06/08/2026 - 22:23

ឆ្នាំ​សិក្សា​ ២០២៦-២០២៧៖ បង្វែរ​យ៉ាង​ខ្លាំង​ក្លា​ទៅ​ជា​ "ការ​គ្រប់​គ្រង​អភិវឌ្ឍ​អប់​រំ​" 

(អ.ឡ​) - នា​យក​រដ្ឋ​មន្ត្រី​ទើប​តែ​ប្រ​កាស​ដាក់​ចេញ​បទ​បញ្ជា​លេខ​ ៣១/CT-TTg ស្តី​ពី​ការ​អនុ​វត្ត​ភារ​កិច្ច​សំ​ខាន់​ៗក្នុង​ឆ្នាំ​សិក្សា​ ២០២៦-២០២៧ ដោយ​សំ​ណូម​ពរ​ឱ្យ​ផ្នែក​អប់​រំ​ទាំង​មូល​ ព្រម​ទាំង​ក្រ​សួង​ ផ្នែក​ និង​ភូមិ​ភាគ​នា​នា​ ផ្លាស់​ថ្មី​យ៉ាង​ខ្លាំង​ក្លា​អំ​ពី​គំ​និត​ និង​វិធី​សាស្ត្រ​គ្រប់​គ្រង​ បង្វែរ​ពី​ "ការ​គ្រប់​គ្រង​អប់​រំ​" ទៅ​ជា​ "ការ​គ្រប់​គ្រង​អភិវឌ្ឍ​អប់​រំ​" ដើម្បី​បង្ក​ការវិ​វឌ្ឍន៍ជាក់​ស្តែង​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​។

បទ​បញ្ជា​បាន​លើក​ឡើង​ច្បាស់​ បន្ទាប់​ពី​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៧១-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​លោត​ផ្លោះ​ក្នុង​ការ​អភិវឌ្ឍ​ការ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល ផ្នែក​អប់​រំ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជមាន​ជា​ច្រើន​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​តែ​មាន​កម្រិត​អន់​ថយ​មួយ​ចំ​នួន​ដូច​ជា​ ការ​ខ្វះ​សា​លា​រៀន​ និង​បន្ទប់​រៀន​នៅ​តំ​បន់​ដែល​មាន​កំ​ណើន​ប្រ​ជា​ជន​លឿន​ ស្ថាន​ភាព​សល់​និង​ខ្វះ​គ្រូ​បង្រៀន​នៅ​តាម​កន្លែង​មួយ​ចំ​នួន​ អំ​ពើ​ហិង្សា​ក្នុង​សា​លា​រៀន​មាន​ការវិ​វត្ត​ស្មុគ​ស្មាញ​ និង​ការ​ចាត់​តាំង​ប្រឡង​មិន​ទាន់​បាន​ម៉ឺង​ម៉ាត់​នៅ​កន្លែង​មួយ​ចំ​នួន​។

