14/08/2026 - 06:07

ភូមិ​របរ​ផ្កា​លម្អ​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ 

រយៈ​ពេល​ជាង​ ១០០ ឆ្នាំ​ការក​កើត​ឡើង​និង​អភិវឌ្ឍ​ ភូមិ​របរ​ផ្កា​លម្អ​ឡុង​ប៊ិញ សង្កាត់​ឡុង​ឌឹក ខេត្ត​វិញ​ឡុង​ បាន​ក្លាយ​ជា​កន្លែង​ផលិត​ ផ្គត់​ផ្គង់​ផ្កា​លម្អ​ច្រើន​ប្រ​ភេទ​សម្រាប់​ទី​ផ្សារ​។ របរ​ប្រ​ពៃ​ណី​នេះ​ មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​ ក្នុង​នោះ​មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។

លោក​ត្រឹង​វ៉ាំង​ប៊ិញ(ខាង​ឆ្វេង​) ដោះ​ដូរ​ជា​មួយ​កម្មា​ភិបាល​សង្កាត់​អំ​ពី​ចំ​នួន​ផ្កា​ក្រ​ដាស​ដែល​ត្រៀម​ប្រ​គល់​ជូន​អតិថិ​ជន​ តម្លៃ​ប្រហែល​៣០០លាន​ដុង​។

មក​ដល់​អនុ​សង្កាត់​ឡុង​ប៊ិញ សង្កាត់​ឡុង​ឌឹក មាន​ច្រើន​នាក់​បាន​ស្គាល់​ពី​ភូមិ​របរ​ផ្កា​លម្អ​ ដែល​បា​នក​កើត​ឡើង​រយៈ​ពេល​ជាង​ ១០០ ឆ្នាំ​ ហើយ​បាន​អភិ​រក្ស​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ លោក​ត្រឹង​ វ៉ាំង​ប៊ិញ កើត​ឆ្នាំ​ ១៩៦៦ នៅ​អនុ​សង្កាត់​ឡុង​ប៊ិញ ប្រ​ធាន​ក្រុម​សាខា​សមា​គម​កសិ​ករ​មុខ​របរ​ផ្កា​លម្អ​ ឱ្យ​ដឹង​៖ របរ​នេះ​មាន​តាំង​ពី​សម័យ​ដូន​តា​មក​ម្ល៉េះ​។ កាល​ពី​មុន​ ប្រ​ជា​ជន​ភាគ​ច្រើន​ដាំ​ និង​ជួញ​ដូរ​ផ្កា​លម្អ​ជា​លក្ខ​ណៈរាយ​រង​ក្នុង​វិសាល​ភាព​នៃ​គ្រួ​សារ​ប៉ុណ្ណោះ​។ តាម​ការ​រៀប​រាប់​ពី​ចាស់​ៗជំ​នាន់​មុន​ ផ្កា​លម្អ​ក្រោយ​ពី​ដាំ​បាន​ ត្រូវ​ដឹក​ជញ្ជូន​តាម​ទូក​ ទៅ​កាន់​បណ្តា​ខេត្ត​ជិត​ខាង​ដើម្បី​លក់​។ រយៈ​ពេល​កន្លង​ផុត​ទៅ​ របរ​នេះ​កាន់​តែ​រីក​ចម្រើន​ឡើង​ ផ្តើម​ចាប់​ពី​គ្រួ​សារ​ដាំ​ដោយ​ឡែក​ពី​គ្នា​ សន្សឹម​ៗកកើត​ជា​ការ​ចង​សម្ព័ន្ធ​រវាង​គ្រួ​សារ​ប្រ​ជា​ជន​ រហូត​បង្កើត​បាន​ជា​ភូមិ​របរ​ដូច​សព្វ​ថ្ងៃ​នេះ​។ 

លោក​ត្រឹង​វ៉ាំង​ប៊ិញ (ខាង​ស្តាំ) ប្រ​ធាន​ក្រុម​សាខា​សមា​គម​កសិ​ករ​មុខ​របរ​ផ្កា​លម្អ​ ឧទ្ទេស​នាម​ផ្កា​ក្រ​ដាស​បំ​បៅ​ពណ៌​ចម្រុះ​ដល់​កម្មា​ភិបាល​សង្កាត់​ឡុង​ឌឹក។

