21/08/2026 - 05:47

ប្រយ័ត្ន​ប្រយែង​ចំ​ពោះ​ឧបាយ​កល​បោក​ប្រាស់​ក្នុង​រដូវ​បើក​បវេសនកាល​ 

ឆ្លៀត​ឱ​កាស​ចំ​ណុច​ខ្ពស់​នៃ​ការ​ជ្រើស​សិស្ស​ និង​ត្រៀម​បម្រុង​ចូល​ឆ្នាំ​សិក្សា​ថ្មី​ មុខ​សញ្ញា​បោក​ប្រាស់​ជា​ច្រើន​ មិន​ត្រឹម​តែ​ក្លែង​បន្លំ​ឈ្មោះ​ជា​កម្មា​ភិបាល​ជ្រើស​សិស្ស​ដើម្បី​កិប​កេង​ប្រាក់​របស់​សិស្ស​ និស្សិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លែង​បន្លំ​ឈ្មោះ​ជា​គឹ្រះ​ស្ថាន​អប់​រំ​ដើម្បី​បញ្ជា​ទិញ​ទំនិញ​ដោយ​ចំ​នួន​ច្រើន​ សំ​ណូម​ពរ​ អា​ជីវ​កម្ម​វេរ​ប្រាក់​កក់​ទៀត​ផង​។

 ​ រូប​ភាព​កាត​បុគ្គលិក​ និង​ឯក​សារ​ក្លែង​ក្លាយ​ដែល​មុខ​សញ្ញា​បោក​ប្រាស់​ប្រើ​ប្រាស់​ ដើម្បី​ក្លែង​បន្លំ​ជា​គ្រឹះ​ស្ថាន​អប់​រំ​ និង​កិប​កេង​ទ្រព្យ​សម្បត្តិ​។

នគរ​បាល​ទី​ក្រុង​កឹង​ធើ​ ទើប​ផ្តល់​ព័ត៌​មាន​ព្រមាន​អំ​ពី​ឧបាយ​កល​បោក​ប្រាស់​ក្នុង​រដូវ​បវេស​នកាល​។ ឧបាយ​កល​របស់​មុខ​សញ្ញា​ទាំង​នេះ​ គឺ​ឆ្លៀត​យក​កិត្យានុ​ភាព​របស់​គ្រឹះ​ស្ថាន​អប់​រំ​ ដើម្បី​បង្ក​ទំនុក​ចិត្ត​ជា​មួយ​អា​ជីវ​កម្ម​ បន្ទាប់​មក​សំ​ណូម​ពរ​វេរ​ប្រាក់​កក់​ ឬ​ទូ​ទាត់​មុន​ដើម្បី​កិប​កេង​ទ្រព្យ​សម្បត្តិ​។ ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ គប្បី​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន​តាម​រយៈ​បណ្តា​ញជា​ផ្លូវ​ការ​របស់​គ្រឹះ​ស្ថាន​ អប់​រំ​មុន​ពេល​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​ឬ​វេរ​ប្រាក់​។

មិន​ត្រឹម​តែ​សំ​ដៅ​ដល់​អា​ជីវ​កម្ម​ប៉ុណ្ណោះ​ទេ​ ក្នុង​អំ​ឡុង​ខែ​សី​ហា​ជា​រៀង​រាល់​ឆ្នាំ​ ពេល​សា​លា​រៀន​ប្រ​កាស​លទ្ធ​ផល​ជ្រើស​សិស្ស​ ទទួល​ការ​បញ្ជាក់​របស់​សិស្ស​ចូល​រៀន​ និង​ត្រៀម​បម្រុង​ដល់​ឆ្នាំ​សិក្សា​ថ្មី​ ក៏​ជា​ដំ​ណាក់​កាល​ដែល​មុខ​សញ្ញា​បោក​ប្រាស់​បង្កើន​សកម្ម​ភាព​នៅ​លើ​បណ្តា​ញ។ ពួក​វា​ឆ្លៀត​យក​តម្រូវ​ការ​បំ​ពេញ​បែប​បទ​ចូល​រៀន​ បង់​ថ្លៃ​សិក្សា​ ចុះ​ឈ្មោះ​អន្តេ​វា​សិក​ដ្ឋាន​ ជួល​បន្ទប់​សំ​ណាក់​ ឬ​ស្វែង​រក​ការ​ងារ​ធ្វើ​បន្ថែម​របស់​សិស្ស​ និស្សិត​ និង​អា​ណា​ព្យា​បាល​សិស្ស​ ដើម្បី​អនុ​វត្ត​ទង្វើឆបោក​។

