ជាច្រើនឆ្នាំកន្លង ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការងារសុខុមាលភាពសង្គមតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្ស អង្គការមហាជនឃុំតឹងហ្វា ទីក្រុងកឹងធើ យកចិត្តទុកដាក់ពិសេសផងដែរ ដោយចាត់ទុកជា "សសរស្តម្ភ" ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ផ្តើមពីអំណោយប្រកបដោយមនោសញ្ចេតនា ផ្ទះសម្បែងបានសាងសង់ រហូតដល់ទម្រង់ជំនួយការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែង បានរួមចំណែកធ្វើឱ្យរីកសាយភាយស្មារតី "មិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ"។

ជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកងាយរងគ្រោះលើភូមិឋានឃុំ។
តាមប្រសាសន៍ លោកផាមហ្វាងហ៊ីប ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងហ្វា បានឱ្យដឹង ការងារសុខុមាលភាពសង្គមតែងបានកំណត់ជាភារកិច្ចស្នូល និងជាប្រចាំ។ ផ្តើមពីការងារធ្វើឱ្យជាក់ស្តែងបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ស្តីពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជនដោយមានភាគកម្រិតនិងភារកិច្ចជាក់ស្តែងក្នុងសេចក្តីសម្រេចចិត្ត និងកម្មវិធីសកម្មភាព រហូតដល់ការសហការជាមួយអង្គការនានា ជំរុញការឃោសនា បំផុសចលនាអាជីវកម្ម និងសប្បុរសជន ព្រួតដៃគ្នាយកចិត្តទុកដាក់គិតគូរដល់អ្នកក្រ និងអ្នកងាយរងគ្រោះ។ តាមរយៈនោះ មិនត្រឹមតែជួយឧបត្ថម្ភផ្នែកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កក្តីទំនុកចិត្ត និងកម្លាំងចិត្តដើម្បីប្រជាជនខិតខំឈានឡើងក្នុងជីវភាព។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ទូទាំងឃុំបានចលនាជូនអំណោយចំនួន ៦២៦ ចំណែកដល់ប្រជាជនដែលមានស្ថានភាពលំបាក ចាត់តាំងកម្មវិធី "បុណ្យចូលឆ្នាំថ្មីនៃក្ដីមេត្តា" ប្រគល់ជូនអំណោយជាង ១.០០០ ចំណែក ដោយថវិកាសរុប ៦៦៥ លានដុង។ អនុវត្តការជួសជុលផ្ទះ ៣ ខ្នង និងសាងសង់ផ្ទះមហាសាមគ្គីថ្មីចំនួន ៩ ខ្នង ជូនគ្រួសារក្រីក្រ សរុបតម្លៃ ៦០០ លានដុង។ ក្រៅពីនេះ ឃុំក៏បានសហការជាមួយអង្គភាពនិងអាជីវកម្មនានា ជូនអំណោយជាក់ស្តែងជាច្រើន រួមចំណែកជួយប្រជាជនដោះស្រាយការលំបាកចំពោះមុខ។

ជូនអំណោយដល់កុមារដែលមានស្ថានភាពលំបាកតាមរយៈកម្មវិធី "អ្នកម្តាយគាំពារ"។
មិនបង្អង់ត្រឹមប៉ុណ្ណោះទេ អង្គការមហាជននានា ក៏បានចូលរួមយ៉ាងសកម្ម។ តួយ៉ាងដូចជា សមាគមសហពន្ធនារីឃុំតែងតែរក្សាកម្មវិធី "អ្នកម្តាយគាំពារ" ដើម្បីឧបត្ថម្ភកុមារកំព្រាចំនួន ១២ នាក់ ចំនួនទឹកប្រាក់ ៦ លានដុង។ បង្ហាញទម្រង់ "ចែករំលែកក្ដីស្រឡាញ់" ជូនអាវផាយ ១០០ សម្រាប់ និងអាវបាបា ៤៥ សម្រាប់។ សហការជាមួយមន្ទីរពេទ្យភ្នែកសៃហ្គន ពិនិត្យភ្នែកដោយឥតគិតថ្លៃ និងជូនអំណោយចំនួន ២០០ ចំណែកដល់ប្រជាជន សរុបតម្លៃ ២០ លានដុង។ ទន្ទឹមនឹងនោះ បានចលនាសាងសង់និងប្រគល់ផ្ទះមេត្តាធម៌ ១ ខ្នង ជូនដល់សមាជិកានារីខ្មែរក្រីក្រ តម្លៃ ៦៥ លានដុង។ បងស្រី ត្រឹងធីសាង ជាគ្រួសារទទួលបានការឧបត្ថម្ភផ្ទះ នៅភូមិតឹងធ្វឹង ឃុំតឹងហ្វា បានចែករំលែក៖ "កាលពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះស្លឹកទ្រុឌទ្រោម ឥឡូវនេះ បានរដ្ឋអំណាចនិងសមាគមសហពន្ធនារីឃុំ ចលនាសប្បុរសជនសាងសង់ផ្ទះរឹងមាំឱ្យ ខ្ញុំសប្បាយចិត្តណាស់ ព្រោះចាប់ពីពេលនេះទៅ គ្រួសារខ្ញុំមានកន្លែងជ្រកកោនបាំងក្តៅ បាំងភ្លៀងហើយ"។

ពិធីប្រគល់ផ្ទះមេត្តាធម៌ជូនបងស្រីត្រឹងធីសាង នៅឃុំតឹងហ្វា។
ក្រៅពីការជួយឧបត្ថម្ភផ្ទាល់ សមាគមក៏ផ្តោតលើការបង្កើតរបររកស៊ីចិញ្ចឹមជីវិតប្រកបដោយចីរភាព។ តាមរយៈក្រុមបុលទុន ប្រភពទុនពីធនាគារគោលនយោបាយសង្គម បានឧបត្ថម្ភឱ្យសមាជិកាជាង ១.០០០ នាក់ បានបុលដើម្បីអភិវឌ្ឍការផលិតនិងធ្វើអាជីវកម្ម ដោយមានប្រាក់បំណុលសរុបជាង ៧៩ ពាន់លានដុង។
ជាមួយនឹងលទ្ធផលដែលសម្រេចបាន មិនត្រឹមតែរួមចំណែកលំនឹងជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងពង្រឹងក្តីទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋអំណាច់ភូមិភាគ។ “ដើម្បីពង្រីកប្រសិទ្ធភាព នាពេលខាងមុខ រណសិរ្សនិងអង្គការនានាក្នុងឃុំ នឹងបង្កើនការកៀរគរប្រភពធនធានក្នុងសង្គម ពង្រីកតួនាទីរបស់សហគមន៍ក្នុងការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់អ្នកក្រ និងអ្នកងាយរងគ្រោះនៅលើភូមិឋាន” លោកផាមហ្វាងហ៊ីប ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំតឹងហ្វា បានឱ្យដឹងបន្ថែមដូច្នេះ ។
ផ្តើមពីសកម្មភាពជាក់ស្តែង ឃុំតឹងហ្វា ទីក្រុងកឹងធើ កំពុងតែបញ្ជាក់ច្បាស់ថា ភូមិភាគគឺជាចំណុចលេចធ្លោក្នុងការងារសុខុមាលភាពសង្គម - ជាកន្លែងដែលមនោសញ្ចេតនាបានរីកសាយភាយ ហើយក៏ជាកន្លែងដែលមិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ ក្នុងដំណើរការនៃសមាហរណកម្មនិងអភិវឌ្ឍ៕
ថាញវ៉ាង -ត្រឹងរ៉ូន