ព្រឹកថ្ងៃទី ២ ខែសីហា នៅសាលាបឋមសិក្សាឡុងភូ A គណៈចាត់តាំងបង្រៀនអក្សរខ្មែររដូវវិស្សមកាលភូមិបឹងធំ ឃុំឡុងភូ ទីក្រុងកឹងធើ បានចាត់តាំងពិធីបិទវគ្គថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលជូនកូនចៅជនរួមជាតិខ្មែរ ។ ថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលឆ្នាំ ២០២៦ នេះ ទទួលបានសិស្សចូលរៀនចំនួន ១១០ នាក់ ជាកូនចៅជនរួមជាតិខ្មែរក្នុងភូមិឋានភូមិបឹងធំ រៀនចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៤ ។ ក្នុងអំឡុងពេលរៀន សិស្សានុសិស្សត្រូវបានលោកគ្រូ និងអាចារ្យបង្រៀនភាសា អក្សរខ្មែរ និងវប្បធម៌ប្រពៃណីរបស់ជនជាតិ។ ខ្លឹមសារនៃការបង្រៀនគឺផ្អែកតាមសៀវភៅដែលក្រសួងអប់រំនិងបណ្តុះបណ្តាលបានបោះពុម្ពផ្សាយក្នុងកម្មវិធីអប់រំចំណេះទូទៅ។
.jpg)
អ្នកគ្រូង្វៀងធីធី ចាងហ្វាងសាលាបឋមសិក្សាឡុងភូ A ជូនលិខិតបញ្ជាក់ថ្នាក់ និងអំណោយដល់សិស្សរៀនពូកែ និងសិស្សរៀនបង្គួរនៃវគ្គសិក្សា។
ដោយស្មារតីសិក្សាហ្មត់ចត់ បន្ទាប់ពីរៀនរយៈពេល ២ ខែ ប្អូនៗ សុទ្ធតែចេះអាន និងចេះសរសេរអក្សរខ្មែរ។ លទ្ធផលគឺ សិស្សទទួលបានចំណាត់ថ្នាក់ពូកែ ៣០ នាក់ សិស្សទទួលបានចំណាត់ថ្នាក់បង្គួរ ៣៨ នាក់ ក្រៅពីនោះទទួលបានចំណាត់ថ្នាក់មធ្យម។ តាមប្រសាសន៍ លោកឡឹមស៊ឹង ប្រធានគណៈចាត់តាំងថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាល ការបង្រៀនអក្សរខ្មែរនៅភូមិបឹងធំ បានរក្សាខ្ជាប់ខ្ជួនជាច្រើនឆ្នាំមកហើយ និងក្លាយជាកន្លែងកម្សាន្តដ៏មានប្រយោជន៍សម្រាប់កុមារ និងយុវជនខ្មែរក្នុងឱកាសរដូវវិស្សមកាល។ តាមរយៈការរៀនអក្សរ ប្អូនៗកាន់តែយល់ដឹងបន្ថែមអំពីភាសាកំណើត និងយល់ដឹងកាន់តែច្បាស់អំពីប្រពៃណីវប្បធម៌របស់ជនជាតិខ្មែរក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ន។ ការរក្សាថ្នាក់រៀនអក្សរខ្មែរមិនត្រឹមតែឆ្លើយតបតាមតម្រូវការសិក្សារបស់កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអនុវត្តមានប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ប្រពៃណី កសាងផែនមហាសាមគ្គីទូទាំងជនជាតិ និងបណ្តុះក្តីមោទនភាពអំពីអត្តសញ្ញាណវប្បធម៌ខ្មែរសម្រាប់ជំនាន់ក្រោយ។

ទិដ្ឋភាពនៃពិធីបិទវគ្គ។
ក្នុងឱកាសនេះ គណៈចាត់តាំងថ្នាក់រៀនអក្សរខ្មែរក៏បានជូនអំណោយចំនួន ៦៨ ចំណែក និងលិខិតបញ្ជាក់ថ្នាក់ដល់សិស្សរៀនពូកែ និងសិស្សរៀនបង្គួរក្នុងវគ្គសិក្សាផងដែរ៕
យ្វីអាញ-ត្រឹងរ៉ូន