បច្ចុប្បន្ន​ សាខា​សមា​គម​កសិ​ករ​មុខ​របរ​ផ្កា​លម្អ​ មាន​សមា​ជិក​ចូល​រួម​ចំ​នួន​៤០ នាក់​ ក្នុង​នោះ​មាន​សមា​ជិក​ជា​ច្រើន​ជា​ជន​ជាតិ​ខ្មែរ​។ សមា​ជិក​ម្នាក់​ៗរួម​គ្នា​ចែក​រំលែក​ពី​ប្រ​ភព​ផ្កា​លម្អ​ ជួយ​ឧបត្ថម្ភ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​អតិថិ​ជន​មាន​តម្រូវ​ការ​ តាម​នោះ​ផ្តល់​ជា​ការ​ចង​សម្ព័ន្ធ​ក្នុង​ការ​ផលិត​ និង​អា​ជីវ​កម្ម​។ ផលិត​ផល​របស់​ភូមិ​របរ​មាន​ច្រើន​សម្បូរ​បែប​ដូច​៖ ផ្កា​ស្បៃ​រឿង​ ផ្កា​ដាយ​ស៊ី​ និង​ផ្កា​លម្អ​ជា​ច្រើន​ប្រ​ភេទ​ទៀត​;  ពិ​សេស​គឺ​ផ្កា​ក្រ​ដាស​បាន​អតិថិ​ជន​និយម​ចូល​ចិត្ត​។ ភូមិ​របរ​អាច​ផ្គត់​ផ្គង់​ចាប់​ពី​លិខិត​បញ្ជា​ទិញ​តិច​ រហូត​ដល់​លិខិត​បញ្ជា​ទិញ​ចំ​នួន​ច្រើន​សម្រាប់​ក្រុម​ហ៊ុន​ និង​អា​ជីវ​កម្ម​នា​នា​។ តម្លៃ​លិខិត​បញ្ជា​ទិញ​ចាប់​ពី​  ពីរ​បី​លាន​ដុង​ រហូត​ដល់​រាប់​រយ​លាន​ដុង​។ បច្ចុប្បន្ន​ ភូមិ​របរ​កំ​ពុង​ត្រៀម​លិខិត​បញ្ជា​ទិញ​ផ្កា​ក្រ​ដាស​តម្លៃ​ប្រ​មា​ណ​ ៣០០ លាន​ដុង​ ដើម្បី​ប្រ​គល់​ជូន​អតិថិ​ជន​។ បើ​តាម​លោក​ប៊ិញ ការ​ចង​សម្ព័ន្ធ​ផលិត​ជួ​យស​មា​ជិក​ម្នាក់​ៗអាច​នឹង​គាំ​ទ្រ​គ្នា​អំ​ពី​ប្រ​ភព​ផ្កា​ ឆ្លើយ​តប​បាន​ល្អ​នូវ​លិខិត​បញ្ជា​ទិញ​ចំ​នួន​ច្រើន​ និង​ផ្តល់​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គ្រួ​សារ​។

លោក​ហ្វិញ​វ៉ាំង​ហ្វាង​ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​ឡុង​ឌឹក ឱ្យ​ដឹង​៖ លើ​ភូមិ​ឋាន​សង្កាត់​បច្ចុប្បន្ន​មាន​ភូមិ​របរ​ចំ​នួន​ ២ ជំ​នាញ​ផលិត​ និង​ផ្គត់​ផ្គង់​ផ្កា​លម្អ​គ្រប់​ប្រ​ភេទ​ដូច​ជា​ ផ្កា​ស្បៃ​រឿង​ ផ្កា​ដាយ​ស៊ី​ ពិ​សេស​គឺ​ផ្កា​ក្រ​ដាស​។ ផលិត​ផល​បាន​ផ្គត់​ផ្គង់​ចាប់​ពី​ចំ​នួន​តិច​ រហូត​ដល់​លិខិត​បញ្ជា​ទិញ​ច្រើន​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ភូមិ​របរ​នីមួយៗ​មិន​ត្រឹម​តែ​បង្ក​ការ​ងារ​ធ្វើ​សម្រាប់​សមា​ជិក​ប្រ​មា​ណ​ ៤០ នាក់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ជួយ​មា​មីង​ខ្មែរ​លើ​ភូមិ​ឋាន​មាន​ការ​ងារ​ធ្វើ​បន្ថែម​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ទៀត​ផង​។ តាម​ប្រ​សាសន៍​លោក​ហ្វាង​ ការ​រក្សា​និង​អភិវឌ្ឍ​ភូមិ​របរ​គឺ​សម​ស្រប​នឹង​លក្ខ​ណៈផលិត​របស់​ភូមិ​ភាគ​ ព្រម​ទាំង​រួម​ចំ​ណែក​ពង្រីក​ស្មារតី​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​សហ​គម​ន៍។

មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ​ ភូមិ​របរ​ផ្កា​លម្អ​ឡុង​ប៊ិញ នៅ​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​របរ​ប្រ​ពៃ​ណី​ដែល​បា​នក​កើត​ឡើង​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ទៀត​ផង​។ សាខា​សមា​គម​កសិ​ករ​មុខ​របរ​ផ្កា​លម្អ​ភូមិ​ឡុង​ប៊ិញ (សព្វ​ថ្ងៃ​ជា​អនុ​សង្កាត់​ឡុង​ប៊ិញ) ធ្លាប់​បាន​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ (ចាស់​) ជូន​ប័ណ្ណ​សរសើរ​ ពី​ព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ដំ​ណាក់​កាល​ ២០២០-២០២៥។ នេះ​ជា​ការ​កត់​ស្គាល់​ចំ​ពោះ​ការ​ប្រឹង​ប្រែង​របស់​សមា​ជិក​ម្នាក់​ៗក្នុង​ការ​ថែ​រក្សា​ និង​អភិវឌ្ឍ​របរ​។ ជា​មួយ​នឹង​បទ​ពិសោធន៍​ដែល​បាន​សន្សំ​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ រួម​ជា​មួយ​ការ​ចង​សម្ព័ន្ធ​ក្នុង​ផលិត​ ភូមិ​របរ​កំ​ពុង​បោះ​ជំ​ហាន​សម​ប្រ​កប​នឹង​តម្រូវ​ការ​ទី​ផ្សារ​។ ការ​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​ បើក​ទូ​លាយ​ទី​ផ្សារ​ប្រើ​ប្រាស់​ ពិ​សេស​គឺ​ពង្រីក​ភាព​ខ្លាំង​នៃ​ផ្កា​ក្រ​ដាស​ អាច​នឹង​រួម​ចំ​ណែក​ជួយ​ភូមិ​របរ​អភិវឌ្ឍ​ប្រ​កប​ដោយ​ស្ថិរ​ភាព​ បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​បន្ថែម​ និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​ភូមិ​ភាគ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