13/08/2026 - 21:40

រីក​សាយ​ភាយ​ស្មារតី​មេត្តា​ធម៌​ យក​ចិត្ត​ទុក្ខ​ដាក់​ដល់​អ្នក​ក្រី​ក្រ​និង​អ្នក​ងាយ​រង​គ្រោះ​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ បណ្តា​ភូមិ​ភាគ​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តែង​តែ​យក​ចិត្ត​ទុក​ដាក់​ និង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​គិត​គូរ​ដល់​ជីវ​ភាព​ជូន​គ្រួ​សារ​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ និង​អ្នក​ងាយ​រង​គ្រោះ​។ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​ន័យ​ជា​ច្រើន​ ភូមិ​ភាគ​ទាំង​នោះ​បាន​ចែក​រំលែក​ និង​ជួយ​ឧបត្ថម្ភ​ប្រ​ជា​ជន​បាន​ទាន់​ពេល​វេលា​ ព្រម​ទាំង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​ស្មារតី​មនុស្ស​ធម៌​ និង​គុណ​ធម៌​ដ៏​ល្អ​ប្រ​ពៃ​។ សកម្ម​ភាព​ទាំង​នេះ​ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ធា​នា​សុខុមាល​ភាព​សង្គម​ លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។

ជូន​អំ​ណោយ​ និង​ចែក​រំលែក​ក្តី​ស្រ​ឡាញ់​ដល់​អ្នក​ពិ​ការ​ កុមារ​កំ​ព្រា​ និង​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​។ 

នៅ​ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ ស្មារតី​ “ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​សកម្ម​ភាព​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ប្រ​ជា​ជន​ ពិ​សេស​គឺ​មុខ​សញ្ញា​ជា​អ្នក​ងាយ​រង​គ្រោះ​។ រយៈ​ពេល​កន្លង​ សមា​គម​គាំ​ពារ​អ្នក​ពិ​ការ​និង​កុមារ​កំ​ព្រា​ខេត្ត​ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ទ្រី​តូង​ ចាត់​តាំង​ជូន​អំ​ណោយ​ចំ​នួន​ ២០០ ចំ​ណែក​ដល់​អ្នក​ពិ​ការ​ កុមារ​កំ​ព្រា​ និង​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​។ អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​មាន​តម្លៃ​ ៣០០.០០០ ដុង​ រួម​មាន​ អង្ករ​ មី​ និង​គ្រឿង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ ដោយ​ថវិកា​សរុប​ ៦០ លាន​ដុង​ បាន​មក​ពី​ប្រ​ភព​ចលនា​ក្នុង​សង្គម​។ អំ​ណោយ​ទាំង​នេះ​ ទោះ​ជា​តម្លៃ​មិន​ធំ​ដុំ​ ប៉ុន្តែ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ បាន​ចែក​រំលែក​ការ​លំ​បាក​ទាន់​ពេល​ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​គ្រួ​សារ​នា​នា​ ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​រស់​នៅ​។

តាម​ប្រ​សាសន៍​ លោក​ស្រី​ ហូធី​គឹម​យៀង  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ទ្រី​តូង​ ការ​ព្រួត​ដៃ​និង​រួម​កម្លាំង​របស់​អង្គ​ភាព​ និង​បុគ្គល​នា​នា​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ខ្លាំង​ក្លា​នូវ​ស្មារតី​មនុស្ស​ធម៌​ គុណ​ធម៌​ ដើម្បី​សហ​គម​ន៍។ អំ​ណោយ​ដែល​បាន​ប្រ​គល់​ជូន​មិន​ត្រឹម​តែ​ជួយ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ដ៏​ធំ​ធេង​ ជួយ​ឱ្យ​ប្រ​ជា​ជន​ ជា​ពិ​សេស​គឺ​អ្នក​ងាយ​រង​គ្រោះ​ មាន​ក្តី​ទំនុក​ចិត្ត​ និង​កម្លាំង​ចិត្ត​បន្ថែម​ដើម្បី​ជម្នះ​ការ​លំ​បាក​ ជា​ជំ​ហាន​ៗ លំ​នឹង​ជីវ​ភាព​រស់​នៅ​។ នា​ពេល​ខាង​មុខ​ ភូមិ​ភាគ​សង្ឃឹម​ថា​ បណ្តា​អង្គ​ភាព​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​ ដើម្បី​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ និង​យក​ចិត្ត​ទុក​ដាក់​បាន​ល្អ​ថែម​ទៀត​ដល់​អ្នក​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​។

ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ ជួយ​គ្រួ​សារ​ក្រី​ក្រ​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ ស្ងប់​អា​រម្មណ៍​ក្នុង​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​។

