13/08/2026 - 21:40

ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍ មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោយ​ 

សុខ​ភាព​ជា​ទ្រព្យ​ដ៏​វិសេស​សម្រាប់​អ្នក​គ្រប់​រូប​ ការ​នាំ​យក​សេ​វា​សុខា​ភិបាល​កាន់​តែ​ជិត​ប្រ​ជា​ជន​ ពិ​សេស​គឺ​មុខ​សញ្ញា​ងាយ​រង​គ្រោះ​ គឺ​ជា​បញ្ហា​តែង​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​អាទិ​ភាព​ជា​ចម្បង​។ នៅ​សង្កាត់​វិញ​ចូវ​ រឿង​ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍កំ​ពុង​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​និង​ជា​បន្ទាន់​។​ អនុ​វត្ត​ផែន​ការ​លេខ​ ១៦០/KH-UBND ដែល​ដាក់​ឱ្យ​ប្រើ​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧស​ភា​ ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​ ភូមិ​ភាគ​បាន​អនុ​វត្ត​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ពិ​និត្យ​រក​ជំងឺ​និង​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកទ្រង់​ទ្រាយ​ធំ​សម្រាប់​ប្រ​ជា​ជន​ក្នុង​ឆ្នាំ​២០២៦។

សកម្ម​ភាព​ដ៏​សំ​ខាន់​នេះ​ យោង​តាម​ស្មារតី​សម្រេច​ចិត្ត​លេខ​ ៧២​ របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ដំ​ណោះ​ស្រាយ​លោត​ផ្លោះ​មួយ​ចំ​នួន​ សំ​ដៅ​បង្កើន​ការ​ការ​ពារ​ ថែ​ទាំ​និង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន​។ នេះ​មិន​ត្រឹម​តែ​ជា​ជំ​ហាន​យុទ្ធ​សាស្ត្រ​ដែល​រួម​ចំ​ណែក​ដល់​ការក​សាង​មូល​ដ្ឋាន​ទិន្ន​ន័យ​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និកបម្រើ​ការ​ងារ​គ្រប់​គ្រង​ទូ​ទាំង​ប្រ​ជា​ជន​ នៅ​ទាំង​ជា​សកម្ម​ភាព​ជាក់​ស្តែង​ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ដោយ​ផ្ទាល់​សម្រាប់​ប្រ​ជា​ជន​រាប់​ពាន់​គ្រួ​សារ​។

នៅ​សង្កាត់​វិញ​ចូវ​ ចាប់​តាំង​ពី​ថ្ងៃ​ដំ​បូង​នៃ​ការ​ផ្សព្វ​ផ្សាយ​ បរិយាកាស​ដ៏​មមាញឹក​បាន​សាយ​ភាយ​ដល់​គ្រប់​មណ្ឌល​លើ​ភមិឋាន​សង្កាត់​។ បន្ទាប់​ពី​ផែន​ការ​នេះ​បាន​ដាក់​ចេញ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​បាន​បើក​កិច្ច​ប្រ​ជុំ​ជា​បន្ទាន់​ ដើម្បី​បង្កើត​គណៈ​ចង្អុល​ការ​និង​បែង​ចែក​ការ​ងារ​ច្បាស់​លាស់​ដល់​ផ្នែក​នីមួយៗ​។ កិច្ច​សហ​ការ​យ៉ាង​រលូន​ ជិត​ស្និទ្ធ​រវាង​រដ្ឋ​អំ​ណាច​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​ បាន​ជួយ​ឱ្យ​ការ​រៀប​ចំ​ផ្នែក​ជំ​នាញ​ ធន​ធាន​មនុស្ស​ ក៏​ដូច​ជាស​ម្ភារៈ​ពេទ្យ​បាន​ត្រៀម​ជា​ស្រេច​ ធា​នា​គ្រប់​ផ្នែក​ទាំង​អស់​ស៊ី​សង្វាក់​គ្នា​ ដើម្បី​កម្ម​វិធី​ប្រ​ព្រឹត្ត​ទៅ​រលូន​និង​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​។ ដើម្បី​ឱ្យ​យុទ្ធ​នា​ការ​នេះ​ទៅ​ក្នុង​ជីវ​ភាព​ពិត​ប្រាកដ​ ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​ប្រ​ជា​ជន​បាន​ចាត់​ទុក​ជា​កិច្ច​ការ​ដ៏​សំ​ខាន់​បំ​ផុត​ បាន​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​ដល់​មណ្ឌល​ទាំង​អស់​លើ​ភូមិ​ឋាន​។ រូប​ភាព​កម្មា​ភិបាល​មូល​ដ្ឋាន​សកម្ម​ ចុះ​ទៅ​គ្រប់​ច្រក​ល្ហក​ គ្រប់​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​ពិ​និត្យ​សុខ​ភាព​បាន​បង្ក​នូវ​មនោ​សញ្ចេតនា​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​។

