14/08/2026 - 22:23

ទុន​អនុ​គ្រោះ​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ជួយ​កសិ​ករ​ឃុំ​តឹង​ឡុង​លំ​នឹង​ជីវ​ភាព​ 

តាម​រយៈ​នៃ​កម្ម​វិធី​ឥ​ណ​ទាន​អនុ​គ្រោះ​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ជួយ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​ជា​ច្រើន​ ដែល​មាន​ជីវ​ភា​ពលំ​បាក​ និង​មុខ​សញ្ញា​គោ​លន​យោ​បាយ​លើ​ភូមិ​ឋាន​ឃុំ​តឹង​ឡុង​ ក្រុង​កឹង​ធើ​បាន​កៀក​ជិត​ប្រ​ភព​ទុន​ដែល​មាន​អត្រា​កម្រិត​ប្រាក់​ការ​សម​ស្រប​។ ផ្តើម​ពី​ប្រ​ភព​ទុន​ដែល​បាន​ខ្ចី​ មា​មីង​មោះ​មុត​វិនិយោគ​លើ​ឧប​ករណ៍​បម្រើ​ឱ្យ​ការ​ផលិត​ បើក​ទូ​លាយ​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​បង្ក​ការ​ងារ​ធ្វើ​បន្ថែម​ រួម​ចំ​ណែក​លើក​ស្ទួយ​ប្រាក់​ចំ​ណូល​ និង​សន្សឹម​ៗលំ​នឹង​ជីវ​ភាព​គ្រួ​សារ​។

តាម​រយៈ​នៃ​កម្ម​វិធី​ឥ​ណ​ទាន​អនុ​គ្រោះ​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ដែល​មាន​ជីវ​ភា​ពលំ​បាក​ គ្រួ​សារ​ទើប​ចាក​ផុត​ភាព​ក្រី​ក្រ​ និង​មុខ​សញ្ញា​គោ​លន​យោ​បាយ​ បាន​កៀក​ជិត​ប្រ​ភព​ទុន​ដែល​មាន​អត្រា​កម្រិត​ប្រាក់​ការ​សម​ស្រប​។ ផ្តើម​ពី​ប្រ​ភព​ទុន​ដែល​បាន​ខ្ចី​ មា​មីង​មោះ​មុត​វិនិយោគ​លើ​ដំ​ណាំ​ដាំ​ដុះ​ សត្វ​ចិញ្ចឹម​ ទិញ​គ្រឿង​ម៉ាស៊ីន​ ឧប​ករណ៍​បម្រើ​ឱ្យ​ការ​ផលិត​ បើក​ទូ​លាយ​ទម្រង់​សេដ្ឋ​កិច្ច​គ្រួ​សារ​ និង​បង្ក​ការ​ងារ​ធ្វើ​បន្ថែម​។

បង​ឡឹម​ហឿងភូមិ​ B១ ឃុំ​តឹង​ឡុង​ កំ​ពុង​មើល​ថែ​ហ្វូង​ជ្រូក​របស់​គ្រួ​សារ​។

ចំ​ពោះ​កសិ​ករ​ ប្រ​ភព​ទុន​អនុ​គ្រោះ​មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​ជា​កម្លាំង​ចលករ​ដើម្បី​មា​មីង​ម្ចាស់​ការ​ឈាន​ឡើង​ទៀត​ផង​។ គ្រួ​សារ​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ទុន​ចំ​គោល​ដៅ​ ជ្រើស​រើស​ទម្រង់​ផលិត​សម​ស្រប​នឹង​លក្ខ​ណៈជាក់​ស្តែង​របស់​គ្រួ​សារ​ និង​ភូមិ​ភាគ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ប្រ​សិទ្ធ​ភាព​ផលិត​បាន​លើក​កម្ពស់​ជា​បណ្តើ​រៗ ប្រាក់​ចំ​ណូល​បាន​កែ​លម្អ​ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​លំ​នឹង​។ បង​ ឡឹម​ហឿង ភូមិ​ B១ ឃុំ​តឹង​ឡុង​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ខ្ចី​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​បាន​ចំ​នួន​ ៥០ លាន​ដុង​ ដំ​បូង​ខ្ញុំ​បាន​ទិញ​ជ្រូក​មេ​ ២ ក្បាល​មក​ចិញ្ចឹម​ ជ្រូក​កើត​បាន​ប៉ុន្មាន​ខ្ញុំ​ទុក​ចិញ្ចឹម​ជា​ជ្រូក​សាច់​ អា​ស្រ័យ​ប្រ​ភព​ទុន​នេះ​ បច្ចុប្បន្ន​គ្រួ​សារ​ខ្ញុំ​មាន​ជ្រូក​មេ​ ៥ ក្បាល​ ជ្រូក​សាច់​ ៣០ ក្បាល​ ក្នុង​មួយ​ឆ្នាំ​គ្រួ​សារ​ខ្ញុំ​លក់​ជ្រូក​សាច់​បាន​ ៣ ល្បះ​ សម្រេច​ប្រ​មា​ណ​ជាង​ពី​ ២ តោន​ តម្លៃ​បច្ចុប្បន្ន​ចាប់​ពី​ ៦២.០០០ - ៦៣.០០០ ដុង​/គី​ឡូ​ក្រាម​ ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​ គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​ប្រ​មា​ណ​ ១២០ លាន​ដុង​/ឆ្នាំ​។ ក្រៅ​ពី​នេះ​ គ្រួ​សារ​ខ្ញុំ​នៅ​ធ្វើ​ស្រែ​ ១០ កុង​ និង​ដាំ​ខ្ជាយ​ ១ កុង​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ​ ក្រោយ​ពី​ទូ​ទាត់​រួច​រាល់​ក៏​រក​បាន​បន្ថែម​ពី​ ៣០ - ៤០ លាន​ដុង​/ឆ្នាំ​។ អា​ស្រ័យ​ប្រ​ភព​ទុន​ខ្ចី​ពី​ធនាគារ​គោ​លន​យោ​បាយ​ គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភា​ពលំ​នឹង​ និង​ចិញ្ចឹម​កូន​ៗរៀន​សូ​ត្រ​ចប់​ចុង​ចប់​ដើម​ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​”។

