“សៀវភៅបង្កាន់ដៃ ណែនាំអំពីការផ្លាស់ប្តូរឌីជីថលសម្រាប់អាជីវករខ្នាតតូចនៅផ្សារបុរាណ” សំដៅបំពាក់បំប៉នចំណេះដឹង បំណិននិងគន្លឹះល្អៗក្នុងការលក់ទំនិញតាមអនឡាញជូនអាជីវករខ្នាតតូចនៅតាមផ្សារបុរាណ។

ទីសៀវភៅបង្កាន់ដៃបានចុះផ្សាយតាមប្រព័ន្ធអនឡាញនៅអាសយដ្ឋាន៖ https://sotay.tieuthuong vietnam.vn។ (រូបថត៖ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក)
ថ្មីៗនេះ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ចំណុះក្រសួងឧស្សាហពាណិជ្ជកម្ម បានដាក់ឱ្យប្រើប្រាស់ “សៀវភៅបង្កាន់ ដៃ ណែនាំអំពីការផ្លាស់ប្តូរឌីជីថលសម្រាប់អាជីវករខ្នាតតូចនៅតាមផ្សារបុរាណ”។ ជាមួយនឹងគោលបំណងបំពាក់បំប៉នចំណេះដឹងអំពីការផ្លាស់ប្តូរឌីជីថលជូនអាជីវករខ្នាតតូចនៅតាមផ្សារបុរាណ ព្រមទាំងចែករំលែកបទពិសោធន៍ និងគន្លឹះល្អៗក្នុងការលក់ទំនិញតាមអនឡាញពី “អ្នកលក់ទំនិញជោគជ័យ” និងបំណិនលក់ទំនិញទំនើបៗ ដើម្បីបង្កើនប្រាក់ចំណូល។
ឯកសារនេះបានចុះផ្សាយតាមប្រព័ន្ធអនឡាញនៅអាសយដ្ឋាន៖ https://sotay.tieuthuongvietnam.vn។ ខុសប្លែកពីឯកសារសិក្សាស្រាវជ្រាវដែលមានលក្ខណៈពិបាកយល់និងសោះកក្រោះ សៀវភៅណែនាំមួយក្បាលនេះសរសេរឡើងដោយរចនាបថ ស្និទ្ធស្នាល បញ្ជាក់ច្បាស់លាស់ដោយរឿងរ៉ាវពិតរបស់អាជីវករទាំងឡាយនៅតាមផ្សារបុរាណនាពេលបច្ចុប្បន្ន។
តាមរយៈនោះ មាមីងអាចមើលឃើញរូបភាពខ្លួនឯងនៅក្នុងឧទាហរណ៍នីមួយៗ និងមានការណែនាំ ជាក់ស្តែងដូចជា៖ “ធ្វើដូចម្តេចដើម្បី Livestream ឱ្យមានប្រសិទ្ធភាព ? ” “ហេតុអ្វីត្រូវរៀបចំខ្ចប់ទំនិញ ឱ្យហ្មត់ចត់ ? ” ឬ “វិធីប្រើកាបូបអេឡិចត្រូនិក ដើម្បីទទួលការវេរប្រាក់ឱ្យបានរហ័សនិងសុវត្ថិភាព”។ ខ្លឹមសារទាំងអស់បានណែនាំតាមលំដាប់លំដោយ អមដោយរូបភាពរស់រវើក ប្រៀបដូចជាថ្នាក់រៀនអនុវត្ត ជាក់ស្តែងនៅលើដៃផ្ទាល់។
ជាពិសេស សៀវភៅណែនាំផ្លាស់ប្ដូរឌីជីថលសម្រាប់អាជីវករខ្នាតតូចនៅផ្សារបុរាណ មិនត្រឹមណែនាំការប្រើប្រាស់ TikTok Shop, Shopee, Zalo OA, Chatbot ស្វ័យប្រវត្តិ ឬការស្កេនកូដ QR ប៉ុណ្ណោះទេ ថែមទាំងពង្រីកចំណេះដឹងជូនមាមីងអំពីវិធីគ្រប់គ្រងចំណាយតាមដានចំណេញ-ខាត និងការកសាងម៉ាកសញ្ញាផ្ទាល់ខ្លួនលើបណ្តាញឌីជីថលទៀតផង។
ខ្លឹមសារដែលធ្លាប់គិតថាឆ្ងាយប្លែក ដូចជា “កម្មវិធី AI” ឬ “ការប្រើប្រាស់កម្មវិធីលក់ទំនិញដោយឥតគិតថ្លៃ” ឥឡូវនេះបានបកស្រាយយ៉ាងជិតស្និទ្ធ ងាយយល់និងងាយអនុវត្ត។ មាមីងថែមទាំងអាចធ្វើបានភ្លាមៗនៅក្នុងថ្ងៃដំបូង ដោយគ្រាន់តែប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមួយគ្រឿងប៉ុណ្ណោះ។
សៀវភៅបង្កាន់ដៃត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីសមស្របតាមការផ្លាស់ប្តូរនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។
សៀវភៅបង្កាន់ដៃនេះ នឹងបានក្រសួងឧស្សាហពាណិជ្ជកម្មធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីស្របតាមការផ្លាស់ប្តូរនៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់។ នេះជាការអះអាងចំពោះការប្តេជ្ញាចិត្តយូរអង្វែងថា មាមីងអាជីវករខ្នាតតូចនឹងមិនត្រូវទុកចោលក្នុងដំណើរការឌីជីថលនីយកម្មឡើយ ផ្ទុយវិញ គឺបានរួមដំណើរនិងជំនួយដល់កន្លែង។
ទន្ទឹមនឹងនោះ ក្រសួងឧស្សាហពាណិជ្ជកម្ម ក៏នឹងចេញផ្សាយច្បាប់ចម្លង Podcast និងវីដេអូខ្លីៗលើ បណ្តាញទំនាក់ទំនងសង្គមនៅអាសយដ្ឋាន៖ https: //tiktok.com/@tieuthuongvietnam។
តាមរយៈការធ្វើឱ្យសាយភាយនិងអនុវត្តយ៉ាងទូលំទូលាយ កម្មវិធីផ្លាស់ប្តូរឌីជីថលសម្រាប់អាជីវករ ខ្នាតតូច រំពឹងថា នឹងលើកកម្ពស់សមត្ថភាពអាជីវកម្មជូនអាជីវករឯកជនរាប់លានគ្រួសារ ជួយឱ្យពួកគាត់សម្របខ្លួនចូលក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលជាតិ រួមចំណែកអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកនិងជំរុញសេដ្ឋកិច្ចឱ្យកាន់តែទំនើប មានសមធម៌និងចីរភាព៕
យោង៖ vtvnews.vn - ថាច់ធី