កម្មា​ភិបាល​មណ្ឌល​ ៣ សង្កាត់​វិញ​ចូវ​ ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ជូន​លិខិត​អញ្ជើញ​ទៅ​ពិ​និត្យ​សុខ​ភាព​។

ចែក​រំលែក​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ភូមិ​ភាគ​ លោក​ង្វៀង​មិញ​ជី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​ បញ្ជាក់​៖ "ដើម្បី​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​ សង្កាត់​បាន​កៀរ​គរ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ចូល​រួម​ក្នុង​កិច្ច​ការ​ សហ​ការ​ជិត​ស្និទ្ធ​ជា​មួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​ គ្រប់​គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា​និង​កង​កម្លាំង​សហ​ការី​ជំរឿន​ប្រ​ជា​ជន​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ ពិ​និត្យ​ឡើង​វិញ​និង​ចលនា​ប្រ​ជា​ជន​។ សង្កាត់​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ ព្រម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​បំ​ផុត​ ដើម្បី​មុខ​សញ្ញា​ដូច​ជា​អ្នក​វ័យ​ចាស់​ អ្នក​ពិ​ការ​ អ្នក​មាន​ស្ថាន​ភាព​លំ​បាក​និង​ជន​រួម​ជាតិ​ខ្មែរ​បាន​បង្ខិត​ជិត​សេ​វា​សុខា​ភិបាល​។ តាម​រយៈ​ការ​ពិ​និត្យ​រក​ជំងឺ​លើក​នេះ​ ប្រ​ជា​ជន​មាន​ឱ​កាស​ពិ​និត្យ​សុខ​ភាព​ ឆាប់​រក​ឃើញ​ហា​និភ័យ​ បាន​ពិ​គ្រោះ​យោបល់​និង​ណែ​នាំ​ពី​របៀប​ថែ​ទាំ​និង​ព្យា​បាល​ជំងឺ​បាន​ទាន់​ពេល​។ ការ​បង្កើត​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និក ជួយ​ឱ្យ​ការ​តាម​ដាន​និង​គ្រប់​គ្រង​សុខ​ភាព​បាន​រក្សា​ជា​បន្ត​បន្ទាប់​និង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​"។

ចំ​ណុច​លេច​ធ្លោ​បំ​ផុត​នៃ​ការ​ពិ​និត្យ​លើក​នេះ​គឺ​ដំ​ណើរ​ការ​រៀប​ចំ​ស្វយ័ត​ បែង​ចែក​តំ​បន់​ច្បាស់​លាស់​ ជួយ​បន្ថយ​ពេល​រង់​ចាំ​របស់​មា​មីង​។ ចែក​រំលែក​ពី​ការ​ចាត់​តាំង​ អនុ​បណ្ឌិត​ វេជ្ជ​បណ្ឌិត​ យឺទ្រុង​កៀង​ នា​យក​រង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​ ឱ្យ​ដឹង​៖ "ដើម្បី​បង្ក​លក្ខ​ណៈងាយ​ស្រួល​បំ​ផុត​តាំង​ពី​កន្លែង​ទទួល​ មជ្ឈ​មណ្ឌល​បាន​បើក​ខ្លោង​ទ្វារ​មួយ​ដោយ​ឡែក​និង​រៀប​ចំ​កន្លែង​ចត​យាន​យន្ត​ដោយ​ឥត​គិត​ថ្លៃ​។ ប្រ​ជា​ជន​មក​ពិ​និត្យ​សុខ​ភាព​ចាប់​លេខ​រៀង​និង​រង់​ចាំ​នៅ​កន្លែង​ត្រ​ជាក់​។មា​មីង​ពេល​មក​ពិ​និត្យ​សុខ​ភាព​នឹង​បាន​ពិ​និត្យ​ជំងឺ​ជា​ទូ​ទៅ​។ ចាប់​ពី​ការ​វាស់​ថ្លឹង​សន្ទស្សន៍​រាង​កាយ​មាន​ដូច​៖ កម្ពស់​ ទម្ងន់​ វាស់​សម្ពាធ​ឈាម​ បន្ទាប់​ពី​បញ្ចូល​ទិន្ន​ន័យ​ព័ត៌​មាន​រដ្ឋ​បាល​និង​ប្រ​វត្តិ​ជំងឺ​ទៅ​ក្នុង​ប្រ​ព័ន្ធ​ ប្រ​ជា​ជន​យក​សំ​ណាក​ឈាម​ទៅ​ធ្វើ​តេស្ត រួច​បាន​គ្រូ​ពេទ្យ​ឯក​ទេស​ពិ​និត្យ​ជំងឺ​ មាន​ដូច​៖ ភ្នែក​ ច្រ​មុះ​ បំពង់ក​ ឆ្មេ​ញ ថ្គាម​ មុខ​ ចុង​ក្រោយ​គឺ​ថត​កាំ​រស្មី​X។ ក្នុង​អំ​ឡុង​ពេល​នោះ​ កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​មិន​ត្រឹម​តែ​ពិ​និត្យ​ជំងឺ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពិ​គ្រោះ​យោបល់​យ៉ាង​ហ្មត់​ចត់​ពី​របប​អា​ហា​រូប​ត្ថម្ភនិង​របៀប​បង្ការ​បញ្ចៀស​ជំងឺ​ដែល​ធ្លាប់​ជួប​ប្រ​ទះ​។ ប្រ​សិន​បើ​រក​ឃើញ​ជំងឺ​នៅ​ផ្នែក​ណា​មួយ​ វេជ្ជ​បណ្ឌិត​នឹង​ពិ​គ្រោះ​ផ្ទាល់​ ព្រម​ទាំង​ធ្វើ​ការ​ណែ​នាំ​នៅ​នឹង​កន្លែង​ដោយ​អស់​ពី​ចិត្ត​"។

