06/08/2026 - 22:23

ហ្វឹក​ហ្វឺន​លើក​កម្ពស់​វិជ្ជា​ជី​វៈ​ផ្នែក​ទន់​ឧត្តាន​កម្ម​អប់​រំ​និង​លុប​បំ​បាត់​អន​ក្ខរ​កម្ម​ 

(CTO) - នា​ថ្ងៃ​ទី​ ៦ ខែ​សី​ហា​ នៅ​សង្កាត់​ភូ​ឡើយ​ មន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តា​លក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​សីទ​ហ្វឹក​ហ្វឺន​លើក​កម្ពស់​វិជ្ជា​ជី​វៈ​ផ្នែក​ទន់​ឧត្តាន​កម្ម​អប់​រំ​ លុប​បំ​បាត់​អន​ក្ខរ​កម្ម​ ឆ្នាំ​ ២០២៦ ជូន​ដល់​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ និង​អ្នក​រដ្ឋ​ការ​ទទួល​បន្ទុក​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​ - លុប​បំ​បាត់​អន​ក្ខរ​កម្ម​ នៅ​តាម​បណ្តា​ឃុំ​ សង្កាត់​ លើ​ភូមិ​ឋាន​ទី​ក្រុង​ ជាង​ ៤០០ រូប​។

តំ​ណាង​ចូល​រួម​សន្និ​សីទ​ហ្វឹក​ហ្វឺន​។

សន្និ​សីទ​ហ្វឹក​ហ្វឺន​បាន​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​ លុប​បំ​បាត់​អន​ក្ខរ​កម្ម​ និង​ណែ​នាំ​ប្រើ​ប្រាស់​ផ្នែក​ទន់​គ្រប់​គ្រង​ឯក​ទេស​។ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​បណ្តា​ឯក​សារ​ សំណុំ​ឯក​សារ​អនុ​វត្ត​ការ​ងារ​ឧត្តាន​កម្ម​អប់​រំ​ លុប​បំ​បាត់​អន​ក្ខរ​កម្ម​; ណែ​នាំ​វិជ្ជា​ជី​វៈ​ឧត្តាន​កម្ម​អប់​រំ​មត្តេយ្យ​សម្រាប់​កុមារ​អាយុ​ពី​ ៣-៥ ឆ្នាំ​; ណែ​នាំ​ប្រើ​ប្រាស់​ផ្នែក​ទន់​គ្រប់​គ្រង​ បញ្ចូល​ - បញ្ចេញ​ និង​ពិ​និត្យ​ទិន្ន​ន័យ​ ចុះ​ហត្ថ​លេខា​ឌីជី​ថល​ ចុះ​ហត្ថ​លេខា​អេឡិច​ត្រូ​និក ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ភស្តុ​តាង​; បង្កើត​ក្រុម​ពិ​និត្យ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ពិ​និត្យ​អង្កេត​ឡើង​វិញ​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និក និង​ពិភាក្សា​ ឆ្លើយ​តប​រាល់​ការ​លំ​បាក​ ជាប់​ទាក់​ទិន​ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​។

លោក​ង្វៀង​វ៉ាំង​ហៀង​ នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​បើក​សន្និ​សីទ​។

លោក​ង្វៀង​វ៉ាំង​ហៀង​ នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​បញ្ជាក់​ថា​ ការ​អនុ​វត្ត​ផ្នែក​ទន់​គ្រប់​គ្រង​នឹង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំ​ណើរ​ការ​អង្កេត​ ប្រ​មូល​ និង​បញ្ចូល​ទិន្ន​ន័យ​; បង្រួញ​រយៈ​ពេល​បូក​សរុប​ លើក​កម្ពស់​ភាព​ត្រឹម​ត្រូវ​ ព្រម​ៗគ្នា​ តម្លា​ភាព​នៃ​ទិន្ន​ន័យ​; ឧបត្ថម្ភ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​ធ្វើ​សេ​នា​ធិ​ការ​ ចង្អុល​ការ​ ដឹក​នាំ​ចាប់​ពី​មូល​ដ្ឋាន​រហូត​ដល់​ថ្នាក់​ទី​ក្រុង​។ ក្រោយ​វគ្គ​ហ្វឹក​ហ្វឺន​ ភូមិ​ភាគ​ទាំង​ឡាយ​ត្រូវ​រួស​រាន់​អនុ​វត្ត​ម៉ឺង​ម៉ាត់​ការ​អង្កេត​ ធ្វើ​បច្ចុប្បន្ន​ភាព​ និង​គ្រប់​គ្រង​ទិន្ន​ន័យ​នៅ​លើ​ប្រ​ព័ន្ធ​ ធា​នា​ "ត្រឹម​ត្រូវ​ គ្រប់​គ្រាន់​ ស្អាត​ ស្អំ​"៕

ថាញ​តឹម - ថា​ច់ធី​

ចែករំលែកអត្ថបទ