ឧបាយ​កល​មួយ​ក្នុង​ចំ​ណោម​ឧបាយ​កល​ជា​ទូ​ទៅ​ នោះ​គឺ​បង្កើត​ website, fan page និង​គណ​នីប​ណ្តា​ញសង្គម​ ឬ​អា​សយ​ដ្ឋាន​អ៊ីមែ​លដែល​មាន​ចំ​ណុច​ប្រ​ទាក់​ និង​ឈ្មោះ​ស្រ​ដៀង​គ្នា​នឹង​សា​កល​វិទ្យា​ល័យ​ និង​អនុ​មហា​វិទ្យា​ល័យ​។ បន្ទាប់​ពី​ចម្លង​ព័ត៌​មាន​ជ្រើស​សិស្ស​ពី​បណ្តា​ញជា​ផ្លូវ​ការ​ មុខ​សញ្ញា​ទាំង​នេះ​បាន​ផ្លាស់​ប្តូរ​លេខ​គណ​នី​ធនាគារ​ ឬ​លេខ​កូដ​ QR ទូ​ទាត់​ ដើម្បី​កិប​កេង​ប្រាក់​។ មុខ​សញ្ញា​ទាំង​នេះ​ ក៏​ក្លែង​បន្លំ​ជា​កម្មា​ភិបាល​ជម្រើស​សិស្ស​ គ្រូ​បង្រៀន​ បុគ្គលិក​សា​លា​ ឬ​គណៈ​គ្រប់​គ្រង​អន្តេ​វា​សិក​ដ្ឋាន​ សំ​ណូម​ពរ​ឱ្យ​សិស្ស​ និស្សិត​ និង​អា​ណា​ព្យា​បាល​សិស្ស​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ ព័ត៌​មាន​គណ​នី​ ធនាគារ​ ឬ​វេរ​ប្រាក់​ថ្លៃ​សិក្សា​ទៅ​គណ​នី​ផ្ទាល់​ខ្លួន។

ក្រៅ​ពី​នោះ​ មុខ​សញ្ញា​ទាំង​នេះ​នៅ​ទាំង​បង្ហោះ​ព័ត៌​មាន​អំ​ពី​ការ​ជួល​បន្ទប់​សំ​ណាក់​ដោយ​តម្លៃ​ទាប​ មិន​ធម្ម​តា​ ឬ​ជ្រើស​សហ​ការី​លក់​ទំនិញ​ បញ្ចូល​ទិន្ន​ន័យ​ និង​ដំ​ណើរ​ការ​បញ្ជា​ទិញ​អន​ឡាញ​ដោយ​ប្រាក់​ចំ​ណូល​គួរ​ឱ្យ​ទាក់​ទាញ​។ ពេល​បង្ក​បាន​ទំនុក​ចិត្ត​ ពួក​វា​សំ​ណូម​ពរ​ឱ្យ​អ្នក​រង​គ្រោះ​វេរ​ប្រាក់​កក់​ បង់​ថ្លៃ​ឯក​សារ​ ថ្លៃ​បណ្តុះ​បណ្តា​ល ឬ​អនុ​វត្ត​ “ភារ​កិច្ច​” សំ​ណូម​ពរ​ឱ្យ​វេរ​ប្រាក់​មុន​ បន្ទាប់​មក​កិប​កេង​ទ្រព្យ​សម្បត្តិ​។