សកម្ម​ភាព​ពិ​និត្យ​ជំងឺ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​។

ប្រ​យោជន៍​ធំ​បំ​ផុត​នៃ​ការ​ពិ​និត្យ​សុខ​ភាព​គឺ​"ឆាប់​រក​ឃើញ​ ព្យា​បាល​ទាន់​ពេល​"។ប្រ​ការ​នេះ​មិន​ត្រឹម​ជួ​យស​ង្គ្រោះ​អ្នក​ជំងឺ​បាន​ជា​សះ​ស្បើយ​ពី​អា​ការៈ​រោគ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ថ្លៃ​សេ​វា​ពេទ្យ​យ៉ាង​ទាប​បំ​ផុត​។ ជាង​នេះ​ទៅ​ទៀត​ សកម្ម​ភាព​នេះ​កំ​ពុង​ផ្លាស់​ប្តូរ​ជា​បណ្តើ​រៗនូវ​ទម្លាប់​របស់​ប្រ​ជា​ជន​ បង្វែរ​ពី​ភាព​អសកម្ម​ទៅ​ជា​ការ​ថែ​ទាំ​សុខ​ភាព​ដោយ​ស្ម័គ្រ​ចិត្ត​ រក្សា​ផ្នត់រស់​នៅ​ជា​វិជ្ជមាន​រៀង​រាល់​ថ្ងៃ​។ ការ​ពិ​និត្យ​ជំងឺ​ដោយ​អស់​ពី​ចិត្ត​ដូច​លើក​នេះ​ នាំ​មក​នូវ​តម្លៃ​ជាក់​ស្តែង​ផ្នែក​សុខា​ភិបាល​និង​ប្រ​កប​ដោយ​អត្ថ​ន័យ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​ បង្ហាញ​ច្បាស់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​និង​ភូមិ​ភាគ​ ជា​មួយ​ទិស​ដៅ​ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍ជា​ទូ​ទៅ​ មិន​ទុក​ឱ្យ​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រោយ​។អ្នក​មីង​ថា​យធី​សា​ង៉ិន នៅ​សង្កាត់​វិញ​ចូវ​ បាន​ឱ្យ​ដឹង​ដោយ​ក្តី​រំភើប​៖ "ពេល​បាន​ភូមិ​ភាគ​អញ្ជើញ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ខ្ញុំ​មក​ពិ​និត្យ​ភ្លាម​ដើម្បី​ដឹង​ពី​ស្ថាន​ភាព​សុខ​ភាព​ព្យា​បាល​ទាន់​ពេល​។ មក​ទី​នេះ​បាន​ពិ​និត្យ​គ្រប់​ផ្នែក​ជំ​នាញ​ ដោយ​ឥត​គិត​ថ្លៃ​"។

ផ្តើម​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋ​អំ​ណាច​ មួយ​អន្លើ​ដោយ​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​សំ​ណាក់​ប្រ​ជា​ជន​ ជំ​ហាន​ដំ​បូង​គឺ​បង្ហាញ​ពី​លក្ខ​ណៈត្រឹម​ត្រូវ​និង​ប្រ​សិទ្ធ​ភាព​នៃ​យុទ្ធ​នា​ការ​។ អា​ស្រ័យ​ការ​ចូល​រួម​យ៉ាង​ប្តូរ​ផ្តា​ច់នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ សារ​លិខិត​ "ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ឆាប់​រក​ឃើញ​ ព្យា​បាល​ទាន់​ពេល​" បាន​ក្លាយ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ ជួយ​បង្កើត​ទម្លាប់​ម្ចាស់​ការ​ការ​ពារ​សុខ​ភាព​និង​បង្កើត​សហ​គម​ន៍មាន​សុខ​ភាព​មាំ​មួន​និង​អភិវឌ្ឍ​ន៍៕

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