16/07/2026 - 07:30

ព្រួត​ដៃ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​ 

រយៈ​ពេល​កន្លង​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​នៅ​ទី​ក្រុង​កឹង​ធើ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​។ តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​លទ្ធ​ភាព​ទទួល​បាន​សេ​វា​សុខា​ភិបាល​ ជួយ​ឱ្យ​អ្នក​វ័យ​ចាស់​លំ​នឹង​ចិត្ត​រស់​នៅ​ដោយ​រីក​រាយ​ និង​មាន​សុខ​ភាព​ល្អ​ជា​រៀង​រាល់​ថ្ងៃ​។

សកម្ម​ភាព​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​នៅ​ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ។

គិតត្រឹម​ចុង​ឆ្នាំ​២០២៥ ទី​ក្រុង​កឹង​ធើមាន​អ្នក​វ័យ​ចាស់​ជិត​ ៥៦៧​.៨០០ នាក់​។ ទី​ក្រុង​តែង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​ការ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​ ដោយ​មាន​អត្រា​អ្នក​វ័យ​ ចាស់​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​បាន​ ៨៩,៥៨% ហើយ​អត្រា​អ្នក​មាន​អាយុ​ចាប់​ពី​ ៦០ ឆ្នាំ​ឡើង​ទៅ​ទទួល​បាន​ការ​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ​ សម្រេច​បាន​ ៤២,៩% រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ថែ​ទាំ​និង​ការ​ពារ​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

នៅ​ឃុំ​វិញ​ហាយ​ ការ​ងារ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​ តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណច​ និង​សុខា​ភិបាល​មូល​ដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ ថ្មី​ៗនេះ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ​ បាន​ម្ចាស់​ការ​សហ​ការ​ជា​មួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​វិញ​បាយ​ ចាត់​តាំង​ការ​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ​ និង​ពិ​និត្យ​ស្វែង​រក​ជំងឺ​ជូន​អ្នក​វ័យ​ចាស់​មាន​អាយុ​ចាប់​ពី​ ៦០ឆ្នាំ​ឡើង​ ទៅ​ដែល​កំ​ពុង​រស់​នៅ​ក្នុង​ភូមិ​ឋាន​ ដោយ​មាន​អ្នក​វ័យ​ចាស់​អញ្ជើញ​មក​ពិ​និត្យ​សុខ​ភាព​យ៉ាង​កុះ​ករ។ ខ្លឹម​សារ​នៃ​ការ​ពិ​និត្យ​ផ្តោត​សំ​ខាន់​លើ​ការ​វាស់​សម្ពាធ​ឈាម​ សរសៃ​ឈាម​បេះ​ដូង​ ជាតិ​ស្ករ​ក្នុង​ឈាម​ ជំងឺ​សន្លាក់​ឆ្អឹង​ និង​ផ្តល់​ការ​ប្រឹក្សា​អំ​ពី​ជំងឺ​ទូ​ទៅ​ដែល​តែង​កើត​មាន​លើ​អ្នក​វ័យ​ចាស់​។ តាម​រយៈ​នោះ​ ករ​ណី​ជំងឺ​ជា​ច្រើន​បា​នរក​ឃើញ​រោគ​សញ្ញា​មិន​ប្រ​ក្រ​តីទាន់​ពេល​ ដើម្បី​ណែ​នាំ​ឱ្យ​តាម​ដាន​និង​ព្យា​បាល​ដោយ​សម​ស្រប​។

លោក​លី​ថក ប្រ​ជា​ជន​នៅ​ភូមិ​តា​សេក​ បាន​សំ​ណេះ​សំ​ណាល​៖ “ខ្ញុំ​ឆ្នាំ​នេះ​មាន​អាយុ​ជាង​ ៦០ឆ្នាំ​ហើយ​ សុខ​ភាព​ក៏​ថយ​ចុះ​ ហេ​តុ​នេះ​នៅ​ពេល​ដឹង​ថា​ភូមិ​ភាគ​ចាត់​តាំង​ពិ​និត្យ​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ ខ្ញុំ​មាន​សេច​ក្តី​ត្រេក​អរ​ណាស់​។ គ្រូ​ពេទ្យ​បាន​ផ្តល់​ការ​ប្រឹក្សា​យ៉ាង​ហ្មត់​ចត់​អំ​ពី​របប​អា​ហារ​ និង​របៀប​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ ជួយ​ឱ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ការ​ថែ​ទាំ​ខ្លួន​ឯង​ ដើម្បី​រស់​នៅ​មាន​សុខ​ភាព​ល្អ​រាល់​ថ្ងៃ​”។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​ជំ​នាញ​ សកម្ម​ភាព​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ​មិន​ត្រឹម​តែ​ជួយ​រក​ឃើញ​ជំងឺ​ទាន់​ពេល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​វ័យ​ចាស់​ ក្នុង​ការ​ម្ចាស់​ ការ​ថែ​ទាំ​សុខ​ភាព​ និង​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​ទៅ​តាម​ទិស​ដៅ​វិជ្ជមាន​។

តាម​ប្រ​សាសន៍​លោក​ង្វៀង​វ៉ាំង​ហឿង អនុ​ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​វិញ​ហាយ​៖ ការ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ជា​ប្រ​ចាំ​ជូន​អ្នក​វ័យ​ចាស់​ គឺ​ជា​សកម្ម​ភាព​មួយ​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភូមិ​ភាគ​ចំ​ពោះ​ការ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​។ នៅ​ពេល​ខាង​មុខ​ ដំ​ណាក់​សុខា​ភិបាល​នឹង​បន្ត​សហ​ការ​ជា​មួយ​បណ្តា​អង្គ​ភាព​ជំ​នាញ​ ដើម្បី​រក្សា​និង​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ពិ​និត្យ​ ស្វែង​រក​ជំងឺ​ ក្នុង​គោល​បំ​ណង​រួម​ចំ​ណែក​ថែ​ទាំ​សុខ​ ភាព​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ពិ​សេស​គឺ​អ្នក​វ័យ​ចាស់​។

បច្ចុប្បន្ន​ ការ​ថែ​ទាំ​សុខ​ភាព​អ្នក​វ័យ​ចាស់​កាន់​តែ​បាន​យក​ចិត្ត​ទុក​ដាក់​ ចាត់​តាំង​អនុ​វត្ត​ព្រម​ៗគ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​។ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវិត​ប៉ុណ្ណោះ​ទេ​ សកម្ម​ភាព​ទាំង​នេះ ​ថែម​ទាំង​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សង្គម​ទាំង​មូល​ចំ​ពោះ​អ្នក​វ័យ​ចាស់​ បន្ត​រស់​នៅ​ដោយ​សេច​ក្តី​រីក​រាយ​ មាន​សុខ​ភាព​ល្អ​ និង​រស់​នៅ​មាន​ប្រ​យោជន៍​ទៀត​ផង​៕

                                  ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