18/08/2026 - 06:03

គម្រោង​៦ រួម​ចំ​ណែក​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ខ្មែរ​ 

គម្រោង ៦ “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍” ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២១​-២០២៥ បាន​និង​កំ​ពុង​បង្ក​ឱ្យ​មាន​ភាព​វិវឌ្ឍន៍​ជា​វិជ្ជ​មាន​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ។

ម៉ោង​រៀន​ភ្លេង​ពិណ​ពាទ្យ​របស់​សិស្ស​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់។

រយៈ​ពេល​កន្លង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជិត​ដិត​និង​ទាន់​ពេល​ពី​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង មួយ​អន្លើ​ដោយ​កិច្ច​សហ​ការ​ពី​ផ្នែក​ជំ​នាញ​កម្ម​វិធី ផែន​ការ​គម្រោង​នា​នា ស្តី​ពី​ការ​អភិ​រក្ស ពង្រីក​តម្លៃ​វប្ប ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​បាន​ផ្សព្វ​ផ្សាយអនុ​វត្ត​ល្អ។

ជាក់​ស្តែង​នៅ​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឃុំ​អាង​និញ អា​ស្រ័យ​គម្រោង​៦ ទើប​សា​លា​រៀន​ពង្រីក​បាន​តួ​នា​ទី “បំ​ផុត​គំ​និត​” ក្នុង​ការ​ថែ​រក្សា​និង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​តម្លៃ​វប្ប​ធម៌​ខ្មែរ​ដល់​សិស្ស​សា​លា។ លោក​គ្រូ​ដោ​វ៉ាំង​ណូល ចាង​ហ្វាង សា​លា ឱ្យ​ដឹង៖ “តាម​រយៈ​គម្រោង​៦ សា​លា​បាន​បំ​ពាក់​វង់​ភ្លេង​ពិណ​ពាទ្យ​សម្រាប់​បម្រើ​ការ​បង្រៀន និង​រៀន​សិល្បៈ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ នេះ​គឺ​ជា​ប្រ​ភព​ឧបត្ថម្ភ​ជាក់​ស្តែង ជួយ​ឱ្យ​សា​លា​មាន​លក្ខណៈ​បង្កើត​និង​រក្សា​ក្លឹប រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​បង្ក​ឱ្យ​មាន​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​សម្រាប់​សិស្ស” ប “ភ្លេង​ពិ​ណ​ពាទ្យ- របាំ” របស់​សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក ចូវ​ថាញ់ បាន​បង្កើត​នៅ​ឆ្នាំ​២០២៤ ដោយ​មាន​សមា​ជិក​៤០​នាក់ ភាគ​ច្រើន​គឺ​ប្អូនៗ​សិស្ស​សា​លា​។ ប្អូន​ត្រា​យឿង​ង៉ៀ សមា​ជិក​ក្លឹប ចែក​រំលែក៖ “ប្អូន​ចូល​រួម​ក្លឹប​បាន​២​ឆ្នាំ​។ កាល​រៀន​ដំ​បូង​ប្អូន​ជួប​ការ​លំ​បាក ច្រើន​ក្នុង​ការ​ចាំ​ចង្វាក់​ភ្លេង​ដើម្បី​ប្រ​គំ​ជា​មួយ​មិត្ត​ភក្តិ ប៉ុន្តែ​ដោយ​បាន​លោក​គ្រូ អ្នក​គ្រូ​ជួយ​ណែ​នាំ​អស់​ពី​ចិត្ត ពេល​នេះ​ប្អូន​ប្រ​គំ​ភ្លេង​បាន​យ៉ាង​ស្ទាត់​ជំ​នាញ។ ប្អូន​សប្បាយ​ចិត្ត​ពេល​បាន​សម្តែង​ឧប​ករណ៍​ភ្លេង​ដែល​ខ្លួន​ស្រ​ឡាញ់​ចូល​ចិត្ត ទន្ទឹម​នឹង​នោះ ប្អូន​ក៏​មាន​គំ​និត​ជួយ​ថែ​រក្សា​ទម្រង់​ភ្លេង​បុរាណ​របស់​ជន​ជាតិ​ខ្មែរ”។

អា​ស្រ័យ​គម្រោង​៦​នេះ​ដែរ ក្លឹប​”របាំ​ឃុំ​តាយ​វ៉ាំង” នៅ​ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ បាន​បង្កើត​និង​រក្សា​មក​ដល់​នឹង​សព្វ​ថ្ងៃ។ តាម​ប្រ​សាសន៍​លោក​ជុំ​តាយ ប្រ​ធាន​ក្លឹប “របាំ​ឃុំ​តាយ​វ៉ាំង” ឆ្នាំ​២០២៣ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ពី​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​ ក្លឹប​ “របាំ​ឃុំ​តាយ​វ៉ាំង​” ទទួល​បាន​ការ​ឧបត្ថម្ភ​សម្ភារៈ មាន​ដូច៖ ឆាក​សម្តែង មកុដ សម្លៀក​បំ​ពាក់​និង​ឧបករណ៍​ភ្លេង​។ល។ សរុប​ថវិកា​ជិត ១ ពាន់​លាន​ដុង។ ផ្តើម​ពី​នោះ ជួយ​មា​មីង​ភូមិ​ភាគ​មាន​កន្លែង​សម្រាប់​ប្រ​ជុំ​ជីវ​ភាព លេង​កម្សាន្ត​ ថែ​រក្សា​ជីវ​ភាព​ស្មារតី​សម្បូរ​បែប អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ។

តាម​ប្រ​សាសន៍​លោក​ ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ ការ​អនុ​វត្ត​គម្រោង ៦ បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្នុង​ការ​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​ទី​ក្រុង។ ជា​ពិ​សេស គឺ​បំ​ផុស​មោទ​នភាព​ជន​ជាតិ​ ផ្សារ​ភ្ជាប់​សហ​គមន៍ និង​បង្កើត​មូល​ដ្ឋាន​គ្រឹះ​ទេស​ចរណ៍​វប្ប​ធម៌​នៅ​តាម​ភូមិ ភាគ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​៕

                                       ថាញ​វ៉ាង​-មុនី

ចែករំលែកអត្ថបទ