- គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបដាក់ឱ្យប្រើប្រាស់ក្រមលក្ខឋានចំនួន២គឺ៖ “ផ្ទះខ្ញុំជនបទថ្មី” និង “ដងផ្លូវជនបទថ្មីគំរូ” លើភូមិឋានទីក្រុង។

ផ្លូវដ៏ស្រស់ស្អាតមួយនៅឃុំវិញវៀង ទីក្រុងកឹងធើ។
ការកសាងក្រមលក្ខឋានទាំង២នេះ សំដៅធ្វើឱ្យជាក់ស្តែងលក្ខឋាន ជនបទថ្មីទៅដល់គ្រួសារនីមួយៗ សហគមន៍ប្រជាជននីមួយៗ និងបរិយាកាសប្រជុំជីវភាពផ្ទាល់របស់ប្រជាជន តាមរយៈនោះ ពង្រីកតួនាទីជាអង្គសំខាន់របស់ប្រជាជនក្នុងការកសាងជនបទថ្មី។ នេះជាឧបករណ៍ឯកភាពដើម្បីបំផុសចលនាប្រឡងប្រណាំងឱ្យកាន់តែស៊ីជម្រៅជាប្រចាំនិងបន្តបន្ទាប់ក្នុងប្រជាជន។ តាមនោះ អត្រាគ្រួសារសម្រេចបទដ្ឋាន “ផ្ទះខ្ញុំជនបទថ្មី” លើដងផ្លូវតែមួយ គឺជាមូលដ្ឋាន ដ៏សំខាន់ដើម្បីពិនិត្យទទួលស្គាល់ជាដងផ្លូវជនបទថ្មីគំរូ; អត្រាគ្រួសារសម្រេចបទដ្ឋាន “ផ្ទះខ្ញុំជនបទថ្មី” និងចំនួន “ដងផ្លូវជនបទថ្មីគំរូ” គឺជាមូលដ្ឋានដ៏សំខាន់ដើម្បីពិនិត្យវាយតម្លៃ និងទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មី។
ជាក់ស្តែង ក្រមលក្ខឋាន “ផ្ទះខ្ញុំជនបទថ្មី” មានចំនួន ១០ លក្ខឋាន ជុំវិញការកសាងរបៀបរស់នៅវប្បធម៌ ស៊ីវិល័យ រក្សាអនាម័យបរិស្ថាន បែងប្រភេទសំរាមបានត្រឹមត្រូវតាមការកំណត់ ថែទាំសុខភាព រៀនសូត្រពេញមួយជីវិត ផ្លាស់ប្តូរឌីជីថល។ល។ ក្រមលក្ខឋាន “ដងផ្លូវជនបទថ្មីគំរូ” មាន៨លក្ខឋាន រួមមាន៖ ទំហំដងផ្លូវ អត្រាគ្រួសារសម្រេចកិត្តិនាម “ផ្ទះខ្ញុំជនបទថ្មី” ភ្លឺ បៃតង ជ្រះ ស្អាត សុវត្ថិភាព មានការចាត់តាំងស្វ័យគ្រប់គ្រង៕
យ្វីខូយ - លីសៀ