សិស្ស​សា​លា​បឋម​សិក្សា​ហ៊ឹងភូ​ ១ ក្នុង​សកម្ម​ភាព​ក្រៅ​ថ្នាក់​រៀន​។

ដើម្បី​កែ​លម្អ​បញ្ហា​នៅ​សេស​សល់​ទាំង​នេះ​ នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តា​លបន្ត​ធ្វើ​ឱ្យ​សុក្រឹត​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ឱ្យ​ស្រប​តាម​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​; កសាង​ប្រ​ព័ន្ធ​សូ​ចនា​ករ​ត្រួត​ពិ​និត្យ​ការ​អភិវឌ្ឍ​អប់​រំ​; លុប​បំ​បាត់​ជំងឺ​យក​ស្នា​ដៃ​ ធា​នា​វាយ​តម្លៃ​ឱ្យ​ចំ​សមត្ថ​ភាព​ពិត​របស់​អ្នក​សិក្សា​; អនុ​វត្ត​ឧត្តាន​កម្ម​អប់​រំ​បឋម​សិក្សា​សម្រាប់​កុមារ​អាយុ​ពី​ ៣-៥ ឆ្នាំ​ និង​អប់​រំ​ចាប់​បង្ខំ​ចំ​ពោះ​កម្រិត​បឋម​សិក្សា​។ ធា​នា​ការ​ផ្គត់​ផ្គង់​ឱ្យ​បាន​គ្រប់​គ្រាន់​នូវ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​មួយ​សម្រាប់​ឯក​ភាព​គ្នា​ក្នុង​ទូ​ទាំង​ប្រ​ទេស​ មុន​ថ្ងៃ​ទី​ ១៥ ខែ​សី​ហា​ ឆ្នាំ​ ២០២៦; ជា​ជំ​ហាន​ៗធ្វើ​ឱ្យ​ភា​សា​អង់គ្លេស​ក្លាយ​ជា​ភា​សា​ទី​ពីរ​; ជំ​រុញ​ល្បឿន​នៃ​ការ​បង្រៀន​ ២ ពេល​ក្នុង​មួយ​ថ្ងៃ​; ពង្រឹង​ការ​អប់​រំ​ STEM/STEAM និង​បំ​ណិន​ឌីជី​ថល​; ពិ​និត្យ​និង​កាត់​បន្ថយ​សម័យ​ប្រឡង​ ឬ​ការ​ប្រឡង​ដែល​មិន​ចាំ​បាច់​; រឹត​បន្តឹង​វិន័យ​នៃ​ការ​ប្រឡង​ ជា​ពិ​សេស​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​; កាត់​បន្ថយ​ជា​អតិ​បរ​មា​នូវ​សំណុំ​ឯក​សារ​ លិខិត​ស្នាម​រដ្ឋ​បាល​; កែ​សម្រួល​កម្រិត​ម៉ោង​ធ្វើ​ការ​របស់​គ្រូ​បង្រៀន​ឱ្យ​ស្រប​តាម​ការ​អនុ​វត្ត​ប្រ​ព័ន្ធ​បញ្ញា​សិប្ប​និម្មិត (AI) និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​; បន្ត​អភិវឌ្ឍ​ទម្រង់​មធ្យម​សិក្សា​វិជ្ជា​ជី​វៈ​; សម្រេច​ការ​រៀប​ចំ​ឡើង​វិញ​នូវ​គ្រឹះ​ស្ថាន​មហា​វិទ្យា​ល័យ​ ដោយ​អាទិ​ភាព​វិនិយោគ​លើ​មុខ​វិជ្ជា​បច្ចេក​វិទ្យា​មុខ​ព្រួញ​ (ពាក់​កណ្តា​លចម្លង​ បន្ទះ​ឈីប បញ្ញា​សិប្ប​និម្មិត AI អគ្គិ​សនី​បរមាណូ​ ទិន្ន​ន័យ​ធំ​); កសាង​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​អប់​រំ​ឌីជី​ថល​ឯក​ភាព​គ្នា​ អនុ​វត្ត​សិក្ខា​គារិក​ឌីជី​ថល​ និង​សញ្ញា​បត្រ​ឌីជី​ថលត​ភ្ជាប់​គ្នា​លើ​វិសាល​ភាព​ទូ​ទាំង​ប្រ​ទេស​។

នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ភារ​កិច្ច​ឱ្យ​ក្រ​សួង​មហា​ផ្ទៃ​ កសាង​យន្ត​ការ​គ្រប់​គ្រង​ក្រប​ខ័ណ្ឌ​គ្រូ​បង្រៀន​ឱ្យ​មាន​ភាព​បត់​បែន​ ប្រ​គល់​សិទ្ធិ​ក្នុង​ការ​ជ្រើស​រើស​ និង​បញ្ចប់​ស្ថាន​ភាព​ "ឃុំ​គ្មាន​" អ្នក​រដ្ឋ​ការ​ទទួល​បន្ទុក​ផ្នែក​អប់​រំ​នៅ​ក្នុង​ឆ្នាំ​ ២០២៦។ ក្រ​សួង​ហិរញ្ញ​វត្ថុ​ ផ្តល់​អាទិ​ភាព​លើ​ធន​ធាន​សម្រាប់​វិស័យ​អប់​រំ​ ទាញ​យក​ផល​ប្រ​យោជន៍​ពី​ទី​ស្នាក់​ការ​ដែល​សេស​សល់​ដើម្បី​ធ្វើ​ជា​គ្រឹះ​ស្ថាន​អប់​រំ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ឧបត្ថម្ភ​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​។ ក្រ​សួង​នគរ​បាល​ពង្រឹង​ការ​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មា​តហ្វូ​ន និង​បណ្តា​ញសង្គម​នៅ​ក្នុង​សា​លា​រៀន​ ការ​ពា​រនិង​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ គ្រឿង​ញៀន​ និង​បា​រី​អេឡិច​ត្រូ​និកក្នុង​សា​លា​រៀន​។ ក្រ​សួង​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ ឧបត្ថម្ភ​អភិវឌ្ឍ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ឌីជី​ថល​ ផ្តល់​អាទិ​ភាព​លើ​ការវិ​និយោគ​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​សម្រាប់​គ្រឹះ​ស្ថាន​សា​កល​វិទ្យា​ល័យ​សំ​ខាន់​ៗ។