ចំ​ណែក​ឃុំ​លិច​ហូយ​ធឿង​ ទី​ក្រុង​កឹង​ធើ​ ការ​ងារ​យក​ចិត្ត​ទុក​ដាក់​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​មាន​ស្ថាន​ភា​ពលំ​បាក​ តែង​បាន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​អត្ត​ន័យ​។ នា​ពេល​កន្លង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ បាន​សហ​ការ​ជា​មួ​យស​មា​គម​ធៀងតឹម  ទី​ក្រុង​ហូជី​មិញ​ រៀប​ចំ​ពិ​ធី​ប្រ​គល់​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ២ ខ្នង​ ជូន​ដល់​គ្រួ​សា​រលោក​ ឡឹម​កែន​ នៅ​ភូមិ​ហូយ​ទ្រុង​ និង​គ្រួ​សា​រលោក​ ឡឹម​ប៊ុង  នៅ​ភូមិ​សុក​លាវ​។ ផ្ទះ​ទាំង​នេះ​ បាន​សាង​សង់​ឡើង​ពី​ប្រ​ភព​កៀរ​គរ​របស់​សមា​គម​ធៀងតឹម និង​បណ្តា​អ្នក​សប្បុរស​ជន​ រួម​ចំ​ណែក​ជួយ​គ្រួ​សារ​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ សុវត្ថិ​ភាព​ ស្ងប់​អា​រម្មណ៍​ធ្វើ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជា​ជំ​ហាន​ៗបាន​កែ​លម្អ​ជីវ​ភាព​រស់​នៅ​។ លោក​ ឡឹម​កែន​ នៅ​ភូមិ​ហូយ​ទ្រុង​ បាន​រៀប​រាប់​៖ “មាន​ផ្ទះ​ថ្មី​ គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ និង​អរ​គុណ​ច្រើន​ចំ​ពោះ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ និង​បណ្តា​អ្នក​សប្បុរស​ជន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​។ កាល​ពី​មុន​  ពេល​មាន​ភ្លៀង​ខ្យល់​ម្តង​ៗ គ្រួ​សា​រតែង​តែ​ភ័យ​បា​រម្ភ​ដោយ​សារ​ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​ ខ្លាច​តែ​រលំ​។ ឥ​ឡូវ​នេះ​ មាន​ផ្ទះ​ថ្មី​រឹង​មាំ​ គ្រួ​សារ​ខ្ញុំ​លែង​បា​រម្ភ​ពេល​មាន​ភ្លៀង​ខ្យល់​ ខ្ញុំ​ស្ងប់​ចិត្ត​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ដើម្បី​ជីវ​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​”។

លោក​ង្វៀង​ថាញ​ឃៀត  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​លិត​ហូយ​ធឿង​ មាន​ប្រ​សាសន៍​៖ “ការ​ជួយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​ បង្ហាញ​ពី​ប្រ​ពៃ​ណី​ “ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​” របស់​ប្រ​ជា​ជាតិ​យើង​។ ចំ​ពោះ​ផ្ទះ​ដែល​បាន​ប្រ​គល់​ជូន​ មិន​ត្រឹម​តែ​ជួយ​គ្រួ​សារ​ក្រី​ក្រ​ ក្បែរ​ក្រ​មាន​កន្លែង​ស្នាក់​នៅ​លំ​នឹង​ បាំង​ភ្លៀង​ បាំង​ថ្ងៃ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​ក្តី​ជំនឿ​និង​កម្លាំង​ចិត្ត​ដើម្បី​ឱ្យ​គ្រួ​សា​រទាំង​នោះ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោ​លន​យោ​បាយ​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ឋាន​”។

ផ្តើម​ពី​សកម្ម​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ទាំង​ពីរ​ អាច​ឃើញ​ថា​ អំ​ណោយ​នីមួយៗ​ដែល​បាន​ប្រ​គល់​ជូន​និង​ផ្ទះ​ដែល​បាន​សាង​សង់​ឡើង​ មិន​ត្រឹម​តែ​មាន​តម្លៃ​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​មាន​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ទៀត​ផង​។ សកម្ម​ភាព​សាមញ្ញ​តែ​ជាក់​ស្តែង​ទាំង​នេះ​ បាន​រីក​សាយ​ភាយ​នូវ​ស្មារតី​មនុស្ស​ធម៌​និង​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​សហ​គម​ន៍ រួម​ចំ​ណែក​ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​និង​រដ្ឋ​ ព្រម​ទាំង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ កសាង​សង្គម​ពី​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​សាមគ្គី​ គុណ​ធម៌​ និង​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​។

ហុង​ទើ-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