11/08/2026 - 21:01

ទម្រង់​ដាំ​ត្រប់​ភ្លុក​ ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ប្រ​ជា​ជន​ជា​ច្រើន​គ្រួ​សារ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​ម្ចាស់​ការ​បង្វែរ​ការ​ដាំ​ដំ​ណាំ​ ពី​ពូជ​ត្រប់​ពណ៌​ស្វាយ​ មក​ដាំ​ត្រប់​ភ្លុក​វិញ​ ដោយ​សារ​តែ​ងាយ​ស្រួល​ដាំ​ ងាយ​ថែ​ទាំ​ និង​ដើម​លូត​លាស់​បាន​ល្អ​ ព្រម​ទាំង​ផ្តល់​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​ជាង​ប្រ​ភេទ​ត្រប់​ពណ៌​ស្វាយ​។

ទម្រង់​ដាំ​ត្រប់​ភ្លុក​របស់​គ្រួ​សា​របង​ស្រី​គឹមធី​សា​វឿន នៅ​ឃុំ​អាង​និញ កំ​ពុង​លូត​លាស់​ល្អ​ ។

នាំ​យើង​ខ្ញុំ​ទៅ​ទស្សនា​ទម្រង់​ដាំ​ត្រប់​ភ្លុក​ ដែល​កំ​ពុង​លូត​លាស់​ល្អ​នៅ​លើ​ដី​របស់​គ្រួ​សា​របង​ស្រី​ គឹមធី​សា​វឿន នៅ​ឃុំ​អាង​និញ បង​ស្រី​ ចែក​រំលែក​៖ "ត្រប់​ភ្លុក​ងាយ​ស្រួល​ដាំ​ជាង​ដំ​ណាំ​បន្លែ​ប្រ​ភេទ​ផ្សេង​ៗ ព្រោះ​វា​មាន​ភាព​ធន់​និង​លូត​លាស់​បាន​នៅ​លើ​ដី​ដែល​មិន​សូវ​មាន​ជី​ជាតិ​ ហើយ​នៅ​តែ​អាច​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​។ ការ​ដាំ​ត្រប់​ប្រ​ភេទ​នេះ​មិន​ត្រូវ​ការ​ដើម​ទុន​ច្រើន​ទេ​ ប៉ុន្តែ​ទាម​ទារ​កម្លាំង​ពល​កម្ម​ក្នុង​ការ​ស្រោច​ស្រព​ ដើម្បី​ផ្គត់​ផ្គង់​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ដំ​ណាំ​លូត​លាស់​បាន​ល្អ​។ នៅ​ពេល​អា​កាស​ធា​តុ​ក្តៅ​ខ្លាំង​ ត្រូវ​ស្រោច​ទឹក​ឱ្យ​បាន​គ្រប់​ ៣ ដង​ក្នុង​ មួយ​ថ្ងៃ​"។ លើ​ផ្ទៃ​ដី​ទំ​ហំ​ ២.០០០ ម៉ែ​ត្រកា​រ៉េ​ ដែល​ដាំ​ត្រប់​ភ្លុក​ បន្ទាប់​ពី​ថែ​ទាំ​តាម​បច្ចេក​ទេស​បាន​ត្រឹម​ត្រូវ​រយៈ​ពេល​ ២ ខែ​ ដំ​ណាំ​ត្រប់​នឹង​ផ្តល់​ទិន្ន​ផល​ប្រ​មា​ណ​ ៦ តោន​ ហើយ​រយៈ​ពេល​ប្រ​មូល​ផល​អាច​បន្ត​ពី​៤ទៅ​៥ ខែ​។ បង​ស្រី​សា​វឿន ឱ្យ​ដឹង​៖ "ដល់​ពេល​ប្រ​មូល​ផល​ស្រុះ​គ្នា​ ខ្ញុំ​អាច​បេះ​ត្រប់​បាន​ជិត​ ២០០ គី​ឡូ​ក្រាម​ ហើយ​រយៈ​ពេល​ ២ ថ្ងៃ​បេះ​ម្តង​ ដោយ​តម្លៃ​លក់​ចាប់​ពី​ ១១.០០០ ដល់​ ២០.០០០ ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ ប្រ​សិន​បើ​តម្លៃ​នៅ​លំ​នឹង​កម្រិត​នេះ​ សម្រាប់​ផ្ទៃ​ដី​ ២.០០០ ម៉ែ​ត្រកា​រ៉េ​  ក្នុង​មួយ​រដូវ​ខ្ញុំ​អា​ចរក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ៤០ លាន​ដុង​ "។

បង​ថា​ច់សា​ភឿន​ នៅ​សង្កាត់​វិញ​ភឿក កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ត្រប់​ភ្លុក​របស់​គ្រួ​សារ​។

