កម្មវិធីផ្សាយផ្ទាល់ “OCOP កឹងធើ៖ លើកកម្ពស់កសិផល - សាយភាយតម្លៃស្រុកកំណើត” អាស្រ័យមន្ទីរកសិកម្មនិងបរិស្ថាន មន្ទីរឧស្សាហពាណិជ្ជកម្មទីក្រុងកឹងធើ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើសហការអនុវត្ត។ កម្មវិធីនេះឧទ្ទេសនាមពីរឿងរ៉ាវផ្តើមអាជីពរបស់អ្នកផ្សារភ្ជាប់នឹងស្រុកកំណើត អភិវឌ្ឍតម្លៃកសិផលស្រុកកំណើតដោយការច្នៃប្រតិដ្ឋ និងផ្តូរផ្តាច់។
កម្មវិធីនេះចាក់ផ្សាយនៅម៉ោង ៩ ព្រឹក នៅថ្ងៃសៅរ៍ពីរសប្តាហ៍ម្តង នៅលើទំព័រហ្វេសប៊ុករបស់កាសែត និងវិទ្យុ ទូរទស្សន៍កឹងធើ។

បងស្រី ង្វៀងកីមធ្វី (ទីពីរពីខាងឆ្វេង) នាយិកាសហករណ៍ឃុំកីញឺ ចែករំលែកអំពីផលិតផល របស់សហករណ៍ក្នុងពេលផ្សាយផ្ទាល់។ រូបថត៖ តាមកញ្ចក់ទូរទស្សន៍។
ពេលផ្សាយផ្ទាល់ម្តងៗ “OCOP កឹងធើ៖ លើកកម្ពស់កសិផល - សាយភាយតម្លៃស្រុកំណើត” មានរយៈពេលជាង ៩០ នាទី។ ទន្ទឹមនឹងព័ត៌មានអំពីដំណើរការផលិត ផលិតផល ពេលផ្សាយផ្ទាល់ក៏ជួយឱ្យអ្នកទស្សនាជួបមុខអ្នកផលិតដោយផ្ទាល់។ រឿងរ៉ាវនេះបានសួរស្រាវស៊ីជម្រៅ អំពីដំណើរការផ្តើមអាជីពរបស់អ្នកផ្សារភ្ជាប់ និងអភិវឌ្ឍកសិផលស្រុកកំណើត របរប្រពៃណីរបស់គ្រួសារ។ ពួកគាត់មិនរអែងការលំបាក ទោះបីជួបឧបសគ្គយ៉ាងណាក៏ដោយនៅតែតស៊ូ ផ្តើមពីផលិតផលសាមញ្ញដំបូងរហូតដល់មានផ្លាកពាណិជ្ជកម្មដោយឡែក យីហោផលិតផលសម្រេចស្តង់ដា លើសពីនោះទៀតគឺផលិតផលសម្រេច OCOP ផ្កាយ៥។
ដូចជារឿងរ៉ាវរបស់បងស្រី ង្វៀងកីមធ្វី នាយិកាសហករណ៍ឃុំកីញឺ នៅឃុំថាញ់ហ្វា ទីក្រុងកឹងធើ។ ចាប់ផ្តើមត្រីស្លាតនៅស្រុកកំណើត គាត់បានលើកកម្ពស់តម្លៃត្រីជាសន្សឹមៗតាមរយៈផលិតផលជាច្រើន ដូចជា៖ ត្រីស្លាតហូតឆ្អឹង នំក្រៀបបំពងត្រីស្លាត រហូតដល់មុខទំនិញអាហារកំប៉ុង។ ពិសេស ប្រហិតត្រីស្លាតនៅមូលដ្ឋានសម្រេច OCOP ផ្កាយ ៥ និងឈានដល់នីហរ័ណ។
