តាមការិយាល័យពលកម្ម ការងារនៃមន្ទីរមហាផ្ទៃទីក្រុងកឹងធើ ក្នុងខែកក្កដា ឆ្នាំ២០២៦ ទីក្រុងបានដោះស្រាយការងារធ្វើជូនពលករជាង ៨.៣០០ នាក់ បង្កើនចំនួនពលករសរុបដែលបានដោះស្រាយការងារធ្វើចាប់ពីដើមឆ្នាំមកដល់ពេលនេះមាន ៦៣.០០០ នាក់ សម្រេចជិត ៦៦% នៃផែនការប្រចាំឆ្នាំ។
.jpg)
ពលករស្វែងយល់ព័ត៌មានជ្រើសរើសពលករនៅមជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ។
ដើម្បីពង្រីកឱកាសការងារធ្វើជូនពលករ ផ្នែកមហាផ្ទៃទីក្រុងបានសហការជាមួយមន្ទីរ ផ្នែកនានាពិនិត្យឡើងវិញនូវតម្រូវការជ្រើសរើសពលកររបស់អាជីវកម្ម។ ព្រមទាំងកំណត់តម្រូវការដើមទុនឥណទានគោលនយោបាយក្នុងវិស័យការងារឆ្នាំ២០២៧ និងដំណាក់កាល ២០២៧-២០៣០ ធ្វើជាមូលដ្ឋានម្ចាស់ការប្រភពធនធានជួយឧបត្ថម្ភពលករបង្កការងារធ្វើ មានមុខរបរចិញ្ចឹមជីវិតស្ថិរភាព។
ការងារបញ្ជូនពលករទៅធ្វើការនៅបរទេសតាមកិច្ចសន្យាបន្តបានយកចិត្តទុកដាក់។ សកម្មភាពជ្រើសរើសពលកររបស់បណ្តាអាជីវកម្មសេវាកម្មក៏បានតាមដាន ណែនាំយ៉ាងហ្មត់ចត់ រួមចំណែកធានាភាពបើកចំហ ត្រូវតាមបទបញ្ញត្តិ និងការពារសិទ្ធិផលប្រយោជន៍របស់ពលករ។
ទីក្រុងក៏បានបង្កើនការងារគ្រប់គ្រងពលករធ្វើការនៅបរទេស ដោយផ្តល់លិខិតអនុញ្ញាតចំនួន ៣២ ច្បាប់ជូនពលករនៅបរទេសដែលធ្វើការនៅ ១៦ អង្គភាព រួមមាន ២៦ ករណីផ្តល់ថ្មី ៤ ករណីពន្យារពេល និង ២ ករណីផ្តល់ឡើងវិញ។
កៀងក្វឹក - សុផន