ដូច​គ្នា​នេះ​ដែរ​ ដោយ​មាន​បទ​ពិសោធន៍​ដាំ​ត្រប់​ភ្លុក​អស់​រយៈ​ពេល​ ៦ ឆ្នាំ​មក​ហើយ​ បង​ថា​ច់សា​ភឿន​ នៅ​សង្កាត់​វិញ​ភឿក ឱ្យ​ដឹង​៖ "ត្រប់​ភ្លុក​អាច​ដាំ​បាន​ពេញ​មួយ​ឆ្នាំ​ ដាំ​រដូវ​វស្សា​មិន​សូវ​ចំ​ណាយ​កម្លាំង​ស្រោច​ទឹក​ ហើយ​ដំ​ណាំ​ក៏​ លូត​លាស់​ល្អ​ ប៉ុន្តែ​សត្វ​ល្អិត​បំ​ផ្លាញ​ខ្លាំង​ជាង​រដូវ​ប្រាំង​។ ក្នុង​ចំ​ណោម​សត្វ​ល្អិត​ទាំង​នោះ​ ដង្កូវ​ចោះ​ផ្លែ​គឺ​ជា​ប្រ​ភេទ​សត្វ​ល្អិត​ដែល​គួរ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​បំ​ផុត​"។ លោក​ភឿន​ បន្ត​ថា​៖ "ដូច្នេះ​ នៅ​រដូវ​វស្សា​ អ្នក​ដាំ​ត្រប់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ជា​ប្រ​ចាំ​ និង​ការ​ពារ​កម្ចាត់​ដង្កូវ​ចោះ​ផ្លែ​ ដោយ​បាញ់​ថ្នាំ​នៅ​ពេល​ឃើញ​ដំ​ណាំ​រង​ការ​វាយ​ប្រ​ហារ​ពី​ដង្កូវ​។ ទន្ទឹម​នឹង​នេះ​ ត្រូវ​រួម​ផ្សំ​ជា​មួយ​ការ​សម្អាត​និង​កម្ចាត់​ស្មៅ​ជុំ​វិញ​ ដើម្បី​កាត់​បន្ថយ​សត្វ​ល្អិត​ញាស់​កូន​និង​រីក​រាល​ដាល​បង្ក​ខូច​ខាត​ដល់​ដំ​ណាំ​ត្រប់​។ បន្ទាប់​ពី​ប្រ​មូល​ផល​រួច​ក្នុង​មួយ​លើក​ៗ ត្រូវ​កាត់​រំ​លស់​មែក​និង​ស្លឹក​ចាស់​ៗ ដើម្បី​ឱ្យ​ដើម​ត្រប់​ប្រ​មូល​សារ​ធា​តុ​ចិញ្ចឹម​សម្រាប់​ការ​ចេញ​ផ្កា​នៅ​លើក​បន្ទាប់​"។ ដោយ​អនុ​វត្ត​វិធាន​ការ​បច្ចេក​ទេស​ខាង​លើ​ ទើប​ទម្រង់​ដាំ​ត្រប់​ភ្លុក​របស់​បង​ភឿន​ លូត​លាស់​ល្អ​។ លើ​ផ្ទៃ​ដី​ទំ​ហំ​ ១.០០០ ម៉ែ​ត្រកា​រ៉េ​ ផ្ដល់​ទិន្ន​ផល​ប្រ​មា​ណ​ ៣ តោន​ក្នុង​មួយ​រដូវ​។ បន្ទាប់​ពី​ទូ​ទាត់​លើ​ការ​ចំ​ណាយ​ផ្សេង​ៗ ដូច​ជា​ ថ្នាំ​កសិ​កម្ម​ ជី​ ពូជ​ និង​ចំ​ណាយ​ផ្សេង​ៗទៀត​ បង​ភឿន​ អា​ចរក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មា​ណ​ ២០ លាន​ដុង​ក្នុង​មួយ​រដូវ​។  "សម្រាប់​កសិ​ករ​ ការ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ពី​ដំ​ណាំ​ដែល​ងាយ​ស្រួល​ថែ​ទាំ​ និង​មិន​ត្រូវ​ការ​ដើម​ទុន​ច្រើន​ដូច​ជា​ត្រប់​ភ្លុក​ គឺ​ជា​ជម្រើស​មួយ​ដែល​មាន​សុវត្ថិ​ភាព​និង​សម​ស្រប​។ តាម​រយៈ​ការ​ដាំ​ដំ​ណាំ​ប្រ​ភេទ​នេះ​ គ្រួ​សារ​កសិ​ករ​ជា​ច្រើន​នៅ​សង្កាត់​វិញ​ភឿក មាន​ប្រាក់​ចំ​ណូល​បន្ថែម​ និង​អាច​ធ្វើ​ឱ្យ​ជីវ​ភាព​រស់​នៅ​មាន​ស្ថិរ​ភាព​" លោក​ង្វៀង​វ៉ាំង​ឌាង ប្រ​ធាន​សមា​គម​កសិ​ករ​សង្កាត់​វិញ​ភឿក បាន​ឱ្យ​ដឹង​ដូច្នេះ​។

អាច​និយាយ​បាន​ថា​ ត្រប់​ភ្លុក​ គឺ​ជា​ដំ​ណាំ​មួយ​ប្រ​ភេទ​ដែល​ផ្តល់​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​បង្កើន​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ប្រ​ភព​ចំ​ណូល​ដល់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ នា​រយៈ​ពេល​កន្លង​។ សម្រាប់​តំ​បន់​ដី​ដែល​ខ្សោះ​ជី​ជាតិ​ ការ​ដាំ​ត្រប់​ភ្លុក​គឺ​ជា​ជម្រើស​ដ៏​សម​ស្រប​មួយ​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​កសិ​ករ​ដាំ​ដំ​ណាំ​នៅ​លើ​តំ​បន់​ដី​ដែល​មិន​សូវ​មាន​ជី​ជាតិ​ ប៉ុន្តែ​នៅ​តែ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​៕ 

ថាញ​វ៉ាង​-ពេជ្រ​សឿន​

ចែករំលែកអត្ថបទ