17/08/2026 - 20:53

ទី​ក្រុង​កឹង​ធើ​ បង្កើត​មូល​ដ្ឋាន​គ្រឹះ​រឹង​មាំ​ បើក​ទិស​ដៅ​អភិវឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

រយៈ​ពេល​ ៥ ឆ្នាំ​ ផ្សព្វ​ផ្សាយ​កម្ម​វិធី​គោល​ដៅ​ជាតិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០២៥ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ មាន​ការ​ផ្លាស់​ប្តូរ​វិជ្ជមាន​ជា​ច្រើន​។ បណ្តា​គោ​លន​យោ​បាយ​ឧបត្ថម្ភ​អំ​ពី​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ លំ​នៅ​ឋាន​ មុខ​របរ​ចិញ្ចឹម​ជីវិត​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​និង​ឥ​ណ​ទាន​ សន្សឹម​ៗលើក​កម្ពស់​ជីវ​ភាព​ បង្កើត​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ជន​រួម​ជាតិ​បន្ត​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

ហេ​ដ្ឋារចនា​សម្ព័ន្ធ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សន្សឹម​ៗបាន​សុក្រឹត​ផ្តើម​ពី​ប្រ​ភព​កម្លាំង​នៃ​កម្ម​វិធី​ គោ​លន​យោ​បាយ​ឧបត្ថម្ភ​។

ដំ​ណាក់​កាល​ ២០២១ - ២០២៥ ផ្តើម​ពី​ប្រ​ភព​កម្លាំង​នៃ​កម្ម​វិធី​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ជាក់​ស្តែង​ជា​ច្រើន​ បាន​ផ្សព្វ​ផ្សាយ​ ផ្តុំ​កម្លាំង​ទៅ​លើ​តម្រូវ​ការ​សំ​ខាន់​ចាំ​បាច់​របស់​ប្រ​ជា​ជន​។ ទី​ក្រុង​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ជូន​ប្រ​ជា​ជន​ ចំ​នួន​៣០៦ គ្រួ​សារ​ លំ​នៅ​ឋាន​ ៣.៣៣៤ គ្រួ​សារ​ ផ្លាស់​ប្តូរ​មុខ​របរ​ ៥.៨០២ គ្រួ​សារ​ ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រ​ជា​ជន​រាត់​រាយ​ ៣.២១៦ គ្រួ​សារ​ និង​កសាង​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ប្រ​មូល​ផ្តុំ​ចំ​នួន​ ៤ កន្លែង​។ ទន្ទឹម​នឹង​នោះ​  ទម្រង់​ និង​គម្រោង​ចំ​នួន​ ១៣០ ដែល​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​ ធ្វើ​ឱ្យ​សម្បូរ​បែប​មុខ​របរ​ចិញ្ចឹម​ជីវិត​បាន​ផ្សព្វ​ផ្សាយ​; វិនិយោគ​សំ​ណង់​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ចំ​នួន​ ២១៨ ព្រម​ទាំង​សំ​ណង់​ផ្សារ​ និង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ចាំ​បាច់​ជា​ច្រើន​ទៀត​។ តាម​ការ​ប៉ាន់​ស្មាន​ ប្រ​ជា​ជន​ជាង​ ១២០.៦៣៧ នាក់​បាន​ទទួល​ផល​ប្រ​យោជន៍​ពី​គម្រោង​ទាំង​នេះ​។ លោក​ ស៊ើង​យី​ម អ្នក​មាន​ប្រិយ​ភាព​នៅ​មណ្ឌល​ដៃ​រង​ សង្កាត់​វិញ​ចូវ​ ចែក​រំលែក​៖ “រយៈ​ពេល​កន្លង​ បណ្តា​គោ​លន​យោ​បាយ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​ បាន​ផ្សព្វ​ផ្សា​យមក​ដល់​ជន​ជាតិ​ភាគ​តិច​ទាន់​ពេល​វេលា​ និង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ ពិ​សេស​គឺ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ មុខ​របរ​ចិញ្ចឹម​ជីវិត​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ និង​សំ​ណង់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន​។ បច្ចុប្បន្ន​ មា​មីង​កាន់​តែ​មាន​ស្មារតី​ភ្ញាក់​រលឹក​ខ្ពស់​ នៅ​ពេល​ទទួល​បាន​ឧបត្ថម្ភ​ពី​រដ្ឋ​ គឺ​គ្រួ​សារ​នីមួយៗ​ម្ចាស់​ការ​ពល​កម្ម​ផលិត​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​ឈាន​ឡើង​ លំ​នឹង​ជីវ​ភាព​”។

រួម​ជា​មួយ​នឹង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​បន្ត​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​។ ធនាគារ​គោ​លន​យោ​បាយ​សង្គម​បាន​រំ​សាយ​ថវិកា​ជាង​ ៨១ ពាន់​លាន​ដុង​ សម្រេច​ ៩៩,០៣% ឱ្យ​ប្រ​ជា​ជន​បុល​ចំ​នួន​ ២.០៨៤គ្រួ​សារ​ អនុ​វត្ត​លើ​ខ្លឹម​សារ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ និង​ផ្លាស់​ប្តូរ​មុខ​របរ​។ ការងា​រប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ដោយ​មាន​ថ្នាក់​បង្រៀន​វិជ្ជា​ជី​វៈ​រយៈ​ពេល​ក្រោម​ ៣ ខែ​ និង​កម្រិត​បឋម​ចំ​នួន​ ៥៤២ ថ្នាក់​ រួម​ចំ​ណែក​លើក​កម្ពស់​បំ​ណិន​ បើក​ទូ​លាយ​ឱ​កាស​ការ​ងារ​ និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​។

