18/08/2026 - 18:26

ផ្តើម​ពី​គោ​ពីរ​ក្បាល​ បាន​បង្កើត​ទៅ​ជា​ហ្វូង​គោ​ 

ផ្ដើម​ពី​គោ​មេ​ពីរ​ក្បាល​ លោ​កថា​ច់គ្វី​ឡា​ កើត​ឆ្នាំ​១៩៧៥ នៅ​ភូមិ​ក្នក​ ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ បាន​ព្យា​យាម​បង្កើត​ជា​ហ្វូង​គោ​ ដោយ​រួម​ផ្សំ​ជា​មួយ​ការ​ធ្វើ​ស្រែ​ ដាំ​ស្មៅ​ ដើម្បី​អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព​ជា​បណ្តើ​រៗ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ៗ។

បង​ថា​ច់គ្វី​ឡា​ ត្រៀម​យក​ចំ​បើង​ឱ្យ​ចំ​ណី​គោ​។

បង​ថា​ច់គ្វី​ឡា​កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ​ខ្មែរ​មួយ​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ចំ​ណេះ​ដឹង​ទូ​ទៅ​ គាត់​បាន​ជ្រើស​រើស​រៀន​វិជ្ជា​ជី​វៈ​កម្រិត​មធ្យម​ជំ​នាញ​ពេទ្យ​សត្វ​។ ជា​មួយ​នឹង​ចំ​ណេះ​ដឹង​ដែល​មាន​ គាត់​បាន​សម្រេច​ចិត្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​តាម​រយៈ​ការ​ចិញ្ចឹម​គោ​។ ក្រោយ​ពី​រៀប​ការ​រួច​ គាត់​បាន​ទិញ​គោ​ពីរ​ក្បាល​ដោយ​តម្លៃ​ ៦០០.០០០ ដុង​ នៅ​ឆ្នាំ​១៩៩៤។ ផ្តើម​ពី​ដើម​ទុន​ដ៏​តិច​តួច​ដំ​បូង​នេះ​ គាត់​បាន​កំ​ណត់​ច្បាស់​ថា​ បើ​ចង់​ពង្រីក​ហ្វូង​គោ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជ្រើស​រើស​ពូជ​ ថែ​ទាំ​ និង​បង្ការ​ជំងឺ​។ គាត់​បាន​ផ្តោត​លើ​ការ​ចិញ្ចឹម​គោ​បន្ត​ពូជ​ ដោយ​ជ្រើស​រើស​មេ​គោ​ដែល​មាន​សុខ​ភាព​ល្អ​ដើម្បី​បង្កើត​ហ្វូង​ ចំ​ណែក​គោ​ឈ្មោល​ គឺ​ចិញ្ចឹម​បំប៉ន​ឱ្យ​ធាត់​ ហើយ​ពេល​មាន​ទម្ងន់​សម​ស្រប​ គាត់​ក៏​លក់​។ ដោយ​សារ​មាន​ចំ​ណេះ​ដឹង​ជំ​នាញ​ផ្នែក​ពេទ្យ​សត្វ​ គាត់​បាន​អនុ​វត្ត​យ៉ាង​សកម្ម​នូវ​អ្វី​ដែល​បាន​រៀន​ទៅ​ក្នុង​ការ​ចិញ្ចឹម​សត្វ​ជាក់​ស្តែង​។ ពិ​សេស​ គាត់​បាន​អនុ​វត្ត​បង្កាត់​ពូជ​សិប្ប​និម្មិតដោយ​ខ្លួន​ឯង​ដើម្បី​លើក​កម្ពស់​គុណ​ភាព​ហ្វូង​គោ។

បង​ថា​ច់គ្វី​ឡា ​(ខាង​ស្តាំដៃ​) ដោះ​ដូរ​ជា​មួយ​កម្មា​ភិបាល​ភូមិ​ភាគ​ពី​ទម្រង់​
ចិញ្ចឹមគោរបស់គ្រួសារ។