សិស្ស​សា​លា​បឋម​សិក្សា​ដង​ធី​ឌៀម ក្នុង​សកម្ម​ភាព​អប់​រំ​ STEM។ 

ចំ​ពោះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​និង​ទី​ក្រុង​ នា​យក​រដ្ឋ​មន្ត្រី​បាន​សំ​ណូម​ពរ​ឱ្យ​អាទិ​ភាព​រៀប​ចំ​គ្រប់​សព្វ​លក្ខ​ខណ្ឌ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ២០២៦-២០២៧ ធា​នា​ឱ្យ​មាន​សា​លា​រៀន​ បន្ទប់​រៀន​ គ្រូ​បង្រៀន​ និង​សៀវ​ភៅ​មុខ​វិជ្ជា​សិក្សា​គ្រប់​គ្រាន់​។ ភូមិ​ភាគ​នា​នា​ផ្តោត​ការ​ពិ​និត្យ​ និង​រៀប​ចំ​បណ្តា​ញសា​លា​រៀន​ឡើង​វិញ​តាម​ទិស​ដៅ​សម្រិត​សម្រាំង​ ប្តូរ​ផ្ដាច់​អនុ​វត្ត​ភាគ​កម្រិត​កាត់​បន្ថយ​ពី​ ៣០% ទៅ​ ៥០% គ្រឹះ​ស្ថាន​មត្តេយ្យ​សិក្សា​ បឋម​សិក្សា​ មធ្យម​សិក្សា​ និង​អប់​រំ​ជា​ប្រ​ចាំ​សា​លា​រដ្ឋ​ នៅ​លើ​ភូមិ​ឋាន​ឱ្យ​បាន​មុន​ថ្ងៃ​ទី​ ៣១ ខែ​សី​ហា​ ឆ្នាំ​ ២០២៦; ពិ​និត្យ​និង​រំ​សាយ​សាខា​សា​លា​រៀន​តូច​ៗដែល​មិន​សម្រេច​បទ​ដ្ឋាន​ ដើម្បី​ផ្តុំ​កម្លាំង​បង្កើត​សា​លា​អន្តេ​វា​សិក​ និង​អឌ្ឍ​អន្តេ​វា​សិក​នៅ​ទី​តាំង​សា​លា​គោល​ ដោយ​បង្ក​លក្ខ​ណៈងាយ​ស្រួល​បំ​ផុត​សម្រាប់​សិស្សា​នុសិស្ស​។ បណ្តា​ខេត្ត​ដែល​មាន​ឃុំ​ព្រំ​ដែន​ដី​គោក​ត្រូវ​ផ្តល់​អាទិ​ភាព​លើ​ធន​ធាន​ដើម្បី​សម្រេច​ការ​សាង​សង់​សា​លា​ចំ​ណេះ​ទូ​ទៅ​អន្តេ​វា​សិក​ច្រើន​កម្រិត​សិក្សា​ ដំ​ណាក់​កាល​ទី​ ១ មុន​ថ្ងៃ​ទី​ ៣០ ខែ​សី​ហា​ ឆ្នាំ​ ២០២៦៕

បិចង៉ុក - សុផន​

ចែករំលែកអត្ថបទ