំសមស្រប ការចិញ្ចឹមសត្វអាចនឹងក្លាយជាទិសដៅអភិវឌ្ឍសេដ្ឋកិច្ចមានប្រសិទ្ធភាពចំពោះគ្រួសារកសិករ៕
ទីទុយ - លីសៀ