ផ្តើម​ពី​គោ​ ២ ក្បាល​ដំ​បូង​ មក​ដល់​ពេល​នេះ​ ហ្វូង​គោ​របស់​បង​បាន​កើន​ឡើង​ដល់​ ២៥ ក្បាល​ ដែល​មាន​ពូជ​សំ​ខាន់​ៗគឺ​៖ គោ​បា​រាំង​ គោ​បង្កាត់​ស៊ី​ន និង​គោ​ប្រា​ម៉ាន់។ ក្នុង​ចំ​ណោម​ពូជ​នោះ​ មាន​គោ​សម្រាប់​បន្ត​ពូជ​ចំ​នួន​ ២០ ក្បាល​និង​គោ​ ៥ ក្បាល​ទៀត​កំ​ពុង​បាន​ចិញ្ចឹម​បំប៉ន​យក​សាច់​ត្រៀម​លក់​។ ដើម្បី​ម្ចាស់​ការ​លើ​ប្រ​ភព​ចំ​ណី​សម្រាប់​ហ្វូង​គោ​ គ្រួ​សារ​គាត់​មាន​ផ្ទៃ​ដី​ ៣៥ ​កុង​ដែល​ក្នុង​នោះ​ ៣០ កុង​ធ្វើ​ស្រែ​សម្រាប់​បម្រើ​ដល់​ការ​ផលិត​ផង​និង​សម្រាប់​យក​ចំ​បើង​ធ្វើ​ជា​ចំ​ណី​គោ​ផង​ ចំ​ណែក​ដី​ ៥ កុង​ដែល​នៅ​សល់​គឺ​ទុក​សម្រាប់​ដាំ​ស្មៅ​។ អា​ស្រ័យ​ហេ​តុ​នេះ​ គ្រួ​សារ​គាត់​អាច​ម្ចាស់​ការ​លើ​ប្រ​ភព​ចំ​ណី​ បន្ថយ​ប្រាក់​ចំ​ណាយ​ និង​បង្កើន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចិញ្ចឹម​។ តាម​លោ​កថា​ច់គ្វី​ឡា​ ជា​រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​គាត់​បាន​លក់​គោ​បំប៉ន​ប្រ​មា​ណ​ ១០ ក្បាល​ ក្នុង​តម្លៃ​ ៥៥ លាន​ដុង​ក្នុង​មួយ​ក្បាល​ អា​ស្រ័យ​លើ​ដំ​ណាក់​កាល​និង​ទម្ងន់​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ ហ្វូង​គោ​បន្ត​ពូជ​ត្រូវ​បាន​រក្សា​ជា​ប្រ​ចាំ​ ជួយ​ឱ្យ​គ្រួ​សារ​គាត់​មាន​កូន​គោ​សម្រាប់​ពង្រីក​ហ្វូង​ឬ​ក៏​ចិញ្ចឹម​បំប៉ន​ឱ្យ​ឆាប់​ធំ​។ អា​ស្រ័យ​រក្សា​ទម្រង់​ចិញ្ចឹម​នេះ​ក្នុង​រយៈ​ពេល​យូរ​ ការ​ចិញ្ចឹម​គោ​បាន​ក្លាយ​ជា​ប្រ​ភព​ចំ​ណូល​ដ៏​សំ​ខាន់​មួយ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​មាន​ស្ថិរ​ភាព​។

មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ បង​គ្វី​ឡា​ ថែម​ទាំង​ ចែក​រំលែក​បទ​ពិសោធន៍​ជា​មួយ​មា​មីង​ក្នុង​ភូមិ​ផង​ដែរ​។ នៅ​ពេល​មាន​គ្រួ​សារ​ណា​ត្រូវ​ការ​ជំនួយ​គាត់​តែង​ជួយ​ណែ​នាំ​ចាប់​តាំង​ពី​ការ​ជ្រើស​រើស​ពូជ​ ថែ​ទាំ​...។ តាម​រយៈ​នោះ​ ​បាន​រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​អនុ​វត្ត​បច្ចេក​ទេស​បាន​សម​ស្រប​ លើក​កម្ពស់​គុណ​ភាព​ហ្វូង​គោ​និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​ចិញ្ចឹម​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ គាត់​ថែម​ទាំង​សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​ផ្នែក​សមត្ថ​កិច្ច​នៃ​ឃុំ​សុង​ឡុក​ ក្នុង​ការ​ងារ​បង្ការ​និង​ទប់​ស្កាត់​ជំងឺ​លើ​សត្វ​ចិញ្ចឹម​។ នៅ​ពេល​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​ធ្វើ​ការ​ចាក់​វ៉ា​ក់សាំង​បង្ការ​ បង​បាន​ចូល​រួម​ចលនា​ប្រ​ជា​ជន​ឱ្យ​អនុ​វត្ត​ ពិ​សេស​ចំ​ពោះ​ជំងឺ​គ្រោះ​ថ្នាក់​ដូច​ជា​ ជំងឺ​អុត​ក្តាម​និង​ជំងឺ​ដុំ​ពក​លើ​ស្បែក​។ តាម​រយៈ​នេះ​ បង​បាន​រួម​ចំ​ណែក​លើ​កកម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​បង្ការ​ជំងឺ​របស់​អ្នក​ចិញ្ចឹម​សត្វ​ កាត់​បន្ថយ​ហា​និភ័យ​នៃ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ និង​ការ​ពារ​សត្វ​ពាហនៈ​នៅ​លើ​ភូមិ​សាស្រ្ត​។

ចាប់​ផ្ដើម​ពី​គោ​២ក្បាល​ ជា​មួយ​ទុន​ដើម​ដំ​បូង​ ៦០០.០០០ ដុង​ ក្រោយ​ពី​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​នេះ​ច្រើន​ឆ្នាំ​មក​ បង​គ្វី​ឡា​ បាន​ពង្រីក​ហ្វូង​សត្វ​ជា​បន្ត​បន្ទាប់​ ប្រ​មូល​ផ្ដុំ​បទ​ពិសោធន៍​ និង​សាង​សង់​ទម្រង់​សម​ស្រប​តាម​លក្ខ​ណៈគ្រួ​សារ​។ លទ្ធ​ផល​ដែល​ទទួល​បាន​គឺ​ជា​ផ្លែ​ផ្កា​នៃ​ភាព​ឧស្សាហ​ព្យា​យាម​ អត់​ធ្មត់​ ចង់​ចេះ​ចង់​ដឹង​ និង​អនុ​វត្ត​ចំ​ណេះ​ដឹង​ជំ​នាញ​ចូល​ក្នុង​ការ​ផលិត​។ បច្ចុប្បន្ន​ ភូមិ​ភាគ​កំ​ពុង​រៀប​ចំ​ស្នើ​សុំ​ថ្នាក់​លើ​ពិ​និត្យ​និង​ស្ងើច​សរ​សើ​របង​ថា​ច់គ្វី​ឡា​ ជា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ឆ្នើម​៕

ទីទុយ​-ដា​លី​ន​

ចែករំលែកអត្ថបទ