អភិវឌ្ឍ​មុខ​របរ​ចិញ្ចឹម​ជីវិត​សម​ស្រប​ ជួយ​ជន​ជាតិ​ភាគ​តិច​បង្កើន​ប្រាក់​ចំ​ណូល​ សន្សឹម​ៗកាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

អា​ស្រ័យ​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​។ ដល់​ចុង​ឆ្នាំ​ ២០២៥ គ្រួ​សារ​ក្រី​ក្រ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តែ​ ១.៨៩៥ គ្រួ​សារ​ ស្រូប​អត្រា​ ០,២០%;  គ្រួ​សារ​ក្បែរ​ក្រ​គឺ​ ៥.៩៦៨ គ្រួ​សារ​ ស្រូប​អត្រា​ ០,៦៣%។ លទ្ធ​ផល​ទាំង​នេះ​បង្ហាញ​ថា​ កម្ម​វិធី​មិន​ត្រឹម​តែ​ដោះ​ស្រាយ​ការ​លំ​បាក​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​សន្សឹម​ៗបង្ក​មូល​ដ្ឋាន​គ្រឹះ​ ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​ស្ទួយ​ជីវ​ភាព​ទៀត​ផង​។

តាម​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ទី​ក្រុង​កឹង​ធើ​ គោល​ដៅ​ដាក់​ចេញ​ ដល់​ឆ្នាំ​ ២០៣០ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ជន​ជាតិ​ភាគ​តិច​ ខិត​ខំ​មិន​ឱ្យ​ទាប​ជាង​ ១/២ នៃ​កម្រិត​មធ្យម​ភាគ​រួម​របស់​ទី​ក្រុង​ឡើយ​;  អត្រា​គ្រួ​សារ​ក្រី​ក្រ​ពហុវិមា​ត្រ​តំ​បន់​ជន​ជាតិ​ភាគ​តិច​កាត់​បន្ថយ​នៅ​ក្រោម​ ១០%; ទន្ទឹម​នឹង​នោះ​ ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​ដើម្បី​កាត់​បន្ថយ​ឆាប់​រហ័ស​ចំ​នួន​ភូមិ​ ឃុំ​លំ​បាក​ពិ​សេស​។ តាម​ប្រ​សាសន៍​លោក​ ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​ និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ក្នុង​ដំ​ណាក់​កាល​ឆ្នាំ​ ២០២៦ - ២០៣០ ការ​អនុ​វត្ត​កម្ម​វិធី​គប្បី​បន្ត​ផ្លាស់​ប្តូរ​ថ្មី​តាម​ទិស​ដៅ​ឧបត្ថម្ភ​មាន​ការ​ផ្តោត​សំ​ខាន់​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ និង​លើក​កម្ពស់​តួ​នា​ទី​អង្គ​សំ​ខាន់​របស់​ប្រ​ជា​ជន​។ ក្នុង​នោះ​ ប្រ​មូល​ផ្តុំ​ប្រ​ភព​កម្លាំង​វិនិយោគ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​សំ​ខាន់​ចាំ​បាច់​ អភិវឌ្ឍ​ទម្រង់​មុខ​របរ​ចិញ្ចឹម​ជីវិត​សម​ស្រប​ បង្កើន​ប្រាក់​ចំ​ណូល​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ និង​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ ព្រម​ជា​មួយ​គ្នា​នោះ​ បង្កើន​ការ​ឃោស​នា​ និង​ចលនា​ដើម្បី​ប្រ​ជា​ជន​ម្ចាស់​ការ​ចូល​រួម​ ប្រើ​ប្រាស់​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​គោ​លន​យោ​បាយ​ឧបត្ថម្ភ​ សន្សឹម​ៗលើក​កម្ពស់​សមត្ថ​ភាព​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ការ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ ស្មារតី​របស់​ជន​រួម​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ក្នុង​ការ​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ រក្សា​រឹង​មាំ​ស្ថិរ​ភាព​សង្គម​ បង្ក​ជា​កម្លាំង​ចលករ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​របស់​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​ថ្មី​ទៀត​ផង​។

ផ្តើម​ពី​មូល​ដ្ឋាន​គ្រឹះ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ដំ​ណាក់​កាល​ ២០២១ - ២០២៥ រួម​ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ ការ​ដឹក​នាំ​ កិច្ច​ចង្អុល​ការ​របស់​ទី​ក្រុង​ និង​ស្មារតី​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ កម្ម​វិធី​ដំ​ណាក់​កាល​ ២០២៦ - ២០៣០ នឹង​បន្ត​បើក​ឱ​កាស​ថ្មី​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​កសាង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទី​ក្រុង​កឹង​ធើ​ រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ លើក​កម្ពស់​គុណ​ភាព​រស់​នៅ​ ពង្រឹង​ក្តី​ទុក​ចិត្ត​ និង​បង្កើន​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ ចីរ​ភាព​ និង​គ្រប​ដណ្តប់​របស់​ទី​ក្រុង​ក្នុង​ដំ​ណាក់​កាល​ថ្មី​៕

ហុង​ទើ - លី​សៀ​

ចែករំលែកអត្ថបទ