05/08/2026 - 22:47

លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​ចំ​ពោះ​នា​រី​នៅ​ឃុំ​ធ្វឹង​ហ្វា​ 

រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័​ន្ធនា​រី​ឃុំ​ធ្វឹង​ហ្វា​ (ទី​ក្រុង​កឹង​ធើ) បាន​អនុ​វត្ត​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​យ៉ាង​ខ្លាំង​ក្លា​ អំ​ពី​បន្ត​ពូជ​ដោយ​សុវត្ថិ​ភាព​ និង​ថែ​ទាំ​សុខ​ភាព​កុមារ​ចំ​ពោះ​នា​រី​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​។ សកម្ម​ភាព​មិន​ត្រឹម​តែ​ដោះ​ស្រាយ​ឧប​សគ្គ​ផ្នែក​ព័ត៌​មាន​ដល់​បង​ប្អូន​សមាជិកា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​ ឆ្ពោះ​ដល់​ទិស​ដៅ​សម​ភាព​ភេទ​ដោយ​ចីរ​ភាព​ទៀត​ផង​។

ឃុំ​ធ្វឹង​ហ្វា​ គឺ​ជា​ភូមិ​ឋាន​មួយ​ពិ​សេ​ដោយ​ឡែក​របស់​ទី​ក្រុង​កឹង​ធើ ដោយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​ ៨០%។ ទោះ​បី​ជា​ជីវ​ភាព​សេដ្ឋ​កិច្ច​ - សង្គម​របស់​មា​មីង​មាន​ការវិ​វឌ្ឍន៍ច្រើន​ក្នុង​អំ​ឡុង​ច្រើន​ឆ្នាំ​កន្លង​ក៏​ដោយ​ ប៉ុន្តែ​ការ​ទទួល​បាន​ព័ត៌​មាន​ផ្នែក​សុខា​ភិបាល​ វិទ្យា​សាស្ត្រ​អំ​ពី​សុខ​ភាព​បន្ត​ពូជ​ សម​ភាព​ភេទ​ និង​ថែ​ទាំ​កុមារ​នៅ​តែ​មា​នក​ង្វះ​ខាត​ជា​ប្រាកដ​ អា​ស្រ័យ​មាន​ទម្លាប់​រស់​នៅ​បែប​ប្រ​ពៃ​ណី​ លក្ខ​ណៈភូមិ​សាស្ត្រ​ និង​ឧប​សគ្គ​វប្ប​ធម៌​។

ពេល​ឃោស​នា​ផ្សព្វ​ផ្សាយ​ប្រ​ធាន​បទ​អំ​ពី​ការ​បន្ត​ពូជ​ដោយ​សុវត្ថិ​ភាព​ និង​ការ​ថែ​ទាំ​សុខ​ភាព​កុមារ​ចំ​ពោះ​នា​រី​ជន​ជាតិ​ភាគ​តិច​ នៅ​អគារ​វប្ប​ធម៌​ភូមិ​ភឿកផុង​។

ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ រយៈ​ពេល​កន្លង​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ធ្វឹង​ហ្វា​ បាន​ច្បាម​នូវ​កិច្ច​ចង្អុល​ការ​ ដើម្បី​ចាត់​តាំង​ខ្សែ​សង្វាក់​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ប្រ​ធាន​បទ​អំ​ពី​បន្ត​ពូជ​សុវត្ថិ​ភាព​ និង​ថែ​ទាំ​កុមារ​ចំ​ពោះ​នា​រី​ជន​ជាតិ​ភាគ​តិច​។ សកម្ម​ភាព​នេះ​គឺ​ជា​ផ្នែក​ជាក់​ស្តែង​មួយ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គម្រោង​ ៨ អំ​ពី​ "អនុ​វត្ត​សម​ភាព​ភេទ​ និង​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​ចំ​ពោះ​នា​រី​និង​កុមារ​"។ ជាក់​ស្តែង​ កម្ម​វិធី​បាន​អនុ​វត្ត​តាម​ផែន​ការ​លេខ​ ២៤/KH-BTV អា​ស្រ័យ​គណៈ​អចិន្ត្រៃយ៍​នៃ​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ បាន​ដាក់​ឱ្យ​ប្រើ​ ដោយ​រំ​ពឹង​ថា​នឹង​បង្ក​បាន​ភាព​ផ្លាស់​ថ្មី​គ្រប់​ជ្រុង​ជ្រោយ​តាំង​ពី​ការ​យល់​ដឹង​រហូត​ដល់​សកម្ម​ភាព​នៅ​ក្នុង​សហ​គម​ន៍។