ប្រ​ពន្ធ​បង​ឡឹម​ហឿង ភូមិ​ B១ ឃុំ​តឹង​ឡុង​ កំ​ពុង​ផ្តល់​ចំ​ណី​ឱ្យ​ជ្រូក​។

ទន្ទឹម​នឹង​ការ​បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​កៀក​ជិត​ប្រ​ភព​ទុន​ បណ្តា​អង្គ​ការ​សមា​គម​ អង្គ​ការ​មហា​ជន​នៅ​មូល​ដ្ឋាន​ ក៏​សហ​ការ​ឃោស​នា​ ណែ​នាំ​សមា​ជិក​ប្រើ​ប្រាស់​ទុន​ចំ​គោល​ដៅ​ ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​កម្ចី​ផង​ដែរ​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​អ្នក​ខ្ចី​ បន្ថយ​ស្ថាន​ភាព​ប្រើ​ប្រាស់​ទុន​មិន​ចំ​គោល​ដៅ​ និង​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ប្រ​ជា​ជន​ពង្រីក​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព​។ លោ​កថា​ច់ហឿង - ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​តឹង​ឡុង​ ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង​៖  “ចំ​ពោះ​តួ​នា​ទី​សមា​គម​កសិ​ករ​ឃុំ​ សមា​គម​បាន​សហ​ការ​ជា​មួយ​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ង៉ាណាំ​ ពិ​និត្យ​ឡើង​វិញ​នូវ​គ្រួ​សារ​ដែល​ខិត​ខំ​រក​ស៊ី​ សមា​គម​នឹង​បង្ក​លក្ខ​ណៈ បើក​ទូ​លាយ​ទ្រង់​ទ្រាយ​ផលិត​ ធ្វើ​យ៉ាង​ណា​ឱ្យ​មា​មីង​អភិវឌ្ឍ​ទម្រង់​ ដូច​ជា​ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​គ្រួ​សា​របង​ឡឹម​ហឿងភូមិ​ B១ ជា​ដើម​។  រយៈ​ពេល​ខាង​មុខ​ ភូមិ​ភាគ​នឹង​ពិ​និត្យ​ឡើង​នូវ​គ្រួ​សារ​ដែល​ចូល​ចិត​ខិត​ខំ​រក​ស៊ី​ មាន​តម្រូវ​ការ​បុល​ទុន​ដើម្បី​អភិវឌ្ឍ​ទម្រង់​ក្នុង​រយៈ​ខាង​មុខ​ ទម្រង់​ណា​មាន​ប្រ​សិទ្ធ​ភាព​ សមា​គម​នឹង​ធ្វើ​សេ​នា​ធិ​ការ​ជូន​ថ្នាក់​ដឹក​នាំ​ អភិវឌ្ឍ​ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​ទូ​លាយ​ទម្រង់​ ជួយ​មា​មីង​មាន​ប្រ​ភព​ទុន​បង្ក​បង្កើន​ផល​ សំ​ដៅ​លើក​កម្ពស់​កម្រិត​រស់​នៅ​ជូន​មា​មីង​”។

អាច​នឹង​ឃើញ​ថា​ ឥ​ណ​ទាន​គោ​លន​យោ​បាយ​សង្គម​កំ​ពុង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អនុ​វត្ត​គោល​ដៅ​បន្ថយ​ភាព​ក្រី​ក្រ​ ធា​នា​សុខុមាល​ភាព​សង្គម​ និង​កសាង​ជន​បទ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ជា​មួយ​នឹង​ការ​រួម​ដំ​ណើរ​របស់​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ និង​កិច្ច​សហ​ការ​របស់​រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​នា​នា​ ប្រ​ភព​ទុន​អនុ​គ្រោះ​បន្ត​ជា​ដំ​ណោះ​ស្រាយ​មួយ​ក្នុង​ចំ​ណោម​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជួយ​កសិ​ករ​ឃុំ​តឹង​ឡុង​ មាន​ប្រ​ភព​ធន​ធាន​បន្ថែម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ និង​លំ​នឹង​ជីវ​ភាព​។

រយៈ​ពេល​ខាង​មុខ​ ឃុំ​តឹង​ឡុង​ បន្ត​ជំ​រុញ​ការ​ឃោស​នា​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ពី​កម្ម​វិធី​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ ម្ចាស់​ការ​កៀក​ជិត​ប្រ​ភព​ទុន​សម​ស្រប​;  ទន្ទឹម​នឹង​នោះ​ លើក​ទឹក​ចិត្ត​គ្រួ​សារ​ខ្ចី​ប្រាក់​ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោល​ដៅ​ វិនិយោគ​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។ តាម​រយៈ​នោះ​ ពង្រីក​ប្រ​សិទ្ធ​ភាព​ប្រ​ភព​ទុន​ឥ​ណ​ទាន​គោ​លន​យោ​បាយ​ រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​អនុ​វត្ត​ល្អ​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​ លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​ និង​កសាង​ឃុំ​តឹង​ឡុង​ រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕

ដា​លី​ន - លី​សៀ​

ចែករំលែកអត្ថបទ