រាល់រឿងរ៉ាវក្នុងការផ្សាយផ្ទាល់ “OCOP កឹងធើ៖ លើកកម្ពស់កសិផល - សាយភាយតម្លៃស្រុកកំណើត” គឺមនុស្សពិត ការងារពិត។ ទីនោះមិនត្រឹមតែឆ្លុះបញ្ចាំងពីទឹកចិត្តក្នុងនាមជាអ្នករស់នៅក្នុងស្រុកកំណើតប៉ុណ្ណោះទេ ថែមទាំងជាឆន្ទៈ ការប្តេជ្ញាចិត្ត និងការច្នៃប្រតិដ្ឋដើម្បីលើកកម្ពស់តម្លៃកសិផល ជួយគ្នាឆ្លងកាត់លំបាកទៀតផង។ រឿងរ៉ាវរបស់បងស្រី ង្វៀងធីអាញង្វៀត នៅសង្កាត់វីតឹង ញ៉ាំងឱ្យមនុស្សជាច្រើនរកោតសរសើរពេលប្តេជ្ញាចិត្តផ្តើមអាជីពនៅអាយុជាង ៤០ ឆ្នាំ។
ផ្តើមពីជំហានដំបូងស្វែងរកច្រកចេញដល់ផ្លែទៀបរបស់គ្រួសារពេលតម្លៃចុះថ្លៃ បងស្រីអាញង្វៀង តែងខិតខំស្វែងយល់ដោយខ្លួនឯងអំពីរបៀបធ្វើតែពីផ្លែទៀប។ ការផ្តើមអាជីពមានការលំបាកលំបិន និងបរាជ័យជាច្រើនលើក ប៉ុន្តែគាត់មិនដែលបោះបង់ចោលឡើយ ផ្ទុយទៅវិញ គាត់កាន់តែយកអស់ពីកម្លាំងកាយចិត្តស្វែងយល់ រៀនសូត្រ និងស្វែងរករូបមន្តដោយឡែកសម្រាប់ខ្លួន។ ផ្តើមពីភាពជោគជ័យរបស់ផលិតផលតែច្នៃពីផ្លែទៀប គាត់ក៏បង្វែរមកពិសោធន៍ជាមួយកសិផលរបស់ភូមិភាគ ដូចជាម្រះព្រៃ។ នេះជាវិធីដែលបងស្រីជួយប្រជាជននៅស្រុកកំណើត ពីព្រោះឃើញចម្ការអ្នកជិតខាងដាំច្រើន ប៉ុន្តែលក់ដោយតម្លៃថោក។ តែទៀបបារាំង និងតែម្រះព្រៃរបស់គាត់ក៏ក្លាយជាផលិតផលសម្រេច OCOP បានអ្នកប្រើប្រាស់ជឿទុកចិត្តលើមូលដ្ឋានផលិតតែទៀបអាញង្វៀត។
ក្នុងពេលផ្សាយផ្ទាល់ ទន្ទឹមនឹងព័ត៌មានណែនាំអំពីផលិតផល អ្នកទស្សនានៅទាំងមានឱកាសទទួលបានអំណោយដ៏ទាក់ទាញអារម្មណ៍ដែលជាកសិផល អាស្រ័យតួអង្គចូលរួមផ្ញើជូនតាមរយៈ minigame។ ទន្ទឹមនឹងនោះ អ្នកទស្សនានៅទាំងមានឱកាសទិញផលិតផលដោយមានការបញ្ចុះតម្លៃពេលទិញទំនិញក្នុងពេលផ្សាយផ្ទាល់។
ផ្សាយផ្ទាល់ “OCOP កឹងធើ៖ លើកកម្ពស់កសិផល - សាយភាយតម្លៃស្រុកកំណើត” មិនត្រឹមតែជាកម្មវិធីឧទ្ទេសនាមផលិតផលប៉ុណ្ណោះទេ ថែមទាំងជាដំណើរដើម្បីអ្នកទស្សនាស្វែងយល់អំពីប្រភពផលិតផល ទន្ទឹមនឹងនោះនៅទាំងសាយភាយនូវរឿងរ៉ាវដ៏មានអត្ថន័យក្នុងនាមជាអ្នករស់នៅលើទឹកដីកឹងធើ លើកកម្ពស់តម្លៃកសិផលវៀត៕
បាវឡាម - វិមាន