ក្នុងប៉ុន្មានឆ្នាំងជិតៗនេះ ការងារថែទាំសុខភាពដំបូងជូនប្រជាជននៅដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានយកចិត្តទុកដាក់វិនិយោគនិងលើកកម្ពស់គុណភាព។ ជាមួយនឹងទិសស្លោក យកប្រជាជនជាស្នូល ដំណាក់សុខាភិបាលជាជំហានៗ បានផ្លាស់ថ្មីគ្រប់ជ្រុងជ្រោយ រួមចំណែកឆ្លើយតបកាន់តែល្អចំពោះតម្រូវការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនក្នុងភូមិភាគ។

ដំណាក់សុខាភិបាលឃុំថាញ់ថើយអាង លើកកម្ពស់គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។
រយៈពេលកន្លង ដំណាក់សុខាភិបាលឃុំថាញ់ថើយអាង បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីលើកកម្ពស់គុណភាពនៃការពិនិត្យនិងព្យាបាលជំងឺ រួមចំណែកដល់ការថែទាំនិងការពារសុខភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងកងជួរកម្មាភិបាលពេទ្យចំនួន ១៧ រូប ក្នុងនោះ មានវេជ្ជបណ្ឌិតចំនួន ៣ រូប និងកម្មាភិបាលជនជាតិខ្មែរ ៦ រូប ដំណាក់បានពង្រីកតួនាទីជាបណ្តាញសុខាភិបាលមូលដ្ឋាន នៅជិតប្រជាជននិងឆ្លើយតបបានទាន់ពេលចំពោះតម្រូវការពិនិត្យព្យាបាលជំងឺដំបូង។ បច្ចុប្បន្ន ដំណាក់មានទីតាំងពិនិត្យជំងឺ ២ កន្លែង បង្ក លក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការទទួលបានសេវាសុខាភិបាល។ ហេតុដូច្នេះ ទើបបរិមាណនៃអ្នកមកពិនិត្យនិងព្យាបាលជំងឺកើនឡើងជាលំដាប់។ ចាប់ពីដើមឆ្នាំរហូតមកទល់ពេលនេះ ដំណាក់បានពិនិត្យនិងព្យាបាលជូនប្រជាជន ៤.១២៤ នាក់ ក្នុងនោះ ១០០% បានប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខាភិបាល និងមានអត្រាបញ្ជូនទៅមន្ទីរពេទ្យថ្នាក់លើជាមធ្យមក្នុងមួយខែប្រមាណ ៥០ លើក។
ទន្ទឹមនឹងសកម្មភាពពិនិត្យនិងព្យាបាលជំងឺធម្មតា ដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ក៏បានយកចិត្តទុកដាក់ពង្រីកបច្ចេកទេសព្យាបាលដែលសមស្របនឹងថ្នាក់មូលដ្ឋាន ក្នុងនោះ លេចធ្លោគឺវិធីសាស្ត្រព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រ។ ចាប់ពីខែឧសភាឆ្នាំ ២០២៦ មក ដំណាក់បានដំណើរការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រសម្រាប់ជំងឺ ដូចជា ឈឺសរសៃប្រសាទ ខ្សោយសន្លាក់ឆ្អឹង ដោយមានអ្នកជំងឺជាង ១០ នាក់ក្នុងមួយថ្ងៃ ជំហានដំបូងនាំមកប្រសិទ្ធភាពវិជ្ជមាន។ លោកថាច់ដោប ប្រជាជននៅភូមិហ៊ឹងថើយ ឱ្យដឹង៖ “កាលពីមុន ខ្ញុំតែងឈឺសន្លាក់ឆ្អឹងជាប្រចាំ ទៅព្យាបាលឆ្ងាយបង់ប្រាក់កាសច្រើន។ ចាប់តាំងពីដំណាក់សុខាភិបាលមានសេវាចាក់ម្ជុលវិទ្យាសាស្ត្រមក ខ្ញុំបានមកព្យាបាលនៅជិតផ្ទះ មានប័ណ្ណធានារ៉ាប់រងសុខាភិបាលផង ដូច្នេះទើបមិនអស់ប្រាក់កាស ហើយជំងឺក៏បានធូរស្រាលយ៉ាងច្បាស់ដែរ។ ប្រជាជននៅទីនេះ ឥឡូវក៏មានទំ នុកចិត្តលើវិធីសាស្ត្រនេះដែរ។”
ទន្ទឹមនឹងការពិនិត្យនិងព្យាបាលជំងឺ ដំណាក់សុខាភិបាលឃុំថាញ់ថើយអាង នៅទាំងយកចិត្តទុកដាក់អនុវត្តការងារបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ សកម្មភាពផ្សព្វផ្សាយអនាម័យបរិស្ថាន និងការកម្ចាត់ដង្កូវទឹកត្រូវបានផ្សព្វផ្សាយជាប្រចាំ។ ចាប់តាំងពីដើមឆ្នាំរហូតមក ភូមិភាគបានកត់ត្រាករណីគ្រុនឈាមចំនួន ១៩ ករណី និងជំងឺដៃ ជើង មាត់ ៣៥ ករណី ដែលឆាប់រកឃើញនិងចាត់វិធានការបានទាន់ពេល មិនទុកឱ្យឆ្លងរាលដាលពាសពេញឡើយ។ ម្យ៉ាងទៀត កម្មវិធីសុខាភិបាលជាតិក៏បានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព។ ការងារចាក់ថ្នាំបង្ការជំងឺបើកទូលាយបានសម្រេចនិងលើសពីបរិមាណភាគដែលបានដាក់ចេញ អត្រាកុមារអាយុក្រោម ៥ ឆ្នាំ កង្វះអាហារូបត្ថម្ភ ត្រូវបានគ្រប់គ្រងល្អផងដែរ។ លទ្ធផលទាំងនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់ផ្នែកសុខាភិបាលមូលដ្ឋាន ក្នុងការថែទាំសុខភាពដំបូងជូនប្រជាជន។
វេជ្ជបណ្ឌិតលីមិញហ្វា នាយកស្តីទីដំណាក់សុខាភិបាលឃុំថាញ់ថើយអាង ឱ្យដឹង៖ “ពេលខាងមុខ ដំណាក់សុខាភិបាលនឹងបន្តលើកកម្ពស់មុខជំនាញវិជ្ជាជីវៈសម្រាប់កងជួរកម្មាភិបាលពេទ្យ ពង្រឹងការអនុវត្តវិធីសាស្ត្រព្យាបាលសមស្របនឹងស្ថានភាពជាក់ស្តែងនៅភូមិភាគ ពិសេសគឺការលើកកម្ពស់ប្រសិទ្ធភាពនៃការចាក់ម្ជុលវិទ្យាសាស្ត្រ ក្នុងការថែទាំសុខភាពសហគមន៍។ ទន្ទឹមនឹងនោះ ដំណាក់សុខាភិបាល នឹងម្ចាស់ការធ្វើសេនាធិការជូនផ្នែកសុខាភិបាលថ្នាក់លើ ដើម្បីវិនិយោគបង្កើនកម្រិតមូលដ្ឋានសម្ភារៈ និងឧបករណ៍ពេទ្យជាជំហានៗធ្វើឱ្យសុក្រឹត នូវលក្ខឋានស្ដង់ដារជាតិស្ដីពីសុខាភិបាល៕
ហុងទើ-ដាលីន