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ច្បាម​មូល​ដ្ឋាន​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ បាន​ម្ចាស់​ការ​ចាត់​តាំង​ឃោស​នា​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នៅ​តាម​ភូមិ​នា​នា​ទូ​ទាំង​ឃុំ​បាន​៨ លើក​។ ទិស​ដៅ​ធំ​បំ​ផុត​នៃ​ខ្សែ​សង្វាក់​សកម្ម​ភាព​នេះ​ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របាំង​រា​រាំង​ព័ត៌​មាន​ ផ្តើម​ពី​នោះ​ បំ​ពាក់​ជូន​បង​ប្អូន​នា​រី​នូវ​ចំ​ណេះ​ដឹង​ចាំ​បាច់​បំ​ផុត​អំ​ពី​ផ្នែក​សុខ​ភាព​បន្ត​ពូជ​ វិធី​សាស្រ្ត​ផែន​ការ​គ្រួ​សារ​មាន​ប្រ​សិទ្ធ​ភាព​ ក៏​ដូច​ជា​បំ​ណិន​ថែ​ទាំ​កុមារ​។ មិន​បញ្ឈប់​ត្រឹម​តែ​ផ្តល់​ចំ​ណេះ​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​នោះ​ទេ​ ពេល​ឃោស​នា​ផ្សព្វ​ផ្សាយ​ថែម​ទាំង​ស៊ី​ជម្រៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ចាំ​បាច់​ បញ្ហា​ស្មុគ​ស្មាញ​ចំ​ពោះ​នា​រី​ជន​ជាតិ​ភាគ​តិច​ដែល​កំ​ពុង​ប្រ​ឈម​មុខ​ទៀត​ផង​។ ចែក​រំលែក​អំ​ពី​ទិស​ដៅ​នៃ​កម្ម​វិធី​នេះ​ លោក​ស្រី​ វុាំងធី​ធ្វី​យឿង​ – អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ទិស​ដៅ​នៃ​សកម្ម​ភាព​ការ​ឃោស​នា​គឺ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ដល់​បង​ប្អូន​នា​រី​អំ​ពី​សម​ភាព​ភេទ​ ការ​រៀប​ការ​មិន​គ្រប់​អាយុ​ និង​រៀប​អាពាហ៍​ពិពាហ៍​ជាប់​សាច់​សា​លោ​ហិត​ ក៏​ដូច​ជា​ចំ​ណេះ​ដឹង​អំ​ពី​ការ​ថែ​ទាំ​សុខ​ភាព​របស់​នា​រី​និង​គ្រួ​សារ​”។

តាម​រយៈ​កម្ម​វិធី​ឃោស​នា​ផ្សព្វ​ផ្សាយ​ជាក់​ស្តែង​នេះ​ នា​រី​ជន​ជាតិ​ភាគ​តិច​បាន​ឧបត្ថម្ភ​ជាក់​ស្តែង​ក្នុង​ការ​លើក​កម្ពស់​បំ​ណិន​សុខា​ភិបាល​មូល​ដ្ឋាន​ ចេះ​របៀប​ការ​ពារ​សុខ​ភាព​ទាំង​ម្តាយ​ និង​កូន។ នេះ​បាន​ចាត់​ទុក​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ ដើម្បី​កែ​លម្អ​គុណ​ភាព​ចំ​នួន​ប្រ​ជា​ជន​របស់​ភូមិ​ភាគ​ ទន្ទឹម​នឹង​នោះ​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​ទិស​ដៅ​សម​ភាព​ភេទ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ភាព​វិវឌ្ឍន៍ប្រចក្ស​បំ​ផុត​បន្ទាប់​ពី​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​នោះ​គឺ​ផ្លាស់​ប្តូរ​ផ្នត់គំ​និត​ថែ​ទាំ​កូន​ចៅ​របស់​អ្នក​ម្តាយ​មាន​កូន​តូច​។