ដើម្បី​ម្ចាស់​ការ​ទប់​ស្កាត់​ នគរ​បាល​ទី​ក្រុង​កឹង​ធើ​ ផ្តល់​អនុ​សាសន៍​ ប្រ​ជា​ជន​គ្រាន់​តែ​ពិ​និត្យ​មើល​លទ្ធ​ផល​ជម្រើស​សិស្ស​ បញ្ជាក់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ បង់​ថ្លៃ​សិក្សា​ និង​ចុះ​ឈ្មោះ​អន្តេ​វា​សិក​ដ្ឋាន​តាម​រយៈ​ច្រក​ព័ត៌​មាន​ website លើ​កម្ម​វិធី​និង​គណ​នី​ធនាគារ​ ជា​ផ្លូវ​ការ​របស់​គ្រឹះ​ស្ថាន​អប់​រំ​ប៉ុណ្ណោះ​; ដាច់​ខាត​មិន​វេរ​ប្រាក់​ទៅ​គណ​នី​បុគ្គល​ មិន​ស្កេនលេខ​កូដ​ QR ឬ​ចូល​ប្រើ​តំ​ណ​ភ្ជាប់​ដែល​មាន​ប្រ​ភព​មិន​ច្បាស់​លាស់​; មិន​ផ្តល់​លេខ​សម្ងាត់​ លេខ​កូដ​ OTP លេខ​ កូដ​ PIN ឬ​ព័ត៌​មាន​គណ​នី​ធនាគារ​ដល់​អ្នក​ដទៃ​ជា​ដាច់​ខាត​។

ចំ​ពោះ​អា​ជីវ​កម្ម​ មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ ស្ថា​ប័ន​នគរ​បាល​ផ្តល់​អនុ​សាសន៍​ ឱ្យ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញា​ណ​របស់​អ្នក​តំ​ណាង​ឯក​សា​រដោះ​ដូរ​ និង​ព័ត៌​មាន​ទូ​ទាត់​ពេល​ទទួល​បាន​ការ​បញ្ជា​ទិញ​ធំ​ៗ ពី​ស្ថា​ប័ន​និង​អង្គ​ការ​នា​នា​ ពិ​សេស​ ពេល​មាន​សំ​ណូម​ពរ​វេរ​ប្រាក់​កក់​ឬ​ទូ​ទាត់​មុន។ ពេល​ប្រ​ទះ​ឃើញ​ មាន​អា​ការៈ​សង្ស័យ​ ឬ​សង្ស័យ​មាន​ការ​ឆបោក​ ប្រ​ជា​ជន​គួរ​តែ​ទាក់​ទង​ទៅ​ធនាគារ​ជា​បន្ទាន់​ ដើម្បី​ស្នើ​សុំ​ជំនួយ​ក្នុង​ការ​ផ្អាក​ ឬ​បិទ​ការ​ដោះ​ដូរ​ជា​បណ្តោះ​អា​សន្ន​; ទន្ទឹម​នឹង​នោះ​ រក្សា​ទុក​ឯក​សារ​ សារ​លេខ​ទូរស័ព្ទ​ គណ​នី​ធនាគារ​លេខ​កូដ​ QR និង​រាយ​ការណ៍​ដល់​ស្ថា​ប័ន​នគរ​បាល​ដែល​នៅ​ជិត​បំ​ផុត​ភ្លាម​ ដើម្បី​បាន​ទទួល​ជំនួយ​ពិ​និត្យ​បញ្ជាក់​ និង​វិនិច្ឆ័យ​តាម​សេច​ក្តី​កំ​ណត់​៕

            យោង​៖ ​baochinhphu.vn - វិមាន

ចែករំលែកអត្ថបទ