នៅ​ពេល​ដែល​កម្មា​ភិបាល​សមា​គម​ចុះ​ទៅ​ដល់​ផ្ទះ​សួរ​សុខ​ទុក្ខ​ និង​ឃោស​នា​ផ្សព្វ​ផ្សាយ​ បង្ក​បាន​ឥទ្ធិ​ពល​ជា​វិជ្ជមាន​។ បង​ស្រី​ ថា​ច់ធី​ម៉ាយ​ធូ នៅ​ភូមិ​ភឿកផុង​ ឃុំ​ធ្វឹង​ហ្វា​ ឱ្យ​ដឹង​៖ មក​ចូល​រួម​ក្នុង​ពេល​ផ្សព្វ​ផ្សាយ​នេះ​ ខ្ញុំ​បាន​គេ​បង្ហាញ​ពី​របៀប​ចិញ្ចឹម​កូន​ ឱ្យ​កូន​ហូប​បែប​នេះ​ បែប​នោះ​ជា​ដើម​ ខ្ញុំ​អរ​គុណ​ក្រៃ​លែង​"។ ចាប់​ពី​កើត​រហូត​ដល់​អាយុ​គ្រប់​ ៦ ខែ​ ឱ្យ​កូន​ហូប​បបរ​ សាច់​ ត្រី​ បន្លែ​ ។ល។ ដើម្បី​ជួយ​ឱ្យ​ទា​រក​អភិវឌ្ឍ​កាន់​តែ​ប្រសើរ​។ ដោយ​បាន​នា​រី​នៅ​ទី​នេះ​សប្បាយ​ចិត្ត​ពី​ព្រោះ​នៅ​ទី​នេះ​ភាគ​ច្រើន​ជា​នា​រី​ជន​ជាតិ​ខ្មែរ​ មិន​សូវ​យល់​ដឹង​ច្រើន​ពី​របៀប​ចិញ្ចឹម​កូន​តាម​របៀប​ប្រ​ពៃ​ណី​ នៅ​ពេល​បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​នេះ​បាន​ជួយ​ឱ្យ​បង​ប្អូន​នា​រី​ចេះ​ថែ​ទាំ​កូន​បាន​ប្រសើរ​ជាង​"។

អាច​ឱ្យ​ឃើញ​ថា​ ការ​បាន​ខិត​ជិត​និង​បំ​ពាក់​បំប៉ន​នូវ​ចំ​ណេះ​ដឹង​សុខា​ភិបាល​ចាំ​បាច់​សម្រាប់​ថែ​ទាំ​សុខ​ភាព​មា​តា​និង​ទា​រក​បាន​ជួយ​ឱ្យ​នា​រី​នៅ​ឃុំ​ធ្វឹង​ហ្វា​ កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។ ពួក​គាត់​កំ​ពុង​បោះ​បង់​ចោល​នូវ​ទម្លាប់​ចាស់​ៗហួស​សម័យ​ ដើម្បី​ម្ចាស់​ការ​ក្នុង​ការ​ការ​ពារ​សុខ​ភាព​សមា​ជិក​គ្រប់​រូប​ក្នុង​គ្រួ​សារ​ឱ្យ​បាន​ល្អ​។ លទ្ធ​ផល​ដំ​បូង​ពេញ​ដោយ​ការ​លើក​ទឹក​ចិត្ត​ទាំង​នេះ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​យ៉ាង​រឹង​មាំ​ដើម្បី​ឱ្យ​សមា​គម​នា​រី​ឃុំ​ធ្វឹង​ហ្វា​ អនុ​វត្ត​គម្រោង​ទី​ ៨ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​និង​ក្នុង​ដំ​ណាក់​កាល​បន្ត​បន្ទាប់​ រួម​ចំ​ណែក​ក្នុង​ការក​សាង​សហ​គម​ន៍មួយ​អភិវឌ្ឍ​សម​ភាព​និង​ចីរ​ភាព​៕

ថាញ​ហុង​ - វិមាន​

ចែករំលែកអត្ថបទ